សេប៉ាង-២២ ឧសភា ២០១៧៖ AirAsia បានរៀបចំពិធីបុណ្យម្ហូប Santan ជាលើកដំបូងមិនធ្លាប់មានដែលជាព្រឹត្តការណ៍ដ៏ធំបំផុត នៃការភ្លក់ម្ហូបសម្រាប់ការហោះហើរនៅតំបន់អាស៊ី។

AirAsia រៀបចំពិធីបុណ្យម្ហូប Santan ជាលើកដំបូង

ព្រឹត្តការណ៍នេះ បានដាក់បង្ហាញជូននូវមុខម្ហូបប្លែកៗ ដែលមានសិល្បៈច្នៃប្រឌិតដ៏ល្អឯកទើបតែចម្អិនរួចភ្លាមៗរបស់ Santan ពីគ្រប់បណ្តាញរបស់ AirAsia រួមបញ្ចូលមុខម្ហូបថ្មីៗរបស់សេ្តចចុងភៅដ៏ល្បីដូចជា សម្លការីខៀវរបស់ថៃ ជាមួយនឹងបាយអង្ករក្រអូបទន់ គ្រឿងការី សាច់មាន់ដែលមានរសជាតិហិរពិតៗរបស់ប្រទេសថៃ។

លោក Tony Fernandes ប្រធានក្រុមនាយកប្រតិបត្តិ AirAsia Group មានប្រសាសន៍ថា “អាហារគឺជាកត្តាដ៏មានសារៈសំខាន់បំផុតទូទាំងតំបន់។ អ្វីដែលពួកយើងកំពុងធ្វើគឺក្នុងគោលបំណងនាំយកនូវរសជាតិម្ហូបដ៏អស្ចារ្យ នៃអាស៊ានទាំងមូលចូលទៅកាន់ Santan ដើម្បីបង្កើតនូវបទពិសោធន៍ផ្នែកអាហារដែលមានតែមួយគ្មានពីរជាមួយនឹងចក្ខុវិស័យនៃការបង្កើតឲ្យមានឱកាសសម្រាប់អ្នកដែលចូលចិត្តទទួលយកបទពិសោធន៍នៃរសជាតិម្ហូបថ្មីៗទៅទទួលយករស់ជាតិនៅលើយន្តហោះម្តង។ បណ្តុំរសជាតិ និងតម្លៃនៃម្ហូបអាហារដែលបម្រើជូនក្នុងពេលហោះហើរតែងតែមានការការលំបាកក៏ដូចជាបញ្ហាខ្លះ ប៉ុន្តែទោះបីជាយ៉ាងណាពួកយើងជឿជាក់ថាជាមួយនឹង Santan នឹងអាចបង្កើតភោជនីយដ្ឋានដ៏ល្បីដំបូងគេបង្អស់នៅលើអាកាសដែលមានរសជាតិឈ្ងុយឆ្ងាញ់ និងតម្លៃសមរម្យ។”

លោកបានបន្តទៀតថា “ក្នុងបណ្តាញពត៌មានជាមួយកិច្ចខំប្រឹងប្រែងរបស់ពួកយើងជាមួយ Santan នឹងមានអនុភាពលើទិន្នន័យដែលយើងមាន និងទទួលបានពីភ្ញៀវជាង ៤០០លាន នាក់ដែលធ្វើដំណើរជាច្រើនឆ្នាំកន្លងមកធ្វើយ៉ាងណាផ្តល់ជូនដល់ភ្ញៀវទាំងអស់ឲ្យមានភាពកាន់តែទំនើបទាន់សម័យ និងកាន់តែប្រសើរឡើង។ ពួកយើងនឹងចាប់ផ្តើមប្រតិបត្តិការតាមប្រព័ន្ឋអេឡិចត្រូនិកក្នុងពេលឆាប់ៗនេះដែលនឹងអាចធ្វើការកម្ម៉ង់ និងធ្វើការចំណាយយ៉ាងងាយស្រួលដូចនៅភោជនីយដ្ឋានដែរក៏ដូចជាអនុញ្ញាតឲ្យពួកយើងយល់បានយ៉ាងច្បាស់នូវអ្វីដែលភ្ញៀវទាំងអស់ចង់បាន។ ពួកយើងនឹងស្វែងរកផងដែរនូវកញ្ចប់បៃតង និងមាស៊ីនបម្រើកាហ្វេក្នុងពេលហោះហើរធ្វើយ៉ាងណាអាចផ្តល់ជូនកាហ្វេថ្មីៗនៅលើយន្តហោះ ហើយពួកយើងនឹងបន្តសហការជាមួយសហគ្រាសក្នុងតំបន់អាស៊ានក្នុងការផលិតផលិតផលម្ហូបអាហារ និងភេសជ្ជៈដែលមានគុណភាពដ៏ល្អបំផុតសម្រាប់ពួកយើង។

គួរបញ្ជាក់ផងដែរថាពិធីបុណ្យម្ហូប Santan មានការអញ្ជើញចូលរួមដោយសមាជិកបណ្តាញសារព័ត៌មាន និងផ្សព្វផ្សាយព្រមទាំងអ្នកតំណាងប្រទេសប្រមាណជា២០០នាក់ដែលមកពី១៦ប្រទេសរួមមាន៖ ម៉ាឡេស៊ី ថៃ ឥណ្ឌូនេស៊ី ហ្វីលីពីន វៀតណាម កម្ពុជា ឡាវ មីយ៉ាន់ម៉ា សឹង្ហបុរី ប្រ៊ុយណេ ឥណ្ឌា ចិន តៃវាន់ ជប៉ុន កូរ៉េខាងត្បូង និងឥណ្ឌា។

