(ភ្នំពេញ)៖ រឿងរ៉ាវលែងលះ គ្មាននរណា ប្រាថ្នាចង់បានឡើយ សម្រាប់ជីវិតគ្រួសារនីមួយៗ ព្រោះការលែងលះ និងបាក់បែកគ្នា គ្មានបានចំណេញអ្វី ដល់ភាគីណាមួយឡើយ ពោលគឺមានតែខាតទាំងសងខាង ខាតទាំងពេលវេលា និងអាប់ឱនមុខមាត់ កិត្តិយសគ្រួសារទៀតផង។ ជាក់ស្ដែង តារាសម្ដែងប្រុស៣ដួង ត្រូវបានមហាជនចាត់ទុកថា ជាតារាប្រុសមានរឿងអាស្រូវលែងលះប្រពន្ធ ដោយសារតែទង្វើមិនសមរម្យរបស់ខ្លួន ហើយពួកគេសុទ្ធតែមានគូស្នេហ៍ ជាអ្នកសិល្បៈដូចគ្នាទៀត។

១- លោក យ៉ែម សំអូន៖ បន្ទាប់ពីផ្ទុះរឿងអំពើហិង្សា លើអ្នកនាង យ៉ាន លីនដា ជាអតីតភរិយា រហូតឈានទៅដល់ការលែងលះ និងផ្ទុះរឿងស្រឡាញ់ភេទដូចគ្នា និងលូកស្ទាបបៀតបៀនផ្លូវភេទ លើអ្នកម៉ាស្សាជាដើម បានធ្វើឲ្យលោក យ៉ែម សំអូន បាក់មុខខ្លាំង រហូតពេលខ្លះត្រូវ គេចមុខពីសារព័ត៌មានផ្សេងៗ មិនតបតអ្វីទាំងអស់ ។ មហាជនជាច្រើន ហាក់ស្អប់ និងមិនចូលចិត្តលោក យ៉ែម សំអូន ដូចមុនទៀតទេ ហើយអ្វីដែលសំខាន់ ការងារដែលធ្លាប់តែជោគជ័យ កើបលុយបានរាប់រយដុល្លារក្នុងមួយយប់ ក៏ស្បើយលែងមានទៀត ដោយគ្រាន់តែលោក ហាក់មានទីផ្សារក្នុងការសម្ដែង ទៅវិញ ។

២- លោក ប៉ែន ចំរ៉ុង៖ តារាប្រុសមួយដែលមានព័ត៌មានស្នេហ៍ ជាមួយតារាស្រី និងអណិកជនក្រៅប្រទេសម្នាក់ ក៏មិនធម្មតាដែរ ព្រោះលោកជាមនុស្សប្រុសម្នាក់ ដែលពូកែខាងនេះ (ព្រាននារី) តាំងពីមុនចូលសិល្បៈ។ អ្នកខេត្តបាត់ដំបង នរណាមិនល្បីប្រុសសង្ហាសម្បូរសេ្នហ៍ ប៉ែន ចំរ៉ុង។ ក្រោយពីបានភ្ជាប់ចំណងស្នេហ៍ ជាមួយ សុភិន ដាលីស កូនស្រីម្ចាស់ផលិតកម្ម មហាហង្ស មក លោកហាក់ឡើងកូដខ្លាំងលើសដើម ព្រោះលោកបានបង្ហាញថា លោកជាបុរសល្អម្នាក់ ចេះមើលថែទាំងគ្រួសារតូចមួយ របស់លោក។ ប៉ុន្តែសុភមង្គលមួយចំអិនកំពិស បានរលាយសាបសូន្យ រឿងរ៉ាវពាក្យបណ្ដឹងលែងលះ ដែលលោកបានដាក់ទៅតុលាកា ក៏បានផ្ទុះឡើង ភាពល្បីល្បាញក៏បានដាំក្បាលចុះ ពេលលោកបង្ហោះរឿងអ្វី ក្នុងបណ្ដាញសង្គម Faccebook ក៏ត្រូវបានគេជេរដែរ។ សូម្បីតែលោកថតជាលក្ខណៈអប់រំ ជាមួយលោក តាន់ គីមសួរ ក៏ត្រូវបានគេរិះគន់ មិនឈប់មិនឈរ ហើយពិតជាពិបាកស្ដារប្រជាប្រិយភាពមកវិញណាស់ ព្រោះមហាជនហាក់អស់ជំនឿ លើរូបលោកទៅហើយ។

៣-លោក សុវណ្ណ មករា៖ តារាសម្ដែង និងជាអ្នកដឹកនាំរឿងដ៏ឆ្នើម របស់ស្ថានីយទូរទស្សន៍ បាយ័ន និងជាមិត្តភក្តិជិតដិត លោកជំទាវ ស្រីតូច ចំណាន និងជាម្ចាស់ផលិតកម្មផលិតកុនមួយ ផងដែរ។ ថ្មីៗនេះ លោកបានសុំភរិយា គឺអ្នកនាង ឈិន សុធារី ចែកផ្លូវគ្នា ព្រោះលោកមិនអាចបោះបង់ស្រីញី និងទំលាប់ផឹកស៊ី របស់លោកបានទេ ហើយពាក្យតែប៉ុន្មានឃ្លារបស់លោក ធ្វើឲ្យមហាជនជាច្រើនរិះគន់ មិនសំចៃដៃ ព្រោះលោកជាបុរសគ្មានទំនួលខុសត្រូវអ្វីទាំងអស់ លើទង្វើដែលបានធ្វើ។ អ្វីដែលសំខាន់ មហាជនកើតចិត្តអាណិត លើអ្នកនាង ឈិន សុធារី ដែលត្រូវមានទំនួលខុសត្រូវ លើអនាគតកូនភ្លោះទាំងពីរ របស់ពួកគេ ខណៈដែលនាងមិនបានត្រៀមចិត្ត ទុកជាមុនថា រឿងនេះនឹងកើតឡើងនោះទេ។

ប្រភព៖ Khmertalking

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ប៉ែន ចំរ៉ុង