បារាំង៖ កម្មវិធី «Cannes Film Festival» លើកម្រាលព្រំពណ៌ក្រហមអន្តរជាតិដ៏ធំ ដែលបានធ្វើឡើងទៅនៅលើទឹកដីប្រទេសបារាំង បានបញ្ចប់ទៅយ៉ាងរលូន ក្រោមទិដ្ឋភាពសប្បាយរីករាយប្រកបទៅដោយភាពស្និទ្ធស្នាលបំផុត ដោយមានចូលរួមរបស់តារាៗប្រុសស្រីល្បីៗជាច្រើនរូបមកពីគ្រប់ប្រទេស។

ជាមួយនឹងការបង្ហាញនូវសម្រស់យ៉ាងស្រស់ស្អាត កំពូលតារាសម្តែងស្រីលំដាប់ប្រទេសថៃនាង Chompoo Araya ទោះបីជាកំពុងពរពោះកូនភ្លោះនៅក្នុងផ្ទៃរយៈពេល៥ខែមែនពិត ប៉ុន្តែនាងនៅតែស្រស់ស្អាតជាមួយនឹងការតុបតែងខ្លួនបំពាក់ទៅដោយគ្រឿងអលង្ការទំនើបៗ ម៉ាកប្រ៊េនល្បីៗនៅលើពិភពលោក ព្រមជាមួយនឹងឈុតដ៏ស្រស់ស្អាតផងដែរ។ 

នៅក្នុងកំឡុងពេល៤ថ្ងៃនៅក្នុងកម្មវិធី «Cannes Film Festival» លើព្រំក្រហមនេះនាង Chompoo Araya ក៏បានស្លៀករ៉ូបទាន់សម័យ៤ឈុតផងដែរ ដែលឃើញហើយមិនសរសើរមិនបាន សម្រាប់សម្រស់របស់នាងក្នុងវ័យ ៣៥ ឆ្នាំនេះ។

តោះចង់ដឹងយ៉ាងណាខ្លះនោះ ទៅទស្សនាកម្រងរូបភាពខាងក្រោម៖

ថ្ងៃទី១) ជាមួយនឹងឈុតរ៉ូបពណ៌ស. ធ្វើឱ្យនាងស្រស់ស្អាត និងលេចធ្លោយ៉ាងខ្លាំងក្នុងកម្មវិធី។  

រូបភាព៖ Chompoo Araya
ឈុតរ៉ូបពណ៌ស យ៉ាងស្រស់ស្អាត របស់ Chompoo

ថ្ងៃទី២) មានគ្រឿងការតុបតែងខ្លួន ជាមួយនឹងឈុតអលង្ការ ម៉ាកល្បី ធ្វើពីត្បូងពណ៌ស្វាយ ព្រមនឹងរ៉ូបពណ៌ខ្មៅ Chompoo Araya ទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំង។ 

រូបភាព៖ Chompoo Araya
ឈុតរ៉ូបពណ៌ខ្មៅ របស់Chompoo

ថ្ងៃទី៣) ជាមួយនឹងឈុតរ៉ូបពណ៌ស៊ីជម្ពូដិតខ្លាំង ធ្វើឱ្យនាងស្អាតគួរឱ្យចង់គយគន់។

រូបភាព៖ Chompoo Araya ជាមួយនឹងរ៉ូបពណ៌ឆើត

ថ្ងៃទី៤) ថ្ងៃចុងក្រោយនេះ ជាមួយនឹងការតុបតែងដោយឈុតពណ៌ក្រហម លាយស. អមជាមួយគ្រឿងពណ៌បៃតង លាយឡំភាពស៊ិចស៊ីបញ្ចេញដើមទ្រូងបន្តិចផងនោះ ធ្វើឱ្យអ្នកដែលបានឃើញសរសើរមិនឈប់សោះ។ 

រ៉ូបចុងក្រោយ រាងស៊ិចស៊ីជាងគេ

បញ្ចប់ទៅទាំង៤ថ្ងៃនេះ ឈុតរបស់តារាស្រី Chompoo Araya ទាំង៤ ឃើញហើយពិតជាមិនសរសើរមិនបាននោះទេ៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]