ភ្នំពេញ៖ កាលពីថ្ងៃទី០៣ ខែឧសភា ២០១៧ កន្លងទៅនេះ មានករណីបាត់រថយន្ដដឹកទំនិញម៉ាក HYUNDAI មួយគ្រឿង ដែលមានម្ចាស់រថយន្ដឈ្មោះ ហួន សុភារុន រស់នៅភូមិសន្សំកុសល សង្កាត់បឹងទំពុន ខណ្ឌមានជ័យ រាជធានីភ្នំពេញ នៅវេលាម៉ោង១ និង១៤នាទីទាបភ្លឺ។

នេះបើតាមការសាកសួរដោយផ្ទាល់បានឲ្យដឹងថា លោក ហួន សុភារុន បានបាត់រថយន្ត នៅពេលព្រឹកឡើង បន្ទាប់ពីតៃកុងរថយន្ដ ទៅយករថយន្ដដើម្បីបើកធ្វើការ ប៉ុន្តែបែជាមិនឃើញ ទើបមានការភ្ញាក់ផ្អើល ថាមានចោរលួច។

ភ្លាមៗនោះលោក ហួន សុភារុន ក៏បានយកទូរស័ព្ទ មកឆែកមើល GPS ដែលមានភ្ជាប់លើរថយន្តដូចសព្វដងដែលធ្លាប់តែឆែកមើលទីតាំងសកម្មភាព ដែលបុគ្គលិកធ្វើការនៅលើផែនទីតាមរយៈប្រព័ន្ធ GPS ដើម្បីដឹងពីទីតាំងរបស់រថយន្ត ដែលបានបាត់ ហើយក៏បានរកឃើញថា វាស្ថិតនៅជិតសាលាឃុំមនោរម្យ ឃុំមនោរម្យ ស្រុកថ្ពង ខេត្ដកំពង់ស្ពឺ។

ក្រោយពេលរកឃើញបែបនេះហើយ លោក ហួន សុភារុន ក៏បានធ្វើការប្តឹងអាជ្ញាធរនៅក្នុងរាជធានីភ្នំពេញ បន្ទាប់មកក៏ធ្វើដំណើរទៅកាន់ទីតាំង ដែលបង្ហាញនៅក្នុង GPS ដែលស្ថិតនៅក្នុងឃុំមនោរម្យ ហើយក៏បានប្តឹងអាជ្ញាធរនៅក្នុងតំបន់នោះបន្ថែមទៀត ដើម្បីឲ្យជួយតាមរក។ ខណៈពេលកំពុងធ្វើការឆែកឆេរនៅតំបន់ខាងលើនោះ លោក ហួន សុភារុន បានបន្ថែមថា សញ្ញា GPS ស្រាប់តែផ្លាស់ប្តួរទីតាំង ដោយក្រុមចោរហាក់ដឹងខ្លួន ហើយក៏បើករថយន្តឡើងមកលើថ្នល់ជាតិ ដែលមានចម្ងាយប្រមាណ១០០ ទៅ២០០ ពីទីតាំងដែលគាត់កំពុងធ្វើការឆែកឆេរ ទើបពួកគាត់បានឃើញ និងធ្វើការជិះដេញតាម អស់រយៈពេលប្រហែលជាង ៤០នាទី ទើបចាប់បាន ដោយក្នុងនោះ ចាប់បានជនសង្ស័យម្នាក់ ដែលជាអ្នកបើករថយន្ត។

លោក ហួន សុភារុន  បានឲ្យដឹងទៀតថា រូបគាត់បានចំណាយពេលប្រហែល ៤ម៉ោង ទើបរកឃើញរថយន្ត ក្រោយពេលបាត់ ហើយនេះក៏ដោយសារតែលោកបានប្រើប្រាស់ GPS របស់ក្រុមហ៊ុនអូវីត្រាស។ លោក ហួន សុភារុន បន្តថា ការប្រើប្រាស់ GPS នៅលើរថយន្តពិតជាល្អណាស់ ព្រោះវាមិនត្រឹមតែជួយឲ្យយើងដឹងពីទីតាំងរបស់រថយន្តនៅពេលដែលបាត់នោះទេ ប៉ុន្តែវាថែមទាំងជួយឲ្យយើងអាចគ្រប់គ្រងរថយន្តបានផងដែរ ដោយអាចឲ្យយើងដឹងថា រថយន្តរត់បានចម្ងាយប៉ុន្មាន ចំនួនប្រេងដែលប្រើប្រាស់ និងដឹងប្រសិនបើតៃកុង ប្រើប្រាស់រថយន្តបើកទៅទីណាផ្សេង ពេលកំពុងបំពេញការងារ។

