(ភ្នំពេញ)៖ កំពូលតារាចម្រៀងដ៏ល្បី ប្រចាំព្រះរាជាណាចក្រកម្ពុជា លោក ឆន សុវណ្ណរាជ ដែលទស្សនិកជន បានជ្រាបហើយថា ជាគណៈកម្មការ ក្នុងកម្មវិធីកំពូលលំដាប់ថ្នាក់ ពិភពលោក «The Voice Cambodia» និង «Cambodia Idol» កាលពីម្សិលមិញនេះ ពោលគឺយប់ថ្ងៃទី ២៦ ខែមិថុនា ឆ្នាំ២០១៧ លោកបានបញ្ចេញពាក្យក្នុងចិត្តប៉ុន្មានឃ្លា ដែលមានអត្ថន័យយ៉ាងធំធេង និងត្រូវចិត្តមហជនស្ដូកតែម្ដង។

តារាចម្រៀងរូបសង្ហា លោក ឆន សុវណ្ណរាជ បានសរសេរក្នុងបណ្ដាញសង្គមរបស់ខ្លួនថា «សំឡឹងមើលឲ្យឆ្ងាយ ហើយគិតឲ្យបានវែង កុំឲ្យរឿងមិនសប្បាយចិត្ត និងអត់ប្រយោជន៍មួយចំនួន មកបំផ្លាញអារម្មណ៍ល្អរបស់យើង បំភ្លេចវាចោលទៅ គ្មានអ្នកណាល្អឥតខ្ចោះនោះទេ ជីវិតតែងតែជួបបញ្ហា យើងគ្រាន់តែញញឹមមួយ ហើយប្រាប់ទៅបញ្ហានោះវិញថា អ្នកធ្វើអីខ្ញុំមិនបានទេ នេះគ្រាន់តែជាយោបល់ល្អៗ ពីខ្ញុំមុនចូលគេង សុបិន្តល្អណា!»។

ក្នុងន័យនេះ តារាចម្រៀងបែបយុវវ័យ លោក ឆន សុវណ្ណរាជ ហាក់បីដូចជាចង់ដាស់តឿន ឲ្យមហាជន ជាពិសេសគឺយុវវ័យទាំងអស់ជ្រាបថា ត្រូវចេះគិតពីថ្ងៃអនាគត ឲ្យបានម៉ត់ចត់ ព្រោះវានៅមានពេលវេលាវែងឆ្ងាយណាស់ យើងមិនដឹងថា ថ្ងៃមុខមានរឿងអ្វីកើតឡើងនោះទេ ប៉ុន្ដែបច្ចុប្បន្នយើងត្រូវគិតពីអ្វី ដែលធ្វើឲ្យយើងរីកចម្រើន ទោះបីមានបញ្ហាអ្វីក៏ដោយ ត្រូវដោះស្រាយបញ្ហាដោយស្នាមញញឹម សូមកុំឲ្យបញ្ហាមកធ្វើជាឧបសគ្គរបស់យើង។ ញញឹម ដើម្បីក្ដីសង្ឃឹម៕

ឆន សុវណ្ណរាជ ចេញ​ប្រយោគ​ប៉ុន្មាន​ឃ្លានេះ ត្រូវ​ចិត្ត​​ទស្សនិកជន​ស្ដូក​តែម្ដង
កំពូលតារាចម្រៀងដ៏ល្បី ប្រចាំព្រះរាជាណាចក្រកម្ពុជា លោក ឆន សុវណ្ណរាជ
លោក ឆន សុវណ្ណរាជ និងក្រុមការងារ
លោក ឆន សុវណ្ណរាជ
តារាចម្រៀងរូបសង្ហា លោក ឆន សុវណ្ណរាជ
ឆន សុវណ្ណរាជ គណៈកម្មការ ក្នុងកម្មវិធីកំពូលលំដាប់ថ្នាក់ ពិភពលោក «The Voice Cambodia» និង «Cambodia Idol»

ប្រភព៖ Khmertalking

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ឆន សុវណ្ណរាជ