បារាំង៖ រយៈពេល៤ថ្ងៃ ដែលកំពូលតារាប្រចាំប្រទេសថៃ អ្នកនាង Chompoo Araya បានទៅប្រទេសបារាំង ដើម្បីចូលរួមនៅក្នុងកម្មវិធី «Cannes Film Festival» លើកម្រាលព្រំពណ៌ក្រហមអន្តរជាតិដ៏ធំ។ ក្នុងនោះផងដែរ គេសង្កេតក៏ឃើញស្វាមីរបស់នាង អ្នកជំនួញលំដាប់ប្រទេសថៃ តាមមើលថែប្រពន្ធរហូត។

ជាការពិតណាស់ ដោយសារតែលើកនេះខុសពីសព្វមួយដង ពោលគឺបច្ចុប្បន្នអ្នកនាងChompoo កំពុងតែពរពោះកូនភ្លោះនៅក្នុងផ្ទៃរយៈពេល៥ខែ ដោយហេតុនេះ ត្រូវការ ការយកចិត្តទុកដាក់ មើលថែពីស្វាមី ជាពិសេសផងដែរ។

ក្នុងនោះ លោក ក៏តាមមើលថែភរិយា និងកូនបានយ៉ាងល្អ គ្រប់រយៈពេល៤ថ្ងៃ គឺលោកតែងតែរង់ចាំទទួលភរិយាចេញពីកម្មវិធីរហូត ដែលធ្វើឲ្យអ្នកគាំទ្រមិនសរសើរមិនបាន។

លើសពីនេះទៅទៀតនោះ ស្វាមីនាងChompoo ត្រូវបានគេដឹងថា លោកគឺជាស្វាមីដ៏ល្អ ដោយលោកតែងតែមើលថែ ថ្នាក់ថ្នមនាងយ៉ាងល្អឥតខ្ចោះ មិនឱ្យខ្វះចន្លោះ​ មិនថានៅក្នុង ឬក៏ក្រៅផ្ទះនោះទេ៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]