ថៃ៖ ពេលនេះស្ពតពាណិជ្ជកម្មស្បែកជើងម៉ាក ADDA Thailand ដែលកញ្ញា ម៉ាក សែនសូនីតា បានសម្តែងរួមគ្នាជាមួយ នឹងតារាប្រុសរបស់ថៃលោក Mark Prin គឺបានចេញជាផ្លូវការហើយ។

កាលពីស្ពតពាណិជ្ជកម្មស្បែកជើង ADDA Thailand ភាគមុននោះ លោក Mark Prin នៅមិនទាន់បានបង្ហាញមុខមាត់ ឱ្យទស្សនិកជនបានឃើញនៅឡើយនោះទេ គឺបានបង្ហាញត្រឹមតែខ្នងប៉ុណ្ណោះ។

ដោយនៅថ្ងៃនេះ បានបង្ហាញវត្តមានរបស់លោក Mark Prin យ៉ាងច្បាស់ ជាមួយនឹងស្រីស្អាត ម៉ាក សែនសូនីតា ដែលបានថតរូបភាព និងលេងកម្សាន្តជាមួយគ្នាយ៉ាងសប្បាយរីករាយ ជាមួយនឹងរូបភាពច្បាស់ត្រជាក់ភ្នែក។

គួរឱ្យដឹងផងដែរថា នេះគឺជាលើកទី១ផងដែរ ដែលតារាសម្តែង និងតារាបង្ហាញម៉ូតកញ្ញា ម៉ាក សែនសូនីតា និងតារាសម្តែងដ៏ល្បីរបស់ថៃគឺលោក Mark Prin បានថតផ្សាយពាណិជ្ជកម្មរួមគ្នា។ 

តាមរយៈការផ្សព្វផ្សាយនេះ ពិតជាបានអង្រួនចិត្តអ្នកគាំទ្រខ្លាំងមែនទែន ព្រោះតែគេកម្របានឃើញតារាខ្មែរ និងតារាថៃ មានឱកាសបានថតស្ពតពាណិជ្ជកម្មរួមគ្នាណាស់៕

តោះចង់ដឹងយ៉ាងណាខ្លះនោះ យើងទៅទស្សនាវីដេអូ ដូចខាងក្រោមនេះ៖     

រូបភាព៖ ជាលើកទី១ ដែល កញ្ញា ម៉ាក សែនសូនីតា និងលោក Mark Prin សម្តែងរួមគ្នា
រូបភាព៖ កញ្ញា ម៉ាក សែនសូនីតា និងលោក Mark Prin ក្នុងស្ពតពាណិជ្ជកម្ម
រូបភាព៖ ញ្ញា ម៉ាក សែនសូនីតា និងលោក Mark Prin ព្រមទាំងតារាផ្សេងទៀតក្នុងការសម្តែង
រូបភាព៖ កញ្ញា ម៉ាក សែនសូនីតា លោក Mark Prin និងតារាសម្តែងផ្សេងទៀត
រូបភាព៖ កញ្ញា ម៉ាក សែនសូនីតា និងតារាល្បីៗដែលរួមគ្នាសម្តែងនៅក្នុងស្ពតពាណិជ្ជកម្ម
រូបភាព៖ លោក Mark Prin នៅក្នុងការសម្តែង
រូបភាព៖​ កញ្ញា ម៉ាក សែនសូនីតា ហៅតូតា

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ម៉ាក សែនសូនីតា