កូរ៉េខាងត្បូង៖ ទន្ទឹមនឹងដំណឹងល្អ ដែលកំពូលតារាRain និង កំពូលតារាសម្តែង Kim Tae Hee បានក្លាយជាឪពុកម្តាយគេជាលើកដំបូង ដោយក្នុងនោះ ក៏ត្រូវបានគេដឹងថា អ្នកនាង Kim Tae Hee នៅតែបន្តការងារសិល្បៈដែលកំពុងតែមមាញឹកដដែល។

រូបថតស្អាតៗ របស់គូស្វាមីភរិយា តារាល្បី

ជាការពិតណាស់ នាង Kim Tae Hee ត្រូវបានគេដឹងថា បច្ចុប្បន្ននេះ នាងបានរួមសហការជាមួយក្រុមហ៊ុនគ្រឿងសម្អាងមួយ របស់កូរ៉េឈ្មោះថា Celltrion Skincure និងមានរៀបចំកម្មវិធី Fansign ជួបជាមួយអ្នកគាំទ្រ នៅចុងសប្តាហ៍នេះផងដែរ។

អ្នកនាង Kim Tae Hee

គួរបញ្ជាក់ថា កម្មវិធីFansign នេះនឹងប្រព្រឹត្តឡើងនៅឯអគារ Lotte Department Store ទីក្រុងសេអ៊ូល នៅថ្ងៃសៅរ៍ ទី២៧ ខែឧសភានេះ។ សម្រាប់អ្នកគាំទ្រ ដែលទិញរបស់របរនៅក្នុង អាគារនេះចាប់ពី ១០ម៉ឺនវ៉ុន( ប្រហែល ៨៩ដុល្លារ) ឡើងទៅ នឹងមានឱកាសអាចចូលរួមកម្មវិធីជួបជាមួយ Kim Tae Hee បាន។

យ៉ាងណាមិញ នេះមិនមែនជាលើកទី១ទេ ដែលនាងរៀបចំកម្មវិធី Fansign ជួបជាមួយអ្នកគាំទ្របែបនេះ ប៉ុន្តែអាចនិយាយបានថា វាជាលើកដំបូងដែលនាងជួបជាមួយអ្នកគាំទ្រ បន្ទាប់ពីនាងរៀបការជាមួយ Rain ចាប់តាំងពីខែមករាមក។

រូបថត កាលពីពួកគេរៀបការ

គួររំឮកដែរថា បច្ចុប្បន្ននេះKim Tae Hee កំពុងតែពរពោះរយៈពេល១៥សប្តាហ៍ហើយ ដោយនាងនិងស្វាមី យកចិត្តទុកដាក់តាមដានសុខភាពរបស់ភរិយាខ្លាំងមែនទែន ពីព្រោះថានេះជាកូនដំបូងរបស់ពួកគេ។

លើសពីនេះ អ្នកគាំទ្រក៏កំពុងទន្ទឹងរង់ចាំមើលដែរ ថាជាកូនប្រុសឬក៏ជាកូនស្រី ហើយអ្វីដែលពិសេសទៀតនោះ មិនដឹងថាកូនកើតមកមានមុខមាត់ស្រស់ស្អាតនិងគួរឲ្យស្រលាញ់ប៉ុណ្ណាទេ បើប៉ាមាក់ស្រស់ស្អាតនិងសង្ហាលំដាប់ប្រទេសកូរ៉េទៅហើយនោះ៕ 

រូបថត កាលពីពួកគេ ថតទស្សនាវដ្តី

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]