ភ្នំពេញ៖ នៅថ្ងៃនេះលើបណ្តាញទំនាក់ទំនងសង្គមហ្វេសប៊ុករបស់តារាចម្រៀងស្រីកំពុងពេញនិយមកញ្ញា ទេព បូព្រឹក្ស បានបង្ហោះរូបភាពស៊ីអារម្មណ៍អ្នកគាំទ្រយ៉ាងខ្លាំង ជាមួយនឹងតារាចម្រៀងរ៉េបវ័យក្មេងក្នុងផលិតកម្មរួមគ្នាគឺលោក ងួន ចាន់ដេវីត។

រូបភាពជាច្រើនសន្លឹករបស់អ្នកទាំងពីរនៅក្នុងតារាងបាល់បោះមួយកន្លែង ពិតជាមានភាពផ្អែមល្ហែមណាស់ប្រៀបដូចជាគូស្នេហ៍មួយគូកំពុងតែប្រឡែងគ្នាយ៉ាងដូច្នោះដែរ។

ជាពិសេសនោះគឺ កញ្ញា ទេព បូព្រឹក្ស បានថើបលោក ងួន ចាន់ដេវីត ពិតៗតែម្តង ដែលធ្វើឱ្យអ្នកគាំទ្រជាច្រើនមានការចាប់អារម្មណ៍យ៉ាងខ្លាំង ឃើញហើយអាចលើសជាតិស្ករ។

ជាមួយនឹងរូបភាពជាច្រើនប៉ុស្តិ៍របស់អ្នកទាំងពីរ កញ្ញា ទេព បូព្រឹក្ស ក៏បានរៀបរាប់នៅលើហ្វេសប៊ុករបស់ខ្លួនទាំងស្រុងដូច្នេះថា៖

«ជួយដាក់ Caption អោយតិចមើល៍ បាន oppa បង្រៀនលេងបាល់បោះទៀត លេងសើចមិចបាន ចឹង kiss មួយលើកទឹកចិត្ត»

គួរឱ្យដឹងផងដែរថា មួយរយៈពេលខ្លីចុងក្រោយនេះ បន្ទាប់ពីបានចាប់ដៃគូច្រៀងជាមួយគ្នាគេសង្កេតឃើញ កញ្ញា ទេព បូព្រឹក្ស និងលោក ងួន ចាន់ដេវីត មានទំនាក់ទំនងជាមួយគ្នាយ៉ាងជិតស្និទ្ធ។

ទស្សនាកម្រងរូបភាពរបស់កញ្ញា ទេព បូព្រឹក្ស និងលោក ងួន ចាន់ ដេវីត ដូចខាងក្រោមនេះ៖

កញ្ញា ទេព បូព្រឹក្ស បានបង្ហោះរូបភាពស៊ីអារម្មណ៍អ្នកគាំទ្រយ៉ាងខ្លាំង
កញ្ញា ទេព បូព្រឹក្ស បានថើបលោក ងួន ចាន់ដេវីត ពិតៗតែម្តង ដែលធ្វើឱ្យអ្នកគាំទ្រជាច្រើនមានការចាប់អារម្មណ៍យ៉ាងខ្លាំង
កញ្ញា ទេព បូព្រឹក្ស បានថើបលោក ងួន ចាន់ដេវីត ពិតៗតែម្តង
កញ្ញា ទេព បូព្រឹក្ស បានថើបលោក ងួន ចាន់ដេវីត ពិតៗតែម្តង
រូបភាព កញ្ញា ទេព បូព្រឹក្ស និងលោក ងួន ចាន់ដេវីត ដែលបានបង្ហោះលើហ្វេសប៊ុកថ្ងៃនេះ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ងួន ចាន់ដេវីត