ទឹម​ រដ្ឋា​ ថាខ្លួន​​មានសំណាង​ តាំងពីរៀបការជាមួយគ្រួសារបរទេស​ (មានវីដេអូ)

//s9.kh1.co/4d/4d9104c0408190e91b8902401fab4c2dc9c18373.jpg
តារា & កម្សាន្ដ

 ២៤-សីហា-២០២២ ៣ល្ងាច · ២ ឆ្នាំមុន

គួរឲ្យច្រណែន បានស្វាមី យ៉ាងសង្ហាហើយ មិនតែប៉ុណ្ណោះ ស្វាមី ទឹម រដ្ឋា ពូកែធ្វើឲ្យភរិយាសប្បាយចិត្តទៀត។

ភ្នំពេញ៖  ប្រិយមិត្តដែលជាហ្វេនរបស់ កញ្ញា ទឹម រដ្ឋា ពិតជាបានជ្រាបរួចហើយ ថា​​តារាស្រីរូបនេះ តែងតែនិយមស្ទីលស៊ិចស៊ី ស៊ីអារម្មណ៍ គួរឲ្យចាប់អារម្មណ៍កម្រិតណា។ ជាពិសេស តារាសម្ដែង និងជាតារាម៉ូដែលរូបនេះ ក៏រឹតតែធ្វើឲ្យអ្នកគាំទ្រ កាន់តែចាប់អារម្មណ៍ខ្លាំងលើជីវិតគូរបស់នាងផងដែរ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាការពិត បន្ទាប់ពីរៀបការជាមួយបុរសជនជាតិបរទេសរួចមក ទឹម រដ្ឋា ក៏ចាប់ដៃគ្នាសម្រុករកស៊ីបើកមុខជំនួញ ជាហូរហែរ មិនតែប៉ុណ្ណោះ តារាស្រីរូបនេះ ក៏តែងតែបង្ហាញភាពផ្អែមជាញឹកញយជាមួយស្វាមីផងដែរ។

លើសពីនេះទៅទៀត កាលពីថ្មីៗនេះ ទឹម រដ្ឋា បានធ្វើឲ្យនារីៗជាច្រើនលួចច្រណែន និងជីវិតគូរបស់នាងមិនស្ទើរ ដែលបានស្វាមីដ៏ស្រស់សង្ហា ថែមទាំងពូកែផ្អែមល្ហែម ជាពិសេស ថ្មីៗនេះ ថែមទាំងបាន Surprise ភរិយាដោយទិញខុនដូរដ៏ទំនើបមួយ ធ្វើឲ្យ ទឹម រដ្ឋា ពោលពាក្យសរសើរស្វាមីពេញមាត់ ថែមទាំង ថាខ្លួនជានារីសំណាងខ្លាំងណាស់ ដែលមានស្វាមីតែងតែចូលមកបំពេញក្តីស្រម៉ៃរបស់នាងយ៉ាងដូច្នេះ៕

សូមទស្សនារូបភាព និងជូនវីដេអូខាងក្រោម៖

ទឹម រដ្ឋា និងស្វាមី
ទឹម រដ្ឋា និងស្វាមី
ទឹម រដ្ឋា និងស្វាមី
ទឹម រដ្ឋា និងស្វាមី
ទឹម រដ្ឋា និងស្វាមី
ទឹម រដ្ឋា និងស្វាមី
ទឹម រដ្ឋា និងស្វាមី
ទឹម រដ្ឋា និងស្វាមី
ទឹម រដ្ឋា
Heng Sivchean
S.C

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T