ភ្ញៀវកិត្តិយសទាំងអស់បានចូលរួមក្នុងវគ្គភ្លក់ម្ហូបនៅក្នុង Santan និងសកម្មភាពផ្សេងៗទៀតជាច្រើនដូចជា ការបង្ហាញជូនវិធីធ្វើម្ហូប ការីខៀវថៃ ជាមួយនឹងបាយអង្ករក្រអូប ដោយចុងភៅឯកផ្នែកភេសជ្ជៈ និងម្ហូបអាហារ Calvin Soo ដែលជាប្រធានក្រុមគ្រប់គ្រងក្នុងការហោះហើរប្រចាំតំបន់របស់ AirAsia និង Assraf Nasir ព្រមទាំងភ្នាក់ងារបម្រើអតិថិជន AirAsia X ជាច្រើនទៀត។ អ្វីដែលពិសេសនោះគឺ បញ្ជីមុខម្ហូបរបស់ Santan ដែលឈ្នះពានរង្វាន់របស់ AirAsia នឹងផ្តល់ជូនអាហារដ៏ល្អឯកក្នុងពេលហោះហើរសម្រាប់ភ្ញៀវកិត្តិយសទាំងអស់ដើម្បីជ្រើសរើសទាំងក្នុងពេលហោះហើរ និងធ្វើការកម្ម៉ង់ទុកជាមុនតាមប្រព័ន្ឋអនឡាញ។

ការផ្តល់ជូនទាំងអស់រួមមាន អាហារក្តៅៗដ៏គួរឲ្យជក់ចិត្ត អាហារសម្រាប់ក្មេងៗ អាហារសម្រន់ឈ្ងុយឆ្ងាញ់ និងអាហារជំនួយសុខភាព ដូចជា sandwich ស្រស់ៗ ព្រមទាំងបង្អែមក្នុងតំបន់ល្បីៗ ទៀតផងដើម្បីឲ្យត្រូវនឹងចំណង់ចំណូលចិត្តរបស់ភ្ញៀវទាំងអស់ដែលធ្វើដំណើរតតាមបណ្តាញនៃការហោះហើរដ៏ល្អឥតខ្ចោះរបស់ AirAsia។ 

ភ្ញៀវកិត្តិយសទាំងអស់គឺត្រូវបានលើកទឹកចិត្តឲ្យធ្វើការកម្ម៉ង់អាហារ ដែលខ្លួនចូលចិត្តទុកជាមុនដើម្បីទទួលបាននូវភាពរីករាយ ក្នុងការសន្សំសំចៃដ៏អស្ចារ្យជាមួយនឹង Santan Combo Meal និងដើម្បីធ្វើការជ្រើសរើសនូវមុខម្ហូបដ៏ឈ្ងុយឆ្ងាញ់យ៉ាងច្រើនសម្បូរបែប។ សម្រាប់ភ្ញៀវកិត្តិយសទាំងអស់ដែលបានធ្វើការកម្ម៉ង់មុខម្ហូបទុកជាមុន នឹងមានការធានាជាមួយសេវាកម្មផ្តល់ជូនមុខម្ហូបនោះយ៉ាងពេញចិត្ត និងដោយក្តីរីករាយក្នុងពេលធ្វើដំណើរ។

AirAsia បានឈ្នះពានរង្វាន់ សេវាកម្មក្នុងការហោះហើរដែលនាំមុខគេក្នុងពិភពលោក ដែលមានឈ្មោះថា World Travel Awards Grand Finals កាលពី ខែធ្នូ ឆ្នាំ២០១៦ និងទទួលបានពានរង្វាន់កិត្តិយសជាមួយការច្នៃប្រឌិតផ្នែកម្ហូបអាហារដ៏ល្អឯកប្រចាំឆ្នាំតាមរយៈបដិសណ្ឋារកិច្ចក្នុងការហោះហើរយ៉ាងល្អឥតខ្ចោះ Onboard Hospitality កាលពីដើមឆ្នាំ ២០១៦។

សូមតាមដាន និងស្វែងរកការធ្វើដំណើរ AirAsia Santan តាមរយៈសញ្ញា #AirAsiaSantan និង #SantanFoodFest ឬក៏តាមរយៈព័ត៌មាន សកម្មភាពផ្សេងៗរបស់ AirAsia និងកម្មវិធីពិសេសៗនៅលើ Twitter (twitter.com/AirAsia) និងFacebook (facebook.com/AirAsia).   

ពិធីបុណ្យម្ហូប Santan ធ្វើឡើងនៅក្នុងការិយាល័យ​ AirAsia ម៉ាឡេស៊ី​ យ៉ាងគគ្រឹកគគ្រេង​
ពិធីបុណ្យអាហារ​ឈ្មោះថា​ Santan ធ្វើឡើងនៅក្នុងការិយាល័យ​ AirAsia ម៉ាឡេស៊ី​ យ៉ាងគគ្រឹកគគ្រេង​

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]