(ភ្នំពេញ)៖ តារាសម្តែងស្រីសាច់សខ្ចីដូចពងមាន់បក កញ្ញា ដេននី ក្វាន់ ថ្មីៗនេះ បានប្រតិកម្មចេញមុខ ព្រមានជាសាធារណៈ ចំពោះបុគ្គលម្នាក់ ដែលបានខ្ចីរថយន្តរបស់នាងថា យកទៅជិះ ប៉ុន្តែផ្ទុះស្រឡះពីនេះ បែរជាត្រូវបុគ្គលរូបនោះ បានយករថយន្តរបស់នាងទៅបញ្ចាំតែម្តង ធ្វើឲ្យនាងហួសចិត្តជាខ្លាំង។ ជាមួយគ្នានេះ តារាសម្ដែងដែលទទួលបានការដាក់ពិន័យ ពីក្រសួងវប្បធម៌ កញ្ញា ដេននី ក្វាន់ ក៏បានចេញមុខបញ្ជាក់ដែរថា អ្នកដែលខ្ចីរថយន្តរបស់នាង យកទៅបញ្ចាំនោះ មិនមែនជាប្រុសស្នេហ៍របស់នាងឡើយ ខណៈដែលមហាជនជាច្រើនមានការសង្ស័យថា មានតែអ្នកពិសេសរបស់នាងទេ ហ៊ានធ្វើបែបនេះ។

កញ្ញា ដេននី ក្វាន់ ថ្មីៗនេះ បានប្រតិកម្មចេញមុខ ព្រមានជាសាធារណៈ ចំពោះបុគ្គលម្នាក់ ដែលបានខ្ចីរថយន្តរបស់នាងថា យកទៅជិះ

ស្របពេលជាមួយគ្នា នៃការប្រកាសព្រមានពីសំណាក់តារាស្រី កញ្ញា ដេននី ក្វាន់ នេះដែរ ភ្លាមៗនោះ មានសារព័ត៌មានក្នុងស្រុកមួយចំនួន បានសរសេរចុះផ្សាយ ដោយបានដាក់ការសង្ស័យ លើបុរសម្នាក់ដែលគេគិតថា ត្រូវជាគូស្នេហ៍របស់ ដេននី ក្វាន់ ជាមនុស្សដែលពាក់ព័ន្ធក្នុងករណីខ្ចីរថយន្តនាងយកទៅបញ្ចាំ។ ប៉ុន្តែជាចម្លើយត្រូវបាន កញ្ញា ដេននី ក្វាន់ ប្រតិកម្មបញ្ជាក់ថា ពុំមានពាក់ព័ន្ធជាមួយបុរសជាគូស្នេហ៍ឡើយ គឺអ្នកដែលខ្ចីនោះជាបុគ្គលដែលខ្លួនរាប់អានទុកដូចបងបង្កើតអ៊ីចឹង។

កញ្ញា ដេននី ក្វាន់ បានលើកឡើងថា «ខ្ញុំសូមឲ្យខាងសារព័ត៌មានជួយកែតម្រូវអត្ថបទនេះផង សូមមេត្តាកុំយករូបមិនពិត ទៅចុះផ្សាយ ព្រោះម្នាក់នេះ គាត់ជាមនុស្សសំខាន់របស់ខ្ញុំ គាត់ជាមនុស្សល្អ គាត់មិនដែលចង់បានអ្វី ពីខ្ញុំនោះទេ…។ បញ្ជាក់អ្នកដែលពាក់ពន្ធ័រឿងឡានរបស់ខ្ញុំនោះ គឺជាបុគ្គលផ្សេងគ្នាទេ សូមបងៗសារព័ត៌មាន កុំយល់ច្រឡំ និងជួយលុបរូបនេះចេញផង!»។

បើតាមការបញ្ជាក់បន្ថែម ពីសំណាក់តារាស្រី កញ្ញា ដេននី ក្វាន់ បានប្រាប់ Khmertalking ឲ្យដឹងថា រហូតមកទល់នឹងពេលនេះ នាងមិនទាន់ទទួលបានរថយន្ត វិលត្រឡប់មកវិញនៅឡើយទេ ព្រោះភាគីអ្នកខ្ចីយកទៅបញ្ចាំនោះ សុំពេលមួយសប្តាហ៍ ដើម្បីរកលុយយកមកលស់ យករថយន្តឲ្យខ្លួនវិញ។ ដូច្នេះទើបនាងសុខចិត្តផ្តល់ឱកាសឲ្យមួយសប្តាហ៍ តែបើមួយសប្តាហ៍មិនអាចលស់យករថយន្តឲ្យវិញទេ នឹងមានរឿងកើតឡើងជាមិនខាន៕

កញ្ញា ដេននី ក្វាន់ ថ្មីៗនេះ បានប្រតិកម្មចេញមុខ ព្រមានជាសាធារណៈ ចំពោះបុគ្គលម្នាក់ ដែលបានខ្ចីរថយន្តរបស់នាងថា យកទៅជិះ
កញ្ញា ដេននី ក្វាន់
កញ្ញា ដេននី ក្វាន់

ប្រភព៖ Khmertalking

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ដេននី ក្វាន់