ភ្នំពេញ៖ តារាចម្រៀងស្រី​ ដែលច្រៀង​ទាំងបទ ​ចម្រៀង​ជា​ភាសា​​ខ្មែរ និងភាសា​អង់​គ្លេស​​ បាន​ល្អ ​អ្នក​នាង យ៉ាន លីនដា ត្រូវបានអ្នកគាំទ្រ លួចបង្ហើបថា ល្បីនិងមានអ្នកគាំទ្រ​​ខ្លាំង​ នៅ​សហរដ្ឋ​អាមេរិក ក្រៅពី​មាន​អ្នក​គាំទ្រ ក៏មាន​បុរស​​ជា​ច្រើន​ តាម​សុំស្នេហ៍​​អ្នក​មេម៉ាយ ​​កូន​មួយ​នេះ​ផង​ដែរ។

​​អ្នកមេម៉ាយចាយរាង យ៉ាន លីនដា បានធ្វើ​ឲ្យ​​ប្រជាជន​​ខ្មែរ​​ រស់នៅ​​សហរដ្ឋ​អាមេរិក ​​មានការ​​ភ្ញាក់​ផ្អើល​ និងគាំទ្រ​​ខ្លាំង គ្រា​​ដែល​នាង​ចេញ ទៅច្រៀង​រាំ​​ជាមួយ​​នឹង​សិល្បករ​​ខ្មែរ​​ ជាច្រើន​​ទៀត។ វត្តមាន​នាង​បាន​ធ្វើ​ឲ្យ​ សំបុត្រ​លក់​​ចូលរួម កម្ម​​វិធី​​ប្រគុំ​តន្ត្រី លក់​ដាច់​ខ្លាំង ។

ក្រៅពី​មាន​អ្នក​គាំទ្រ អ្នក​រស់នៅ​លើទឹក​ដី នៃ​ប្រទេស​​ម​​ហា​អំណាច​មួយនេះ ​ធ្លាប់​ទម្លាយ​ថា យ៉ាន លីនដា គឺជា​សិល្បករ ​ដែល​ទាក់​ទាញខ្លាំង​ នៅ​សហរដ្ឋ​អាមេរិក ព្រោះតែ​នាងជា​សិល្បករ​ ដែលអា​ចច្រៀង​ទាំងបទ​ចម្រៀង​ ជា​ភាសា​​ខ្មែរ និងភាសា​អង់​គ្លេស​​បាន​ល្អ​។ ក្រៅពី​មាន​អ្នក​គាំទ្រ ក៏មាន​បុរស ​​ជា​ច្រើន​តាម​សុំស្នេហ៍​​អ្នកមេម៉ាយ​​ កូន​មួយ​នេះ​ផង​ដែរ។

វត្តមាន​សិល្បករ ​​ដែលបាន​​ចូល​រួម ​ព្រឹត្តិការណ៍​​ប្រគុំតន្ត្រី ​​រាំលេង​កម្សាន្ត​​ សម្រាប់​ប្រជាជនខ្មែរ​​ រស់នៅរដ្ឋ​មីនី​សូតា​​ សហរដ្ឋ​អាមេរិក​​ មាន​ដូច​ជា អ្នកនាង យ៉ាន លីដា អតីតបេក្ខជន Cambodian Idol លោក អ៊ាម វន្នី តារាសម្តែងក្បាលធំ លោក វី ជីវ័ន្ត និងតារាចម្រៀង​កញ្ញា ចំរើន សុភា។ គ្រាន់តែ​បង្ហាញ​ ពីការ​ចាប់ដៃ​គ្នា​សម្តែង​ នៅក្នុង​ចុង​សប្តាហ៍នេះ មាន​អ្នកទិញ​សំបុត្រ ​ត្រៀម​ចូលរួម​ យ៉ាង​ច្រើន​កុះ​ករ​ ​។

សូមជម្រាបថា អ្នកនាង យ៉ាន លីដាន និង លោក អ៊ាម វន្នី រួមជាមួយ​តារា​ផ្សេងៗ​ ក៏បាន​ចេញវីដេអូខ្លី​មួយ​ អំពី​គម្រោង​របស់ខ្លូន​ដែល ត្រូវសម្តែង​នៅ​ក្នុងសប្តាហ៍នេះ​ផងដែរ ។ អ្នកគាំទ្រអ្នកនាង យ៉ាន លីនដា បាន​ជួយ​ទិញ​ CD អាល់ប៊ុម​របស់​​នាង បូក​រួម ទាំង​ការបោះ​ពុម្ព​អាវ​យឺត​ មានឈ្មោះ​នាង​ ធ្វើ​ជាកាដូដល់​​នាង​ផងដែរ​។ នាង​ក៏ត្រូវ​បាន​ប្រជាជន​ខ្មែរ​ ជាច្រើន​រស់នៅ​ទីនោះ ​​អញ្ជើញ​ជាភ្ញៀវ​កិត្តិយស ​ចូល​រួមទទួល​ទាន​ អាហារ​បែប​លក្ខណៈ​គ្រួសារ​ ជាហូរ​ហែ​ផងដែរ​៕

ប្រភព៖ ដើមអម្ពិល

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

យ៉ាន លីនដា