ទោះបីបែកគ្នារួចហើយក្តី ក៏អតីតគូដណ្តឹង តារាកំប្លែងប្រិមប្រិយនៅតែនិយាយពាក្យនេះ...

//s9.kh1.co/3c/3c6a32a331c6d9cd20f606a80e4971faa0c027ca.png
តារា & កម្សាន្ដ

 ២៥-មករា-២០២២ ១ល្ងាច · ២ ឆ្នាំមុន

អតីតគូដណ្តឹងតារាកំប្លែងប្រិមប្រិយ ផ្ញើសារមួយនេះជូនពីចម្ងាយ បើទោះបីជាខ្លួនបានបែកបាក់ពីគូដណ្តឹងហើយក៏ដោយ

តារាកម្សាន្ត៖ ជឿជាក់ថាប្រិយមិត្ត ពុកម៉ែ បងប្អូន ប្រាកដជាធ្លាប់បានជ្រាបអំពីដំណឹងភ្ជាប់ពាក្យរវាងតារាកំប្លែងដ៏ល្បី ​ប្រិមប្រិយ​ដែល​មានឈ្មោះ​ដើម​ម៉ក់ សុ​គ​ន្ឋ​ដា​និច្ច ជាមួយ​លោក​សៅ រ៉ា​នី​ត ជា​អាណិកជន​ខ្មែរ​រស់នៅ​អា​មេ​រិ​ក និង​ជា​អ្នកចម្រៀង​សម័យ យ​កាលពី​ពាក់កណ្តាល​ខែមិថុនា ឆ្នាំ​២០១៧កន្លងទៅ ប៉ុន្តែចំណងស្នេហ៍របស់អ្នកទាំងពីរបានបិទបញ្ជប់ត្រឹមពាក្យជាគូដណ្តឹងរហូតធ្វើឲ្យអ្នកគាំទ្រផ្ទុះការភ្ញាក់ផ្អើលខ្លាំងតែម្តង។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យ៉ាងណាមិញ ថ្មីៗនេះ អតីតគូដណ្តឹងរបស់តារាកំប្លែងស្រីរូបនេះ បានសាងភាពភ្ញាក់ផ្អើលសាជាថ្មីម្តងទៀត ដោយបានបង្ហោះសារមួយឃ្លាយ៉ាងដូច្នេះថា៖

សាររបស់អតីតគូដណ្តឹង
សាររបស់អតីតគូដណ្តឹង

សុំទោសផងសម្រាប់ការលើកយកមកម្ដងទៀត តែ ទោះបីជាយើងបែកគ្នាក្ដីតែអ្នកនៅតែជា idol ហើយក៏នៅតែជាតារាម្នាក់ដែលអាចនិយាយកំប្លែងអោយខ្ញុំសើចបានគឺមិនងាយទេ!😁😁😁 ជូនពរអ្នកពីចម្ងាយផងណាអ្នក ប្រិមប្រិយ,😊😊😊 ពីមនុស្សសាវ៉ា Ranith.😇

ប្រភពហ្វេសប៊ុក

គួរបញ្ជាក់ផងដែរថា កាលពីពេលកន្លងទៅ តារាកំប្លែងប្រិមប្រិយ បានធ្លាប់បានទម្លាយពីរឿងរ៉ាវផ្តាច់ពាក្យរវាងនាង និងគូដណ្តឹងផងដែរ ប៉ុន្តែហេតុផលឲ្យបានច្បាស់លាស់ជុំវិញរឿងរ៉ាវនេះ នៅមិនទាន់ដឹងនៅឡើយទេ៕

ចង់ជ្រាបកាន់តែច្បាស់​ សូមទស្សនារូបភាពខាងក្រោមនេះ៖

អតីតគូដណ្តឹងតារាកំប្លែងប្រិមប្រិយ
អតីតគូដណ្តឹងតារាកំប្លែងប្រិមប្រិយ
អតីតគូដណ្តឹងតារាកំប្លែងប្រិមប្រិយ
អតីតគូដណ្តឹងតារាកំប្លែងប្រិមប្រិយ
អតីតគូដណ្តឹងតារាកំប្លែងប្រិមប្រិយ
អតីតគូដណ្តឹងតារាកំប្លែងប្រិមប្រិយ
អតីតគូដណ្តឹង និងតារាកំប្លែងប្រិមប្រិយ
អតីតគូដណ្តឹង និងតារាកំប្លែងប្រិមប្រិយ
អតីតគូដណ្តឹង និងតារាកំប្លែងប្រិមប្រិយ
អតីតគូដណ្តឹង និងតារាកំប្លែងប្រិមប្រិយ
ប្រិមប្រិយ
Sun Vannak
V.N

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T