ភ្នំពេញ៖  នៅពេលតារាណាមួយ ទទួលបានកេរ្តិ៍ឈ្មោះ កាន់តែល្បី នោះការងារសិល្បៈ ក៏រត់មករកពួកគេតែម្តង មិនថា ឱកាសថតខ្សែភាពយន្ត ថតស្ពត និងថតសម្អាងការអ្វីឡើយ។

ប៉ុន្តែប្រិយមិត្តដឹងទេ នៅពេល តារាស្រីទាំងនោះ បានទៅថត ឲ្យសម្អាងការនីមួយៗ ពួកគេ តែងតែទទួលបានតម្លៃខ្លួនច្រើនមិនធម្មតា​ ដែលត្រូវចំណាយពេលថត តែមួយព្រឹក ឬពេលខ្លះ តែ១ថ្ងៃតែប៉ុណ្ណោះ។

ក្នុងនោះដែរ គេក៏សង្កេតឃើញថា មានតារាល្បីមួយចំនួនតូច ដែលឧស្សាហ៍ត្រូវប៉ាន់ថត សម្អាងការឲ្យគេ ដោយសារតែទីមួយ ទម្រង់មុខរបស់ពួកគេ ស្រស់ស្អាត តាមរបៀបខ្មែរ សាកសមនឹងឈុតប្រពៃណីបុរាណ ហើយជាពិសេស ពួកគេ ក៏ជាតារាដែល កំពុងតែទទួលបានភាពល្បីល្បាញ នៅក្នុងស្រទាប់យុវវ័យ៕

ចង់ដឹងអត់ថា តារាណាខ្លះ ត្រូវប៉ាន់ ក្នុងការថតសម្អាងការច្រើនជាងគេ តោះតាមដានជាមួយ ខ្មែរឡូតទាំងអស់គ្នា៖

១) សុគន្ធ និសា
២) នី មុនីនាថ
៣) សុខ​ ស្រីនាង
៤) សុខ​សោម៉ាវត្តី
៥) ម៉ាក សែនសូនីតា

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ម៉ាក សែនសូនីតា