កម្មវិធីប្រកួតប្រជែង នឹងភាពឯកោរដូវកាលទី២របស់ក្រុមហ៊ុន SEATEL បានបញ្ចប់ទៅដោយជោគជ័យ

កាលពីថ្ងៃទី 25 ខែមិថុនាវេលាម៉ោង10ព្រឹក ក្រុមហ៊ន SEATEL បានរៀបចំនូវកម្មវីធីប្រគល់រង្វាន់សម្រាប់ជ័យលាភីកម្មវិធីប្រកួតប្រជែង នឹងភាពឯកោររដូវកាលទី២ នៅការិយ៉ាល័យកណ្តាលរបស់ក្រុមហ៊ុន SEATEL ។ ដោយលែកបេក្ខជនទី១ លោក Rum Sukab បានជំនះនឹងភាពឯកោបានរយៈពេល៩០ថ្ងៃ និងឈ្នះរង្វាន់ទឹកប្រាក់10,000ដុល្លារ ។ ទន្ទឹមនឹងនោះ ក្រុមហ៊ុន SEATEL នឹងអនុវត្តតាមការសន្យាកន្លងមកដោយធ្វើការបរិច្ចាគទឹកប្រាក់មួយចំនួន ជូនមន្ទីពេទ្យគន្ធបុប្ផា ។ ក្នុងនោះដែរក៏មានវត្តមានលោកអគ្គនាយករង YANG LIQUN និងអ្នកសារព័ត៌មានមួយចំនួនធំក៏បានចូលរួមក្នុងកម្មវិធី ។ 

មន្ទីពេទ្យគន្ធបុប្ផា

ជាក់ស្តែង កម្មវិធីប្រកួតប្រជែងនឹងភាពឯកោរដូវកាលទី២របស់ក្រុមហ៊ុន SEATEL បានចាប់ផ្តើមកាលពីថ្ងៃទៅ 26 ខែមីនា នៅឯមជ្ឈមណ្ឌលផ្ទុកទិន្នន័យ (CDC) ដោយបានចម្រាញ់យកបេក្ខជនជាច្រើនដំណាក់កាល រហូតបានបេក្ខជន៣រូបចុងក្រោយចូលក្នុងបន្ទប់ឯកោនោះ។

កាលពីមុនពិធីបុណ្យចូលឆ្នាំខ្មែរប្រពៃណីជាតិ បេក្ខជន២រូបបានធ្វើការចាកចេញពីការប្រកួត ដោយនៅសល់បេក្ខជនមួយរូបអាចបំបែកឯកត្តកម្មចាស់រយៈពេល៣៩ថ្ងៃ និងបន្តយកជ័យជំនះរហូតដល់៩០ថ្ងៃ រហូតដល់ថ្ងៃទី24 ខែមិថុនាទើបចាកចេញពីបន្ទប់នោះ និងទទួលបានរង្វាន់ធំទឹកប្រាក់10,000 ។

ក្នុងអំឡុងពេលនៃការប្រកួតនេះ ក្រុមហ៊ុន SEATEL បានប្រើប្រាស់បណ្តាញអ៊ិនធឺណិត 4G VoLTE ដើម្បីធ្វើការផ្សាយផ្ទាល់24ម៉ោងស្តីពីសកម្មភាពនៃការប្រកួត ។ ទន្ទឹមនឹងនោះ ក៏បានផ្តល់នូវលេខកូដឈ្នះរង្វាន់ចំនួន20ដែលប្រកាសដោយបេក្ខជនជារៀងរាល់ថ្ងៃសម្រាប់ទស្សនិកជន ។ ទស្សនិកជនគ្រាន់តែចូលក្នុងកម្មវិធី SEASHOP ហើយឆ្លើយលេខកូដអោយបានត្រឹមត្រូវ នោះនឹងមានឳកាសឈ្នះរង្វាន់ដែលមានតម្លៃស្មើនឹង $5-$10 ។

ក្រៅពីនេះ ក្រុមហ៊ុនSEATELនឹងបរិច្ចាគទឹកប្រាក់មួយចំនួនជូនមន្ទីពេទ្យគន្ធបុប្ផាដោយយោងតាមរង្វាន់សរុបដែលបេក្ខជន និងទស្សនិកជនបានឈ្នះ (មន្ទីពេទ្យគន្ធបុប្ផាជាមន្ទីពេទ្យដែលផ្តល់សេវាកម្មព្យាបាលដល់កុមារក្រីក្រដោយឥតគិតថ្លៃ) ។

នៅក្នុងកម្មវិធីប្រគល់រង្វាន់នេះផងដែរ លោកអគ្គនាយករងក្រុមហ៊ុន SEATEL លោក YANG LIQUN បានបង្ហាញថា៖ ក្រុមហ៊ុន SEATEL តែងតែជ្រើសរើសនូវការពេញចិត្ត និងការកោតសរសើរពីសំណាក់អតិថិជនទាំងអស់ធ្វើជាគុណតម្លៃស្នូលនៃជំនួញនេះ ។ ទន្ទឹមនឹងការទាមទារក្នុងការអភិវឌ្ឍក្រុមហ៊ុន និងផ្តល់លាភសំណាងដល់បុគ្គលិកផងដែរនោះ ក្រុមហ៊ុនក៏សង្ឃឹមថានឹងអាចរួមចំនែកក្នុងការងារសប្បុរសធម៌ក្នុងសង្គម ដើម្បីការរីកលូតលាស់ និងឈានទៅមុខទាំងអស់គ្នា ។

កម្មវិធីប្រកួតប្រជែងនឹងភាពឯកោរត្រូវបានរៀបចំឡើងដោយក្រុមហ៊ុន SEATEL ដែលជាក្រុមហ៊ុនដំបូងគេបង្អស់ ក្នុងការផលិតនូវកម្មវិធីនេះ ដែលជាកម្មវិធីបង្ហាញពីសមត្ថភាពជាក់ស្តែងខ្នាតធំ ដែលរដូវកាលទី១បានបញ្ចប់ទៅកាលពីខែវិច្ឆិកា ឆ្នាំ២០១៦កន្លងទៅនេះ ហើយពេលនេះរដូវកាលទី២ ក៏បានបញ្ចប់ទៅដោយជោគជ័យផងដែរ ។           

មន្ទីពេទ្យគន្ធបុប្ផា
មន្ទីពេទ្យគន្ធបុប្ផា
ប្រគល់រង្វាន់
ប្រគល់រង្វាន់

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]