កូរ៉េខាងត្បូង៖ ដំណឹងដ៏គួរឲ្យត្រេកអរ ដែលបានប្រកាសចេញកាលពីប៉ុន្មានម៉ោងមុននេះ កំពូលតារាសម្តែងស្រី Kim Tae Hee និង កំពូលតារាប្រុស Rain ពេលនេះបានក្លាយជាឳពុកម្តាយរបស់គេហើយ។

គូស្វាមីភរិយាដ៏ល្អឥតខ្ចោះមួយគូនេះ ក្រោយពីរៀបអាពាហ៍ពិពាហ៍កាលពី ខែមករា ឆ្នាំ២០១៧ ដោយអញ្ជើញភ្ញៀវចូលរួម ប្រមាណជា១០០នាក់ កន្លងទៅនេះមក ពេលនេះ តារាស្រីKim Tae Hee បានប្រកាសថា ខ្លួនកំពុងដែលមានផ្ទៃពោះរយៈពេល ១៥ សប្តាហ៍ហើយ។

ដោយសារប្រកាសមានអត្ថន័យដូចខាងក្រោម៖

«នៅថ្ងៃទី១៩ ខែមករា ជាថ្ងៃដែល Kim Tae Hee និង Rain រៀបការចាប់ផ្តើមជីវិតគូយ៉ាងថ្មីជាមួយគ្នា ហើយពួកគេក៏ទទួលបានសារជូនពរល្អៗ យ៉ាងច្រើនពីអ្នកទាំងអស់គ្នាផងដែរ។ តាមរយៈពាក្យជូនពរដ៏អស្ចារ្យរបស់អ្នកទាំងអស់គ្នានេះហើយ ពេលនេះ Kim Tae Hee និងRain ក៏ទទួលបានជីវិតកកើតថ្មីសម្រាប់បំពេញនូវជីវិតគ្រួសារ ឲ្យកាន់តែមានន័យផងដែរ។

បច្ចុប្បន្ន អ្នកនាង Kim Tae Hee កំពុងតែមានផ្ទៃពោះរយៈពេល១៥សប្តាហ៍ហើយ ហើយនាងនឹងព្យាយាមតាមដានសុខភាព សម្រាប់កូនរបស់អ្នកទាំងពីរផងដែរ។ បន្ថែមពីនេះ អ្នកនាង Kim Tae Hee ក៏បានអគុណដល់អ្នកគាំទ្រទាំងអស់ សម្រាប់ពាក្យជូនពរល្អៗចំពោះនាងនិងគ្រួសារ នាអំឡុងពេលវេលាដ៏គួរឲ្យរីករាយនេះផងដែរ»៕

ចុះចំពោះប្រិយមិត្តវិញ មានពាក្យអ្វីជូនពរទៅកាន់ លោក Rain និង ភរិយាដែរឬទេ?

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]