ភ្នំពេញ៖ កាលពីម្សិលមិញ តារាចម្រៀង អ្នកនាង ពេជ្រ សោភា បានបង្ហោះរូបរបស់ខ្លួនជាមួយនឹង ឈុតសម្លៀកបំពាក់កូនក្រមុំដ៏ស្រស់ស្អាត។ 

ជាពិសេស  តារាស្រីរូបនេះ ក៏បាន​បង្ហើរសារមួយឃ្លាថា «ជិតដល់ថ្ងៃហើយ» នៅក្នុងបណ្តាញសង្គម អ៊ីនស្តាក្រាម។

ក្រោយពីរូបនេះ ត្រូវបានសាយភាយពេញបណ្តាញសង្គមរួចមក អ្នកគាំទ្រ ក៏បានសាកសួរថា តើអ្នកនាង ពិតជាមានដំណឹងល្អ ជាមួយនឹង លោក សក្កដា មែនដែរទេ? តែអ្នកខ្លះ ក៏គិតថា អ្នកនាង គ្រាន់តែស្លៀកឈុតកូនក្រមុំ ដើម្បីថតស្ពត តែប៉ុណ្ណោះ។

គួរបញ្ជាក់ផងដែរ ពេជ្រ សោភា ធ្លាប់រៀបការហើយក៏ពិតមែន ប៉ុន្តែអ្នកនាង​នៅតែមានប្រជាប្រិយភាពកាន់តែខ្លាំងឡើងៗ នៅក្នុងស្រទាប់យុវវ័យ ជាមួយនឹងបទចម្រៀងថ្មីៗដែលអ្នកនាង​បាន​និពន្ធ និងសម្រួលបទចម្រៀង ដោយខ្លួនឯងផ្ទាល់ផងដែរ៕

អ្នកនាងពេជ្រ សោភា ក្នុងឈុតកូនក្រមុំ
អ្នកនាងពេជ្រ សោភា ជាមួយនិងឈុតខ្មៅ
អ្នកនាងពេជ្រ សោភា ជាមួយនិងឈុតខ្មៅ
អ្នកនាងពេជ្រ សោភា និង លោកសក្កដា

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ពេជ្រ សោភា