ក្រុមហ៊ុន Kia បានចេញលក់រថយន្ត Picanto ថ្មីជំនាន់ទី 3 នៃរថយន្តលក់ដាច់បំផុតនៅទូទាំងពិភពលោករបស់ខ្លួន ដែលរចនាឡើងដោយមជ្ឈមណ្ឌលកណ្តាលរបស់ខ្លួន នៅក្រុង Namyang ប្រទេសកូរ៉េខាងត្បូង និងទីក្រុង Frankfurt ប្រទេសអាឡឺម៉ង់ ដែល Picanto ថ្មី បាននាំមកនូវភាពយុវវ័យនិងស្វាហាប់ទៅកំរិតA ។

រថយន្ត Picanto ថ្មីជំនាន់ទី 3 របស់ក្រុមហ៊ុន Kia

ការរចនាគ្រប់ម៉ូដែលថ្មីទាំងអស់របស់ Kia ត្រូវបានលេចឡើងដោយ GT-Line ដែលជំរុញអោយ មានជំហររឹងមាំបន្ថែមតាមរយៈបន្ទាត់ផ្ទៃចម្លាក់ រាងធំ។ រង្វង់កង់ប្រវែង 15mm (ពី 2.385 មទៅ 2.400 មម) បានជំរុញបន្ថែមអោយរង្វល់ជុំកាន់តែលឿន ពីជ្រុងនីមួយៗប្រកបដោយសោភ័ណ្ឌភាព ធ្វើអោយមានភាពជឿជាក់ជាងមុន។ ភាពរស់រវើកដោយការរចនាពណ៌គំនូរដិតៗដើម្បីធ្វើឱ្យរថយន្ត Picanto មានភាពលេចធ្លោ។

ផ្នែកខាងក្នុងបំពាក់ដោយបច្ចេកវិទ្យាខ្ពស់ផ្តល់នូវ សុវត្ថិភាពផាសុកភាព និងភាពងាយស្រួល ដល់អ្នកបើកបរ ត្រូវបានរចនាបំពាក់ជាមួយរថយន្តទំនើបនេះ។ នៅចំកណ្តាលនៃរថយន្តនេះមានអេក្រង់ផ្តល់ព័ត៌មាន "float" ដែលបង្កើតឡើងពីបច្ចេកវិទ្យាចុងក្រោយបំផុតនៅក្នុងពិភពរថយន្ត។ អតិថិជនរបស់ Picanto នឹងទទួលបានភាពរីករាយជាមួយជម្រើសដ៏ឆ្លាតវៃ ដែលទទួលបានពីអត្ថប្រយោជន៍ច្រើនជាមុន តួយ៉ាងកន្លែងដាក់ឥវ៉ាន់ធំទូលាយ៕

រថយន្ត Picanto ថ្មីជំនាន់ទី 3 របស់ក្រុមហ៊ុន Kia
រថយន្ត Picanto ថ្មីជំនាន់ទី 3 របស់ក្រុមហ៊ុន Kia
រថយន្ត Picanto ថ្មីជំនាន់ទី 3 របស់ក្រុមហ៊ុន Kia

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]