ភ្នំពេញ–ថ្ងៃទី ០៤ ឩសភា ២០១៧ – ទីបំផុត ក្រុមហ៊ុន Huawei ដែលកំពុងគ្រោងចំណាត់ថ្នាក់ លេខ១ លំដាប់ពិភពលោក លើប្រាក់ចំណេញ ពីប្រព័ន្ធប្រតិបត្តិការ Android Smartphone ដាក់សម្ភោធ និងលក់ កំពូលអធិរាជស្មាតហ្វូនកាមេរ៉ាភ្លោះ Lecia មុខក្រោយ Huawei P10 & P10 plus នៅកម្ពុជាជាផ្លូវការ ជាមួយនឹងកាដូដ៏ភ្ញាក់ផ្អើល ។

កម្មវិធីបង្ហាញវត្តមាន និងដាក់លក់ ស្មាតហ្វូនស៊េរីថ្មី Huawei P10 & P10 នេះត្រូវបានប្រារព្ធឡើង នៅ DIB Club កោះពេជ្រ ក្រោមអធិបតីភាព លោក Li XiongWei នាយកប្រតិបត្តិជាន់ខ្ពស់ប្រចាំ ក្រុមហ៊ុនហួវៃនៅកម្ពុជា ដៃគូសហការ ក្រុមហ៊ុន Yako Technology តំណាងចែកចាយផ្តាច់មុខ នៅទូទាំងប្រទេស ម្ចាស់ហាង ភ្ញៀវកិត្តិយស តារាបង្ហាញម៉ូតល្បីៗ ជាងថតរូបអាជីព និង មិត្តអ្នក សារព័ត៌មានសរុបជាង ២0០ នាក់។

លោក Li XiongWei នាយកប្រតិបត្តិជាន់ខ្ពស់ របស់ក្រុមហ៊ុន Huawei នៅកម្ពុជា មានប្រសាសន៍ថា “ Huawei ពិតជាមានមោទនភាព ដែលមានក្រុមហ៊ុនដៃគូសហការ ម្ចាស់ហាង អ្នកចែកចាយបន្តល្អៗ ដែលជំរុញឲ្យមាន អតិថិជនយ៉ាងច្រើនសន្ធឹកសន្ធាប់ គាំទ្រផលិតផល Huawei ជាពិសេសវិស័យហួវៃស្មាតហ្វូននេះតែម្តង។ ជាមួយអ្នកទាំងអស់គ្នា ហួវៃរំពឹងទុក និងជឿជាក់យ៉ាងមុតមាំថា Huawei P10 & P10 Plus នឹងទទួលបានជោគជ័យខ្លាំងក្នុង ទីផ្សារកម្ពុជា”។

Huawei P10 & P10 Plus គឺជាកំពូលស្មាតហ្វូនដើមឆ្នាំ 2017 របស់ក្រុមហ៊ុន Huawei ដែលត្រូវបានដាក់បង្ហាញជាផ្លូវការ នៅក្នុងកម្មវិធីពិពណ៌ទូរសព្ទពិភពលោកឆ្នាំ2017 (MWC) និងទទួលបាន ២៣ពាន់រង្វាន់ថែមទៀត។ សម្រាប់កម្ពុជា Huawei P10 តម្លៃ៦១០ដុល្លារ និង Huawei P10 Plus មានតម្លៃ៦៩០ដុល្លារ ដោយមានបន្ថែមនូវកាដូយ៉ាងច្រើនសន្ធឹកសន្ធាប់ រួមមាន Original Huawei Selfie Stick, Original Huawei Power Bank និង USB Connector មួយឈុត ដែលមានតម្លៃសរុប ជាទឹកប្រាក់រហូតដល់ទៅជាង 70ដុល្លារ។ ក្រៅពីនេះ ក៏មានបន្ថែមនូវ ស៊ីមកាត Cellcard លេខពិសេស រីករាយក្នុងការប្រើប្រាស់ Internet ដោយឥតគិតថ្លៃ 8 GB / ១ ខែ រយៈពេលដល់ទៅ ៦ខែ រហូតអស់ពីស្តុក។

លោក អែម យុទ្ធូ នាយកទីផ្សារជាន់ខ្ពស់របស់ Huawei Android ស្មាតហ្វូនប្រចាំកម្ពុជាបាន បញ្ជាក់ថា កំពូលស្មាតហ្វូនកាមេរ៉ាភ្លោះមុខក្រោយ Lecia ស៊េរីថ្មី Huawei P10 & P10 Plus គឺការឆ្លើយតបទៅនឹងតម្រូវការដ៏លើសលុប របស់អតិថិជន ដែលនិយម ថត និងផ្តិតយករូបភាព បែបសិល្បៈ សខ្មៅ ផ្ទៃព្រាល ស៊ីវិល័យហាយក្លាសអេឡេហ្គេន។ “សម្រាប់កម្ពុជា ការបើកកម្មវិធី កុម្ម៉ង់ទុកមុន Huawei P10 & P10 Plus របស់យើង ត្រឹមតែរយៈពេលជាង១សប្តាហ៏សោះ យើងទទួលបានការកក់ទុកមុនពីសំណាក់អតិថិជនលើសពីការរំពឹងទុក ប្រមាណជាង 15០% នៃ Stock សរុប។ ជាពិសេសបើប្រៀបធៀបពីការលក់ចេញ P9 & P9 Plus គឺ Huawei P10 & P10 Plus មានសន្ទុះនៃការចាប់អារម្មណ៍ គាំទ្រជាវ រហូតដល់ទៅ ៣០០%”។

