រាជធានីភ្នំពេញ ៖ គេ​នៅ​ចាំ​ថា​ អ្នក​នាង​សា​រ៉ា​យ ស​ក្ខ​ណា ​បាន​បើកមុខ​ជំនួញគ្លីនិក​ស​ម្ជ​ស្ស​មួយ​ឈ្មោះ​ហ្ស៊ី​ណូ​ ដែល​មាន​លក្ខណៈ​បច្ចេកទេស​​​ពី​​ប្រទេសអា​មេ​រិ​ក ។ ​​​ក្រោយ​ពី​ប្រកាស​ចាកចេញ​ទៅ​នៅ​អា​មេ​រិ​ក ​តំណែង​គ្លីនិក​ហ្ស៊ី​ណូ​នេះ​ ត្រូវ​ធ្លា​ក់មក​​លើ​ស្រី​ស្អាត​ ទឹម រ​ដ្ឋា ​ដែល​ដើរតួ​សំខាន់​ក្នុង​ការ​បង្ហាញ​ ទោះ​នាង​មិនមែន​ជា​ថៅកែ​ក៏ដោយ​។

​ជា​មួយ​ដងខ្លួន​កញ្ញា​ទឹម រ​ដ្ឋា​ មើលទៅ​ស្អាត​ម្ល៉ឹងៗ ​ប្រុស​ៗ​ជា​ច្រើន​តាម​ចង​ស្នេហ៍​ចង់​ធ្វើ​ជា​គូ​អនាគត​ក៏ដោយ ក៏ស្រី​ស្អាត​រូប​នេះ​ ហាក់​ខ្វល់ចិត្ត​ ក្រោយ​ពេល​ដែល​ខ្វះខាត​ចំណុច​ខ្លះ​ដែល​នាង​យល់​ថា​ មិនសូវ​ពេញចិត្ត​ ពិសេស​ផ្នែក​សក់​កាន់តែ​ជ្រុះ​ និង​ចិញ្ចើម​កាន់តែ​ជ្រុះ​ដូច​គ្នា ​ក្រោយ​ពេល​និយម​លេង​ស្ទីល​យក​ភាព​ចាប់​ចិត្តជា​សំខាន់​នោះ​ ។

​ស្រី​ស្អាត​មុខកាត់​បារាំង​ រាង​ខ្ពស់ស្រឡះ​ទឹម រ​ដ្ឋា ​ត្រូវ​បាន​អ្នក​តំណាង​ប្រចាំ​ហាង​កែស​ម្ជ​ស្ស​ហ្ស៊ី​ណូ​ ឱ្យ​ធ្វើ​ជា​អ្នក​ផ្សព្វផ្សាយ​នូវ​វិធី​ផ្សេង​ៗ ​ដែល​មាននៅ​ក្នុង​ហាង​ហ្ស៊ី​ណូ​ ហើយដោយ​ហាង​នេះ​ ជា​របស់​តារា​សម្តែង​ឆ្នើម​សា​រ៉ា​យ ស​ក្ខ​ណា ​ត្រូវ​បាន​តារា​ស្រី​រូប​នេះ​ប្រគល់​តំណែង​ឲ្យ​រ​ដ្ឋា​ធ្វើ​ការងារ​ផ្នែក​នេះ​ព្រោះតែ​ជាប់​ភារៈ​ទៅ​នៅ​អា​មេ​រិ​ក​។