រូបភាព ចោរដែលចាប់បាន

គួរបញ្ជាក់ថា ការភ្ជាប់ GPS នឹងយានយន្តពិតជាមានសារៈសំខាន់ណាស់ ព្រោះពេលបាត់មិនដឹងទៅរកកន្លែងណានោះទេ ប្រសិនជាមិនបានភ្ជាប់នោះ ដែលសម្រាប់សេវាកម្មមួយនេះ លោកអ្នកអាចស្វែងរកបាននៅក្រុមហ៊ុនអូវីត្រាស ដែលក្រៅពីការពារសុវត្ថិភាពយានយន្ត GPS នេះ ក្រុមហ៊ុនក៏មានកម្មវិធីជាច្រើន ដែលអាចជួយលោកអ្នកបាន ដូចជា៖

- អាចមើលឃើញទីតាំងរថយន្តកំពុងបើកបរនាពេលបច្ចុប្បន្ន និងបើកក្នុងល្បឿនប៉ុន្មាន

- អាចគណនាគីឡូប្រចាំថ្ងៃ ប្រចាំខែ និងអាចគណនាចេញជាចំនួនប្រេងប៉ុន្មានលីត្រ

- អាចមើលឡើងវិញពីប្រវត្តិនៃការបើកបរ ដែលកន្លងហួសបាន រយៈពេល៣ខែ

- អាចកំណត់ល្បឿន កំណត់ផ្លូវ គោលដៅ (Geofence )

- អាចដឹងពីរយៈពេលនៃការឈប់របស់ឡាន (ដោយដឹងថាពេលឡាននោះឈប់ ប៉ុន្តែមិនបានពន្លត់ម៉ាស៊ីនឡាន)

- អាចវាស់ប្រវែងផ្លូវទៅតាមគ្រប់ខេត្តតំបន់ (បើកប្រេងទុកមុន) អាចដៅចំនុចសំខាន់ៗ (ដូចជាឈ្មោះដេប៉ូ) ទៅតាមតំរូវការ ( POI)

- អាចកំណត់គីឡូ ដើម្បីប្ដូរប្រេងម៉ាស៊ីនឡាន

- មានកម្មវិធីកត់ត្រារបាយការណ៍ រាល់ការផ្លាស់ប្ដូរគ្រឿងបន្លាស់ផ្សេងៗរបស់រថយន្តនីមួយៗ

- គ្រប់ទិន្ន័យទាំងអស់អាច Export ចេញជា Excel format ចេញមកក្រៅបាន

- ងាយស្រួលក្នុងការស្វែងរកនៅពេលមានករណីចោរលួចរថយន្ត

- ប្រសិនមានករណីគេលួចដោះដុំ GPS ចេញពីឡានវានឹងអោយយើងដឹងតាមរយៈទូរស័ព្ទ ឬ អ៊ីម៉ែល

- និងនៅមានអត្ថប្រយោជន៍ជាច្រើនផ្សេងទៀត

ទាំងនេះពិតជាមានអត្ថប្រយោជន៍យ៉ាងខ្លាំង សម្រាប់ប្រភេទក្រុមដូចជា៖

- ផ្នែកដឹកជញ្ជូនគ្រប់ប្រភេទ

- ដឹកអ្នកដំណើរ និងរថយន្តជួលគ្រប់ប្រភេទ

- រថយន្តដឹកសិស្សសាលា ដឹកភ្ញៀវទេសចរណ៏

-គ្រឿងចក្រគ្រប់ប្រភេទ រថយន្តក្រឡុកបេតុង

-ចែកចាយទំនិញតាមបណ្តាខេត្តក្រុងគ្រប់ប្រភេទ

- អាជីវកម្មដែលមានបុគ្គលិកផ្នែកលក់ និងទីផ្សារ

-ជាពិសេសប្រភេទអាជីវកម្ម ដែលមានបុគ្គលិកធនាគារ និងមីក្រូហិរញ្ញវត្ថុចេញធ្វើការនៅខាងក្រៅក្រុមហ៊ុនតែម្តង។

ក្រុមហ៊ុន អូវីត្រាស GPS មានទីតាំងនៅម្ដុំច្បារអំពៅ រាជធានីភ្នំពេញ ដែលផ្តល់នូវសេវាកម្មល្អ លឿន រហ័សទាន់ចិត្ត ដោយអតិថិជនមិនចាំបាច់ចំណាយពេល មកដល់ទីតាំងក្រុមហ៊ុននោះទេ ដោយគ្រាន់តែទូរស័ព្ទមកលេខ០១៧ ៩៣៩៤៣៩ ០៩៦ ៨៩០ ៧១៦៨ ០៨៨ ៨៧១ ៨៧១ ៩ នោះក្រុមហ៊ុននឹងរៀបចំបញ្ជូនបុគ្គលិក ផ្ដល់សេវាកម្មដល់ទីកន្លែងលោកអ្នក គ្រប់ខេត្ដក្រុង៕

សូមទស្សនាវីដេអូខាងក្រោម ដែលបង្ហាញពីសកម្មភាពនៃការបើកបររបស់ជនល្មើស ដែលបានលួចរថយន្ដរបស់អតិថិជន អូវីត្រាសជីភីអេស ៖

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]