ម៉ាឡេស៊ី​៖ កាលពីថ្ងៃទី​ 22 ឧសភា​ 2017 ម្សិលមិញនេះ​ ក្រុុមហ៊ុនអាកាសចរណ៍ AirAsia បានធ្វើពិធីបុណ្យអាហារ​ឈ្មោះថា​ Santan ដែលនេះជាការធ្វើឡើងលើកដំបូងគេ​ និងធំជាងគេនៅអាស៊ី​ សម្រាប់អាហារនៅលើយន្ដហោះ​ នៅក្នុងការិយាល័យ​ AirAsia ម៉ាឡេស៊ី​ យ៉ាងគគ្រឹកគគ្រេង​។

រូបភាពនៅក្នុងការិយាល័យ​ AirAsia ម៉ាឡេស៊ី​
រូបភាពនៅក្នុងការិយាល័យ​ AirAsia ម៉ាឡេស៊ី​

ក្នុងពិធីបុណ្យដ៏ធំនេះ មានការអញ្ជើញចូលរួមយ៉ាងកិត្តិយសពីសំណាក់​ លោក Tony Fernandes ប្រធានក្រុមនាយកប្រតិបត្តិនៃក្រុមហ៊ុន AirAsi​a និងអ្នកសារព័ត៌មានអន្ដរជាតិ​ ក្នុងនោះក៏មានកម្ពុជាផងដែរ​ ដែលក្នុងពិធីនេះមានការសម្ដែង​ដូចជាចង្វាក់រាំ រួមនឹងសកម្មភាពជាច្រើន​។

គួរឲ្យដឹងថា​ Santan នឹងផ្ដល់ជូននូវមុខម្ហូបជាច្រើនជម្រើស​លើយន្ដហោះ​ AirAsia ដូចជាប្រភេទម្ហូបម៉ាឡេ​ ថៃជាដើម​ និងភេសជ្ជៈ ជាមួយនឹង​បទពិសោធន៍ទទួលទានអាហារលើអាកាសដែលមានតែមួយ​។ សម្រាប់សេវាមួយនេះ​ អ្នកដំណើរអាចធ្វើការបញ្ជាទុកមុនតាមអនឡាញ​ និងលើយន្ដហោះផ្ទាល់តែម្ដង។

បន្ថែមពីនេះ អ្នកសារព័ត៌មាន​ក៏បានជួប​សំភាសន៍ដោយផ្ទាល់ជាមួយនឹងលោក Tony Fernandes ប្រធានក្រុមនាយកប្រតិបត្តិនៃក្រុមហ៊ុន AirAsia ដោយលោកបានលើកឡើងថា​ លោកជឿជាក់ Santan នឹងអាចបង្កើតនូវម៉ាកភោជនីយ៍ដ្ឋានដំបូងគេបង្អស់នៅលើអាកាសជាមួយនឹងរសជាតិ និងតម្លៃសមរម្យ។ ងាកមកកម្ពុជាវិញ​ លោកនិយាយថា​ កម្ពុជាពិតជាមានសក្កានុពលខ្លាំង​ ដែលលោកក៏នឹងមានគម្រោងបើក​ AirAsia Cambodia ផងដែរ​។

គួរបញ្ជាក់ថា​ អាកាសចរណ៍ AirAsia គឺជាក្រុមហ៊ុនដឹកអ្នកដំណើរតាមផ្លូវអាកាសតម្លៃទាបបំផុតប្រចាំអាស៊ី និងបន្តចូលរួមយ៉ាងធំដល់ការដឹកជញ្ជូនភ្ញៀវទេសចរនៅក្នុងតំបន់អាស៊ាន៕

រូបភាព អ្នកសារព័ត៌មានអន្ដរជាតិមកចូលរួមក្នុងពិធីបុណ្យអាហារ Santan
គ្រឿងបន្ទាប់បន្សំមួយចំនួន ដែលមាននៅក្នុងអាហារ បម្រើជូនភ្ញៀវលើយន្ដហោះ
Santan នឹងផ្ដល់ជូននូវមុខម្ហូបជាច្រើនជម្រើស​លើយន្ដហោះ​ AirAsia
Santan នឹងផ្ដល់ជូននូវមុខម្ហូបជាច្រើនជម្រើស​លើយន្ដហោះ​ AirAsia
Santan នឹងផ្ដល់ជូននូវមុខម្ហូបជាច្រើនជម្រើស​លើយន្ដហោះ​ AirAsia
ពិធីបុណ្យអាហារ​ឈ្មោះថា​ Santan ធ្វើឡើងនៅក្នុងការិយាល័យ​ AirAsia ម៉ាឡេស៊ី​ យ៉ាងគគ្រឹកគគ្រេង​
ពិធីបុណ្យអាហារ​ឈ្មោះថា​ Santan ធ្វើឡើងនៅក្នុងការិយាល័យ​ AirAsia ម៉ាឡេស៊ី​ យ៉ាងគគ្រឹកគគ្រេង​
ពិធីបុណ្យអាហារ​ឈ្មោះថា​ Santan ធ្វើឡើងនៅក្នុងការិយាល័យ​ AirAsia ម៉ាឡេស៊ី​ យ៉ាងគគ្រឹកគគ្រេង​
រូបភាព លោក Tony Fernandes (ខាងស្ដាំ) ប្រធានក្រុមនាយកប្រតិបត្តិនៃក្រុមហ៊ុន AirAsia និងអ្នកដឹកនាំផ្សេងទៀត
រូបភាព លោក Tony Fernandes (ខាងស្ដាំ) ប្រធានក្រុមនាយកប្រតិបត្តិនៃក្រុមហ៊ុន AirAsia ពេលផ្ដល់កិច្ចសំភាសន៍ដល់អ្នកសារព័ត៌មាន
រូបភាព លោក Tony Fernandes និងបុគ្គលិក AirAsia
រូបភាព លោក Tony Fernandes និងអ្នកសារព័ត៌មាន

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]