ទឹម រ​ដ្ឋា​ ដែល​មិន​មាន​កុងត្រា​ជាមួយ​ហាង​ហ្ស៊ី​ណូ​របស់​ស​ក្ខ​ណា​តែ​អាច​ធ្វើការ​បញ្ជាក់​ពី​សេវាកម្ម​ផ្សេង​ៗ​នៅ​ទី​នេះ​បាន​ដោយ​នាង​ប្រាប់​ថា​នាង​ចូល​មក​ធ្វើការ​នៅ​ហ្ស៊ី​ណូ​នេះ​ក៍​មិនមែន​តែ​ហេតុផល​បក្សពួក​ជាមួយ​សា​រ៉ា​យ ស​ក្ខ​ណា​នោះ​ដែរ​តែ​មក​ពី​ហ្ស៊ី​ណូ​គាត់​មាន​អ្នក​ឯកទេស​ជំនាញ​ពិតប្រាកដ​ដែល​ផលិតផល​របស់​គាត់​គឺ​មានការ​នាំ​ចូល​ពី​អា​មេ​រិ​ក​ពិត​ៗ​ទាក់ទង​និង​ការ​ប្រើ​សេវាកម្ម​សម្រស់​ដែល​មានបទពិសោធន៍​យូរ​ឆ្នាំ​មក​ហើយ​។​ទឹម រ​ដ្ឋា​បាន​ថ្លែង​ទៀត​ថា​នាង​សប្បាយចិត្ត​ដែល​នាង​ទទួលយក​សេវាកម្ម​នៅ​ហ្ស៊ី​ណូ​ជួយ​ការ​កុន​ឲ្យ​នាង​ស្អាត​បន្ថែម​ទៀត​ដែល​ស្តង់ដារ​មក​ពី​អា​មេ​រិ​ក​ពិត​ៗ​។​

នាង​មាន​ជំនឿ​លើ​ហ្ស៊ី​ណូ​គ្លីនិក​មិនបាច់​ហោះហើរ​លើ​ទៅ​ប្រទេស​គេ​នោះ​ទេ​អាច​មក​ទី​នេះ​បាន​ហើយ​អ្វី​ដែល​នាង​អាច​ប្រាប់​ចង់​បញ្ជាក់​ដែរ​នោះ​។​អ្វី​ដែល​នាង​រមែង​ឮ​មិត្ត​សិល្បករ​រអ៊ូ​ស្ទើ​គ្រប់​គ្នា​គឺ​បញ្ហា​ជ្រុះ​សក់​និង​អស់​រោមចិញ្ចើម​ព្រោះតែ​ការ​លាប​ព​ណ៍​សក់​និង​គូ​ចិញ្ចើម​។​ជាក់ស្តែង​នាង​ក៍​ជ្រុះ​សក់​សក់​ឆេះ​អស់​រោមចិញ្ចើម​ក៍​ច្រើន​ដោយសារ​តែ​ការ​លេង​ស្តាយ​ប្លែក​ធ្វើ​ឲ​សក់​ខូច​ចង់​អស់​។​តែ​ហាង​ហ្សុ​ី​ណូ​គេ​មាន​បច្ចេកទេស​ដាំ​សក់​ឲ​មាន​ឡើង​វិញ​និង​បណ្តុះ​រោមចិញ្ចើម​ដែល​គ្រាន់តែ​ឮ​គឺ​ក្តី​បារម្ភ​អាច​រំសាយ​ច្រើន​ដោយ​ដឹង​ថា​ហ្សុ​ី​ណូ​នាំ​មក​ព្រោះ​នាង​ជឿជាក់​សុ​ទ្ឋ​តែ​មាន​អ្នកឯកទេស​ជំនាញ​ៗ​តែ​ម្តង​។

​ដូចនេះ​ សិល្បករ​ទាំងអស់​និង​បងប្អូន​ទូទៅ​មិនបាច់​បារម្ភ​ទៀត​ទេ​ហ្សុ​ី​ណូ​អាច​ជួយ​បាន​រឿង​បណ្តុះ​សក់​និង​រោមចិញ្ចើម​ហើយ​នាង​ក៍​មាន​គម្រោង​បែប​នេះ​ដែរ​នឹង​ឲ​អ្នកឯកទេស​ជួយ​គិត​រឿង​ជ្រុះ​សក់​និង​ឆេះ​សក់​នេះ​ឲ្យល្អ​ឡើង​វិញ​។

ប្រភព : កោះសន្តិភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ចង់ក្លាយជាអ្នកសរសេរក្រៅម៉ោងមានប្រាក់ចំណូលសូមចុះឈ្មោះទីនេះ

ទឹម រដ្ឋា