ព្រះសីហនុ៖  កាលពីម្សិលមិញនេះ កំពូលតារាចម្រៀងប្រុសស្រីពីរដួង ប្រចាំផលិតកម្ម រស្មីហង្សមាស កញ្ញា ឱក សុគន្ធកញ្ញា និងលោក ឆន សុវណ្ណរាជ  ជាដៃគូចម្រៀងយ៉ាងសាកសម  ដែលអ្នកគាំទ្រតែងប្រាថ្នា ចង់ឲ្យអ្នកទាំងពីរស្រលាញ់គ្នាខ្លាំងបំផុតនោះ    ថ្មីៗនេះផងដែរអ្នកទាំងពីរបានបណ្តើរគ្នានៅលេងសមុទ្រ យ៉ាងផ្អែមល្អែម។

អ្នកគាំទ្រសង្កេតឃើញអ្នកទាំងពីរ បានពាក់អាវគូស្នេហ៍ថតរូបកៀកកិតគ្នា នៅឯឆ្នេរសមុទ្រ ដូចជាគូស្នេហ៍នឹងគ្នាដូច្នោះដែរ។

ឱក សុគន្ធកញ្ញា និងឆន សុវណ្ណរាជបានពាក់អាវគូស្នេហ៍ថតរូបកៀកកិតគ្នា នៅឯឆ្នេរសមុទ្រ
ឱក សុគន្ធកញ្ញា និងឆន សុវណ្ណរាជបានពាក់អាវគូស្នេហ៍ថតរូបកៀកកិតគ្នា នៅឯឆ្នេរសមុទ្រ

បន្ថែមពីនេះ នៅពេលព្រឹកឡើង អ្នកទាំងពីរថែមទាំងអង្គុយញុំាអាហារពេលព្រឹកជាមួយគ្នា បញ្ចុកគ្នាទៅវិញទៅមក ជាមួយនឹងការបង្ហើរសារដែលមានអត្ថន័យថា៖ «អរុណសួស្តីបាទ តើអ្នកញុំអាហារពេលព្រឹកហើយរឺនៅ?បើនៅ ? តោះមកញុំអាហារពេលព្រឹកជាមួយមនុស្សកំពុងរៀនយល់ពីគ្នាបានណា»។

តាមរយៈសារ និងរូបភាពផ្អែមល្អែមរបស់អ្នកទាំងពីរកន្លងមកនេះ ធ្វើឲ្យអ្នកគាំទ្រមិនគិតមិនបានថាអ្នកទាំងពីរ ត្រឹមតែជាមិត្តភក្តិជិតដិតនឹងគ្នាពិតមែនឬយ៉ាងណា? ពីព្រោះថា ទង្វើរបស់អ្នកទាំងពីរធ្វើឲ្យអ្នកគាំទ្រសង្ស័យ ថាអាចលើសពីមិត្តភក្តិក៏ថាបាន។  អ្នកគាំទ្រជាច្រើនក៏សង្ឃឹមថា នឹងបានឮដំណឹងល្អៗពីអ្នកទាំងពីរ ក្នុងពេលឆាប់ៗនេះផងដែរ៕

ចុះប្រិយមិត្តយល់យ៉ាងណាដែរ ចំពោះកំពូលតារាចម្រៀងមួយគូនេះ?    

អ្នកទាំងពីរថែមទាំងអង្គុយញុំាអាហារពេលព្រឹកជាមួយគ្នា បញ្ចុកគ្នាទៅវិញទៅមកផ្អែមដល់ហើយ
ឱក សុគន្ធកញ្ញា និង ឆន សុវណ្ណរាជ
ឱក សុគន្ធកញ្ញា និង ឆន សុវណ្ណរាជ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ឆន សុវណ្ណរាជ