ភ្នំពេញ៖ នាព្រឹកថ្ងៃទី២៥ ខែឧសភានេះ ផលិតកម្មមហាហង្ស បានរៀបចំធ្វើពិធីសែន ក្រុងពាលី សម្រាប់ខ្សែភាពយន្តថ្មីរបស់ខ្លួន ដែលមានចំណងជើងថា «ណូលី&ណូឡា»។

នេះបើយោងតាមការលើកឡើងរបស់ លោក អិុន សុភិន ដែលជាអគ្គនាយកនៃ ផលិតកម្មមហាហង្ស បានឲ្យដឹងថានេះជាខ្សែភាពយន្តទី១៥ហើយ របស់ផលិតកម្ម។ ខ្សែភាពយន្តនីមួយៗ គឺសុទ្ធតែមានភាពទាក់ទាញ និងតែងតែមានចំណីប្លែកៗជានិច្ច សម្រាប់ចែកជូនដល់ប្រិយមិត្តអ្នកទស្សនាផងដែរ។

ក៏ដូចជាខ្សែភាពយន្តដ៏ថ្មីស្រឡាង «ណូលី&ណូឡា» មួយនេះផងដែរ ចំពោះខ្លឹមសារនៃសាច់រឿងនេះបាននិយាយរៀបរាប់ពី ជីវិតកូនភ្លោះស្រី២នាក់ដែលពួកគេមានអត្តចរិតខុសគ្នាយ៉ាងដាច់ ដោយតួស្រីឈ្មោះ ណូលី សម្តែងដោយ កញ្ញា ឌុច លីដា មានអត្តចរិតឆើតឆាយ ចូលចិត្តការសប្បាយ រីឯណូឡា ដែលជាប្អូនស្រីសម្តែងដោយអ្នកនាង ភិន សុដាលីសវិញបែរជាមានអត្តចរិតដូចជា ប្រុសចូលចិត្តជួសជុលរថយន្តដូចជាលោកឳពុកទៅវិញ។

យ៉ាងណាមិញ ខ្សែភាពយន្តមួយនេះ បានភាពប្រទាក់ក្រឡាគ្នាយ៉ាងជក់ចិត្ត ដោយមានលាយទាំងកំប្លែង កំសត់ និងការតស៊ូផងដែរ។ អ្វីដែលពិសេសជាងនេះទៅទៀតនោះ គឺនៅក្នុងសាច់រឿងនេះក៏បានបង្ហាញពីការ អប់រំពីតម្លៃវប្បធម៌ខ្មែរ តម្លៃជានារីខ្មែរ និងសាមគ្គីជាបងប្អូន។

អ្វីកាន់តែពិសេស ក៏មានវត្តមាន តារាកូនកាត់រុស្ស៊ី ដ៏ស្រស់សង្ហា លោក សួន រ៉ានីរ៉ាស៊ីនី ជាតួឯកក្នុងខ្សែភាពយន្តថ្មីផងដែរ កាន់តែទាក់ទាញរឹតតែខ្លាំង។

ដូចនេះបើចង់ដឹងថា ខ្សែភាពយន្តរឿង«ណូលី&ណូឡា» នេះល្អមើលជក់យ៉ាងចិត្តយ៉ាងណានោះ រង់ចាំទស្សនាទាំងអស់គ្នា៕ 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ឌុច លីដា