នៅដើមខែឧសភានេះ ស្ថានីយទូរទស្សន៍PNN នឹងចាក់បញ្ចាំងខ្សែភាពយន្តភាគចំនួនពីររឿងរសជាតិពីរផ្សេងគ្នាក្នុងថ្ងៃតែមួយ គឺនៅថ្ងៃទី ០២ ខែឧសភា។

ខ្សែភាពយន្តដ៏ល្អឯកទាំងពីរនេះមានចំណងជើងថា «អ្នកម្តាយខ្លា» ដែលជាភាពយន្តភាគហុងកុងរបស់TVB និងរឿង «អូនជាព្រះអាទិត្យបង» ដែលជាខ្សែភាពយន្តភាគថៃរបស់ TV3។ 

ខ្សែភាពយន្តទាំងពីរនេះសុទ្ធសឹងតែជាភាពយន្ត ដែលធ្លាប់ទទួលបានភាពល្បីល្បាញ និងមានអ្នកទស្សនាយ៉ាងច្រើនកុះករ។ ខ្សែភាពយន្តភាគ «អ្នកម្តាយខ្លា» ជាភាពយន្តដែលទើបតែបញ្ចប់ការចាក់ផ្សាយ នៅទីក្រុងហុងកុង និងមានចំនួនអ្នកទស្សនាប្រមាណជាជិតពីរលាននាក់ក្នុងមួយភាគ។ ខ្សែភាពយន្តភាគនេះមានការចូលរួមសម្តែងដោយតារាល្បីៗជាច្រើនដូចជា Ben Wong, Michelle Yim, Sharon Chan, រួមនឹងតារាល្បីៗជាច្រើនរូបទៀតរបស់TVB។

«អ្នកម្តាយខ្លា» ជាភាពយន្តដែលបានអប់រំពីសង្គមគ្រួសារ សម្រេចចិត្តជ្រើសរើសយកការបង្រៀន និងអប់រំកូនយ៉ាងតឹងរឹង ហើយព្យាយាមកំណត់គោលដៅ និងប្រើសិទ្ធអំណាចជា ម្តាយដើម្បីគាបសង្កត់ទៅលើកូនរបស់ខ្លួន។ ប៉ុន្តែអ្វីដែលអ្នកម្តាយធ្វើ បែរជាប៉ះពាល់ទៅដល់ទឹកចិត្តកូន និងធ្វើឲ្យកូនរឹតតែមានអារម្មណ៍មិនចូលចិត្ត និងស្អប់ម្តាយខ្លាំងឡើងទៅវិញ។ ខ្សែភាពយន្តបែបអប់រំមួយនេះ នឹងផ្សាយជូនទស្សនាចាប់ពីថ្ងៃទី២ ខែឧសភា ឆ្នាំ២០១៧តទៅ នៅរៀងរាល់ថ្ងៃចន្ទ ដល់សុក្រ វេលាម៉ោង ១១ ទៅដល់ម៉ោង១២ថ្ងៃត្រង់ បន្ទាប់ពីរឿង «អាថ៍កំបាំងមរណៈ»។

ដោយឡែកខ្សែភាពយន្ត «អូនជាព្រះអាទិត្យបង» គឺជាខ្សែភាពយន្តភាគថៃ បែបមនោសញ្ចេតនា លាយឡំជាមួយជាមួយការសងសឹក រវាងប្អូនថ្លៃ នឹងបងថ្លៃ ដោយសារតែបងថ្លៃបានសម្លាប់បងស្រីរបស់ខ្លួនព្រោះតែចង់បានទ្រព្យសម្បត្តិរបស់ប្រពន្ធ។ មូលហេតុនេះហើយទើបបណ្តាលឲ្យកើតមានរឿងរ៉ាវសងសឹកមិនចេះចប់។ តើចុងក្រោយគំនុំនេះនឹងត្រូវដោះស្រាយដោយរបៀបណា?  

«អូនជាព្រះអាទិត្យបង» ចូលរួមសម្តែងដោយតារាស្រស់សង្ហារ និងស្រស់សោភាដូចជា Aum Atichart Chumnanon សម្តែងជាតួ Suriyane (Pu) នាង Chippy Sirin Preedeeyanon សម្តែងជាតួ Tantawan (Kate), Deaw Suriyon Aroonwattanakul សម្តែងជាតួ Nat, Aom Sucharat Manaying សម្តែងជាតួ Pensiri រួមនឹងតារាល្បីៗជាច្រើនដួងទៀតរបស់TV3។

«អូនជាព្រះអាទិត្យបង» នឹងផ្សាយជូនទស្សនាចាប់ពីថ្ងៃទី ០២ ខែឧសភា តទៅ រៀងរាល់ថ្ងៃចន្ទ ដល់ពុធ វេលាម៉ោង ៩ ទៅដល់ម៉ោង១០យប់ បន្ទាប់ពីរឿង «ផ្ការីកក្រោមពពក»៕

ទស្សនាឈុតខ្លី អូនជាព្រះអាទិត្យបង ខាងក្រោមនេះ៖

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]