ភ្នំពេញ៖ នៅពេលនេះ តារាកំប្លែងស្រី នៅក្នុងក្រុមកំប្លែង នាយ កុយ គឺនាង ប្រិម ប្រិយ បានភ្ជាប់ពាក្យហើយ ជាមួយនឹងគូដណ្តឹង ក្រោយពីស្វែងយល់ចិត្តគ្នា អស់រយៈពេលជាច្រើនឆ្នាំ។

នៅក្នុងគណនីហ្វេសប៊ុក របស់លោក អ៊ឹម ជីវ៉ាបានធ្វើការ Liveផ្ទាល់ ពីទិដ្ឋភាពទាំងស្រុង នៅក្នុងពិធីភ្ជាប់ពាក្យរបស់ នាង ប្រិមប្រិយ ដែលបានរៀបចំ យ៉ាងអធិកអធម មិនចាញ់ ពិធីភ្ជាប់ពាក្យ របស់តារាផ្សេងៗឡើយ។

ជាពិសេសទៀតនោះ យើងសង្កេតឃើញថា មានវត្តមាន សមាជិក្រុមកំប្លែងជាច្រើននាក់ បានមកចូលរួម អបអរសាទរ នៅក្នុងពិធីរបស់នាង ដែលមានដូចជា នាយកុយ អ្នកនាង គ្រត នាយ សាន ម៉ៅ នាយ ក្រិន នាយ ឃ្លោក ដែលជាបច្ចុប្បន្ន លោក បានក្លាយជាឧកញ៉ាទៅហើយ។

យ៉ាងណាមិញ ចំពោះថ្ងៃរៀបការ របស់តារាកំប្លែងរូបនេះ មិនទាន់ទម្លាយនោះទេ ថានឹងរៀបការ នៅក្នុងឆ្នាំនេះ ឬឆ្នាំក្រោយ៕

ចង់ដឹងថាយ៉ាងណា ទស្សនាវីដេអូ ខាងក្រោមទាំងអស់គ្នា៖

ពិធីភ្ជាប់ពាក្យ របស់នាងប្រិមប្រិយ
មិត្តសិល្បៈ ចូលរួមក្នុង ពិធីភ្ជាប់ពាក្យរបស់ នាង ប្រិមប្រិយ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ប្រិមប្រិយ