គួរកត់សំគាល់ផងដែរថា លក្ខណៈពិសេសដែលនាំអោយ Huawei P10 និង P10 Plus រឹតតែ លេចធ្លោរនោះគឺ មាន 4 ចំនុច (1)គុណភាពកាមេរ៉ាភ្លោះរឹតតែច្បាស់ រឹតតែលេចធ្លោរតែមួយគត់ ដែលស្មាតហ្វូនដទៃ មិនមានសមត្ថភាពដល់ ពោលគឺឡេន ឡៃការ 3 គ្រាប់ ភ្លោះពីរខាងក្រោយ (20MP/12MP) និងឡេនឡៃការមួយខាងមុខសែលហ្វី(8MP) (2)សិល្បៈក្នុងការរចនារូបរាង យ៉ាងប្រណិតភាព តួផលិតដោយវត្ថុធាតុដើមកាត់ពីគ្រាប់ពេជ្រងាយស្រួលចាប់កាន់ រលោង ចែងចាំង មិនឆ្កូត ពេញដោយប្រណិតភាព សោភណ្ឌ័ភាពគ្រប់ជ្រុង ជាមួយនឹងជម្រើសច្រើនពណ៌ (3) ថាមពលថ្មធំប្រើបានយូរ និងសាកថ្មឆាប់រហ័សបំផុត សាកកន្លះម៉ោងប្រើបានពេញ 1ថ្ងៃ (4)ល្បឿន CPU ស៊េរីចុងក្រោយបំផុត លឿនបំផុត ប្រភេទ HiSilicon Kirin 960 (64-bit) Octa-core (4x2.4GHz Cortex A73 & 4x2.8Ghz Cortex A53) បន្ថែមនូវ GPU Mali-G71 រួមជាមួយនឹងល្បឿនអ៊ិនធើណិតរហូតដល់ 4.5G LTE និងស៊ីមពីរ ដែលអាចបន្ថែមម៉េម៉ូរី ខាងក្រៅ រហូតដល់ 256GB ។

Huawei P10 / Huawei P10 Plus អនុញ្ញាតអោយអ្នកប្រើ ថតរូបបែបសិល្បៈស៊ីវិល័យ Portrait ដោយបន្ថែម Artistic Effect ហាយក្លាស អេឡេហ្គេន រឹតតែច្បាស់ រូបភាពសខ្មៅ monochrome ស្រមោលពន្លឺ Bokeh រឺផ្ទៃព្រាល Depth of Field រឺ Wide Aperture ដែលបំពាក់កាមេរ៉ាជំនាញ Leica ជំនាន់ទី ២ (P10 ឡេនឡៃការប្រភេទ Summarit H F/2.2 និង P10Plus ឡេនឡៃការ ប្រភេទ Summilux H F/1.។ កំពូលស្មាតហ្វូនទាំងពីរនេះ បំពាក់កាម៉េរ៉ាមុខសែលហ្វី ឡេន Leica ដំបូងបង្អស់ផ្តិតយករូបភាពកាន់តែដិតច្បាស់ គ្រប់ចំណុច កំរិត aperture កាន់តែធំ មុខងារជំនួយក្នុងការថត ជួយពណ៌ និងរូបបែបសិល្បៈស៊ីវិល័យ បែបធម្មជាតិស្រស់ពិតៗ ពណ៌ ក្លាសិកបែបឡៃការ បច្ចេកវិទ្យា Hybrid Zoom ដែលជំនួយពន្លឺពីរដង ក្នុងការថតរូប រឹតតែច្បាស់ដិតគ្រប់ចំណុច ថតរូបពេលយប់ រឺកន្លែងខ្សោយពន្លឺ (Super Low Light) រួមជាមួយនឹងបច្ចេកវិទ្យាទប់លំនឹង (OIS) ។

កម្មវិធីសម្ពោធ Huawei P10 & P10 Plus ដំណើរការ និងបញ្ចប់ទៅយ៉ាងរលូន ក្រោមកម្រ ភោជនីយហារសាមគ្គី បែប ហាយក្លាស ការថតរូបអនុស្សវរីយ៍ដោយកំពូលអធិរាជស្មាតហ្វូន P10 & P10 Plus និង ការចាប់ឆ្នោត ផ្តល់សំណាង ដល់ភ្ញៀវកិត្តិយស ដ៏ភ្ញាក់ផ្អើល គឺ Huawei Band0 16 រង្វាន់ និង Original Huawei Bluetooth Speaker ចំនួន 2 រង្វាន់។

Huawei P10 តម្លៃ ៦១០ ដុល្លារ & P10 Plus តម្លៃ ៦៩០ ដុល្លារ មានលក់នៅគ្រប់ហាងទូរស័ព្ទដែលមានស្លាកសញ្ញា Huawei បណ្តាហាងដៃគូ និងហាងដែលមាន ភ្នាក់ងារបុគ្គលិកលក់ Huawei ចាប់ពីថ្ងៃនេះទៅ។

សម្រាប់ព័ត៌មានបន្ថែម សូមចូលទៅកាន់៖ http://consumer.huawei.com

សម្រាប់ព័ត៌មានថ្មីៗពី Huawei នៅកម្ពុជាសូមតាមដានជាមួយពួកយើងតាមរយៈ៖

Youtube link: www.youtube.com/c/HuaweiMobileKH

Instagram link: www.instagram.com/huaweimobilekh

Facebook: www.facebook.com/huaweimobilekh

អ្នកតំណាង៖ ង៉ោ ម៉េងហ៊ួង (010 44 99 06 / 092 47 69 75)

អ៊ីមែល៖ [email protected]

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]