ភ្នំពេញ៖ បន្ទាប់ពីមានរឿងរ៉ាវចម្រូងចម្រាសជាច្រើន ទាក់ទងទៅនឹងតារាសម្តែងស្រី សាច់សខ្ចី កញ្ញា ដេននី ក្វាន់ ត្រូវបានខាងក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ សម្រេចដាក់ពិន័យបិទមិនឲ្យមានវត្តមាន ក្នុងវិស័យសិល្បៈគ្រប់រូបភាពទាំងអស់ រយៈពេលមួយឆ្នាំដើម្បីជាការព្រមានរួចមក ​សូម្បីសារព័ត៌មានបរទេសដ៏ល្បីនៅចក្រភពអង់គ្លេសដេលីម៉ែល (Dailymail) ក៏បានចុះផ្សាយពីនាងដែរ។

ការចាត់វិធានការដ៏ម៉ឺងម៉ាត់ ពីសំណាក់ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ  ត្រូវបានធ្វើឡើង ដោយសារកញ្ញា ដេននី ក្វាន់  ចូលចិត្តថតរូប និង Live វីដេអូនៅលើបណ្តាញសង្គមបញ្ចេញភាពស៊ិចស៊ីខ្លាំងពេក សម្ញែងដើមទ្រូងធំៗ រហូតដល់មានប៉ះពាក្យសម្តីជាមួយអ្នកសិល្បៈដូចគ្នា ជាច្រើនលើក និងទទួលរងការរិះគន់ពីសាធារណៈជនផងដែរ។ ទោះបីជាយ៉ាងណា តារាស្រីរូបនេះ ហាក់បីដូចជាមិនមានបង្ហាញភាពព្រួយបារម្ភបាត់បង់អាជីពនៅក្នុងវិថីសិល្បៈអ្វីឡើយ។

គួររំឮកថាកញ្ញា ដេននី ក្វាន់  ធ្លាប់ត្រូវបានខាងក្រសួងកោះហៅមកដុះក្អែលម្តងរួចមកហើយ ប៉ុន្តែនាងនៅតែបន្តថតរូបភាពស៊ិចស៊ី បង្ហោះលើគណនីបណ្តាញសង្គម ដែលជាទង្វើធ្វើមហាជនមួយចំនួនមិនអាចទទួលយកបាន ជាពិសេសធ្វើឲ្យប៉ះពាល់ដល់ មុខមាត់វិស័យសិល្បៈខ្មែរ៕

ប្រភព៖ ដេលីម៉ែល

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ដេននី ក្វាន់