ភ្នំពេញ៖ ពីមួយថ្ងៃទៅមួយថ្ងៃ ទីផ្សារសិល្បៈ របស់តារាសម្តែងស្រី អ្នកនាង សុខ សោម៉ាវត្តី ហាក់ដូចជា មិនធ្លាក់ចុះទៅណាសោះ នៅតែឈរនៅលំដាប់ តារាស្រី ដែលមានប្រជាប្រិយភាពដដែល។

អ្វីដែលគេចាប់អារម្មណ៍ តារាស្រីរូបនេះ ជាប់រវល់ នឹងការថតខ្សែភាពយន្ត ស្ទើរតែដកខ្លួនមិនរួច គ្រាន់តែចប់រឿងមួយភ្លាម ចូលថតរឿងមួយភ្លែត។

កាលពីម្សិលមិញនេះដែរ អ្នកនាង សុខ សោម៉ាវត្តី បានទៅថត នូវខ្សែភាពយន្តថ្មី ដែលឃើញមានវត្តមាន តារាថ្មី ចាស់ប្រុសស្រី ជាច្រើនដួង ហើយក្នុងនោះ ក៏មាន តារាហ្វេសប៊ុក លោក PeyPey Dy ផងដែរ។

ជាពិសេស ក្រោយ ពីសម្រាកការងារថត តារាភាគច្រើន បាននាំគ្នាថតរូបលេងជាធម្មតា ចម្លែកតែ អ្នកនាង សុខ សោម៉ាវត្តី ឈរកាច់ស្ទាយមិនដឹងថតប៉ុន្មានប៉ុស្តិ៍ទេ ទម្រាំតែត្រូវចិត្ត ជាមួយនឹងការបញ្ចេញទឹកមុខ គួរឲ្យស្រលាញ់របស់នាង។

ដោយមិនអាចទ្រាំ នឹងភាពអស់សំណើចនេះបាន លោក PeyPey Dy ក៏បានលួចថត សកម្មភាពរបស់ អ្នកនាង សុខ សោម៉ាវត្តី នៅពេលឈរកាច់ស្ទាយនោះផងដែរ ដោយថែមទាំងសរសេរសារថា «មិនងាយទេណា ទម្រាំបានរូប Profile មួយហ្នឹង ដឹងអត់ថា ឆ្លងកាត់ឧបសគ្គអ្វីខ្លះ? ច្រើន Styleណាស់ឃើញទេ?»

តោះមើលសកម្មភាពថតរូប របស់អ្នកនាង សុខ សោម៉ាវត្តី ថាទម្រាំបានថតរូបស្អាត ហើយត្រូវចិត្ត តើនាងត្រូវចំណាយពេលយូរប៉ុណ្ណា៖

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

សុខ សោម៉ាវត្តី