ថ្មីៗនេះ ទស្សនាវដ្ដី Forbes របស់សហរដ្ឋអាមេរិក បានបង្ហាញតារាងឈ្មោះម៉ាកមានតម្លៃលំដាប់ពិភពលោកទាំង១០០ ប្រចាំឆ្នាំ២០១៧ បន្ទាប់ពីវាយតម្លៃម៉ាកជាង២០០ នៅលើសកលលោក។ ក្នុងចំណោម ម៉ាកមានតម្លៃល្បីៗទាំង១០០លំដាប់ពិភពលោក ក្រុមហ៊ុន Huawei ឈរនៅលើលេខរៀងទី 88th ជាម៉ាកលំដាប់កំពូលខាងផ្នែកបច្ចេកវិទ្យា និងជាក្រុមហ៊ុនទី១របស់ចិនក្នុងបញ្ជីតារាង ។

រង្វាយតម្លៃនៃម៉ាក គឺអាស្រ័យលើ រូបិយវត្ថុខ្ពស់បំផុត នៃម៉ាកនីមួយៗ ហើយក្លាយជាតម្រូវការចាំបាច់របស់អ្នកប្រើប្រាស់ និងមានឥទ្ធិពលតម្លៃខ្ពស់ខ្លាំង។ ទស្សនាវដ្តី Forbes បានធ្វើការវាយតម្លៃ លើម៉ាក ដោយផ្អែកលើ ប្រាក់ចំណូលច្រើនផ្នែក ជាមធ្យម ក្នុងរយៈពេល ៣ឆ្នាំ នៅក្នុងវិស័យឩស្សាហកម្មផ្សេងគ្នា ពីខ្ពស់ទៅទាប ដើម្បីចម្រាញ់យកម៉ាកដែលមានតម្លៃបំផុតចុងក្រោយ។ Huawei មានតម្លៃម៉ាក 7.3 ពាន់លានដុល្លារសហអាមេរិក ដែលជាការកើនឡើងនៃពាណិជ្ជកម្មនៅបរទេស ដែល ឥលូវនេះ វិស័យស្មាតហ្វូនរបស់ Huawei ឈរលំដាប់លេខ៣ ស្នើនឹង 9.3% នៃចំណែកទីផ្សារស្មាតហ្វូនសកល។ កំពូលអធិរាជស្មាតហ្វូន Huawei P10 ស៊េរីចុងក្រោយ របស់ក្រុមហ៊ុន Huawei គឺកំពុងចរាចរណ៍នៅលើទីផ្សារច្រើនជាង ៣០ ចាប់តាំងពីសម្ភោធ កាលពីថ្ងៃទី ២៦ ខែកុម្ភៈ ២០១៧ មកម្ល៉េះ។ ជាពិសេស Huawei P10 កំពុងមានប្រជាប្រិយភាពខ្លាំង ក្នុងចំណោមអ្នកប្រើប្រាស់នៅលើពិភពលោក ដែលចូលចិត្ត និងចង់បានបទពិសោធន៍ថតរូបស្អាត។

ក្រៅពីទស្សវដ្តី Forbes, ក្រុមហ៊ុន Huawei ក៏មានឈ្មោះនៅក្នុងតារាង “ម៉ាកអន្តរជាតិទាំង១០០” ចំណាត់ថ្នាក់លេខទី ៧២ ដែលជាម៉ាកល្អបំផុត លំដាប់ពិភពលោក ក្នុងឆ្នាំ ២០១៦ ខណៈ Huawei ក៏ទទួលបានចំណាត់ថ្នាក់ទី ៥០ នៅលើតារាង “ម៉ាកដែលមានតម្លៃបំផុតជាសកលទាំង១០០”។

លោក Richard Yu នាយកប្រតិបតិ្ត នៃ Huawei Consumer Business Group បានបញ្ជាក់ថា “អរគុណសម្រាប់ការទទួលស្គាល់ជាសកល នៃផលិតផល និងម៉ាក Huawei។ នៅក្នុងឆ្នាំ ២០១៧ ក្រុមហ៊ុន Huawei CBG នឹងបន្តយកតម្រូវការរបស់អ្នកប្រើប្រាស់ជាចំបង ហើយ នឹងព្យាយាមជំរុញឲ្យ មានការអភិវឌ្ឍន៍ នូវសមត្ថភាព ប្រព័ន្ធដឹកនាំ លើបណ្តាញអ្នកចែកចាយបន្ត ម្ចាស់ហាង ម៉ាក ផ្នែកទីផ្សារ និង សេវាកម្ម។ ជាមួយនឹងឆន្ទៈឆ្ពោះទៅមុខ ក្រុមហ៊ុន Huawei CBG នឹងបន្តនូវការអភិវឌ្ឍន៍ ទេពកោសលសិល្បៈច្នៃប្រឌិត ផ្នែកផលិតផល និងការច្នៃប្រឌិតបង្កើតថ្មី។ ឆន្ទៈទាំងនេះ នឹងផ្តល់ឲ្យអ្នកប្រើប្រាស់នូវ បទពិសោធន៍ដ៏ល្អឥតខ្ចោះ និងតម្រង់ឲ្យ ក្រុមហ៊ុន Huawei ក្លាយជាអ្នកនាំមុខខាងផ្នែកបន្សំបច្ចេកវិទ្យា ញ៉ាំងឲ្យក្រុមហ៊ុន ក្លាយជាម៉ាកបច្ចេកវិទ្យាដែលទទួលបានការស្រឡាញ់ចូលចិត្ត ពីអ្នកប្រើប្រាស់នៅលើពិភពលោក”៕

ទស្សនាវដ្ដី Forbes របស់សហរដ្ឋអាមេរិក បានបង្ហាញតារាងឈ្មោះម៉ាកមានតម្លៃលំដាប់ពិភពលោកទាំង១០០ ប្រចាំឆ្នាំ២០១៧
ក្នុងចំណោម ម៉ាកមានតម្លៃល្បីៗទាំង១០០លំដាប់ពិភពលោក ក្រុមហ៊ុន Huawei ឈរនៅលើលេខរៀងទី 88th

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]