(ភ្នំពេញ)៖ ពិធីការិនីសាច់ចាំ អ្នកនាង គង់ សុជាតិ ដែលជាភរិយារបស់ពិធីករ ដ៏ឆ្នើមប្រចាំស្ថានីយទូរទស្សន៍ ហង្សមាស គឺលោក ជា វិបុល ក្រៅពីមានភាពចុះសម្រុងគ្នា ក្នុងគ្រួសារ ជោគជ័យក្នុងវិស័យសិល្បៈ ក៏ដូចជាការករស៊ីផងនោះ ថ្មីៗនេះអ្នកទាំងពីរ មានមោទនភាពជាខ្លាំង ចំពោះកូនស្រីច្បងរបស់ខ្លួន ទោះជាមិនមែនជាតំណក់ឈាមរួមគ្នា ដែលនាងទទួលបានជ័យលាភីជាសិស្សឆ្នើមប្រចាំសាលា ខណៈលទ្ធផលទាំងនេះ ធ្វើឲ្យអ្នកទាំងពីរជាឪពុកម្ដាយ មានចិត្តសប្បាយរីករាយ ស្ទើរតែនឹងរកពាក្យអ្វីថ្លែងពុំរួច។

បើយោងតាម Instagram របស់អ្នកនាង គង់ សុជាតិ បានសរសេរថា «ម៉ាក់សុំថើបកូនមួយ! អបអរសាទរ នីម៉ូ ដែលបានជាប់ចំណាត់ថ្នាក់ប្រចាំឆ្នាំលេខ១ កម្មវិធីភាសាខ្មែរ លេខ៣ កម្មវិធីភាសាអង់គ្លេស និងជាប់សិស្សឆ្នើមប្រចាំសាលា ទទួលបានអាហារូបករណ៍៥០០ដុល្លារ»។

លទ្ធផលល្អ ក្នុងការសិក្សារបស់កូនៗ មិនថាតែចំពោះ អ្នកនាង គង់ សុជាតិ និងលោក ជា វិបុល នោះទេ ដែលសប្បាយរីករាយ មានមោទនភាព គឺគ្រប់ឪពុកម្ដាយទាំងអស់ តែងតែចង់ឃើញកូនរបស់ខ្លូន ជាសិស្សពូកែ ខិតខំរៀនសូត្រ មានភាពជោគជ័យក្នុងការសិក្សា នេះហើយជាបំណងថ្នាក់តែមួយគត់ របស់អ្នកទាំងពីរ ក៏ដូចជាឪពុកម្ដាយទូទៅ៕

​ជា វិបុល និង ​​គង់ សុជាតិ ត្រេកអរ​មិនស្ទើរ ដោយ​កូនស្រី​ជាប់​ជា​សិស្ស​ឆ្នើម​ប្រចាំ​សាលា
កូនស្រី គង់ សុជាតិ
លោក ជា វិបុល និងអ្នកនាង គង់ សុជាតិ
ពិធីករ ពិធីការិនីឆ្នើមរបស់ប្រទេសកម្ពុជា
លោក ជា វិបុល និង អ្នកនាង គង់ សុជាតិ

ប្រភព៖ Khmertalking

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ជា វិបុល