ភ្នំពេញ៖  កញ្ញា យូរី តារាចម្រៀងស៊ិចស៊ីមុខ Cute រូបរាងតូចច្រលឹង គួរឲ្យស្រលាញ់ ជាពិសេសក្បាច់រាំដ៏ទាក់ទាញ។

កាលពីពេលថ្មីៗនេះ កញ្ញាយូរី បានបង្ហោះរូបភាពមួយចំនួនក្នុងឈុតសម្លៀកបំពាក់ប្រពៃណីខ្មែរយ៉ាងស្រស់ស្អាត។ កញ្ញាបានសរសេរថា “យូរីតាស តិចមើលអត់ស្គាល់ហ៎ និយាយពីថា នារីខ្មែរសុទ្ធសាធចា៎”

ជាញឹកញាប់យើងតែងឃើញ តារាច្រៀងស្រីប្រចាំផលិតកម្មសាន់ដេរូបនេះ តុបតែងខ្លួនបែបសម័យ និងមានភាពស៊ិចស៊ី ដល់ពេលបានឃើញគ្រងសម្លៀកបំពាក់បែបប្រពៃណីខ្មែរវិញម្តង ពិតជាប្លែកភ្នែកមែនទែន  និងទទួលបានការកោតសរសេរពីបណ្តាអ្នកលេងបណ្តាញសង្គម និងអ្នកគាំទ្រថែមទៀតផង៕

ចង់ដឹងថា កញ្ញាយូរី គ្រងសម្លៀកបំពាក់បុរាណ ពិតជាស្រស់ស្អាតយ៉ាងណានោះ សូមទស្សនារូបភាពខាងក្រោម៖  

កញ្ញាយូរី គ្រងសម្លៀកបំពាក់បុរាណ
កញ្ញាយូរី គ្រងសម្លៀកបំពាក់បុរាណ ពិតជាស្រស់ស្អាតប្លែក
“យូរីតាសតិចមើលអត់ស្គាល់ហ៎ និយាយពីថានារីខ្មែរសុទ្ធសាធចា៎”
កញ្ញាយូរី គ្រងសម្លៀកបំពាក់បុរាណ ពិតជាសាកសម និងស្អាតប្លែក
ធ្លាប់តែឃើញ យូរី ស៊ិចស៊ី ដល់ពេលស្លៀកពាក់បុរាណអ៊ីចឹងទៅ ឡើងស្អាតប្លែក
កញ្ញាយូរី ជាមួយឈុតសម័យ
កញ្ញាយូរី ជាមួយឈុតស៊ិចស៊ី
កញ្ញាយូរី ជាមួយឈុតប្លែកៗ​ពេលចូលរួមកម្មវិធីប្រគំតន្ត្រី

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

យូរី