ភ្នំពេញ៖ កាលពីយប់មិញនេះ តារាកំប្លែងជើងចាស់លោកតា ហ៊្វុយហ្សូ បានចូលសង្រ្គោះបន្ទាន់នៅមន្ទីរពេទ្យកាល់ម៉ែត្រ ដោយសារតែជំងឺថ្លើមធ្ងន់ធ្ងរ។ នោះបើយោងតាមទំព័រហ្វេសប៊ុករបស់លោក ពេជ្រ កែវមុនី អភិបាលនៃគណៈអភិបាលខណ្ឌមានជ័យ រាជធានីភ្នំពេញបានប្រាប់ឱ្យដឹង។

ស្របពេលនោះផងដែរ ក៏មានវត្តមានអតីតតារាកំប្លែងនាយឃ្លោក លោក អ៊ឹម ជីវ៉ា ព្រមទាំងលោក អភិបាលខណ្ឌមានជ័យ ក៏បានទៅសួរសុខទុក្ខលោកតាហ៊្វុយហ្សូដល់មន្ទីរពេទ្យកាល់ម៉ែត្រទាំងយប់ និងបានពាំនាំយកនូវថវិកាមួយចំនួនទៅជូនលោកតាហ៊្វុយហ្សូផងដែរ។

គួរឱ្យដឹងដែរថា តារាកំប្លែងជើងចាស់ លោកតាហ៊្វុយហ្សូ បានធ្លាក់ខ្លួនឈឺតាំងពីជាង២ខែមុនមកម្ល៉េះ ដោយសារតែមានជំងឺឡើងជាតិស្ករ ឈឺចាប់តាំងពីជង្គង់ដល់កជើង ហើយសម្រាកមិនសូវបាន ប្រើថ្នាំក៏មិនសូវត្រូវទៀត។

ពេលនេះក៏មានជំងឺថ្លើមបន្ថែមមួយមុខទៀត ដែលវាបានធ្វើទុក្ខយ៉ាងខ្លាំងកាលពី យប់មិញនេះ រហូតត្រូវបញ្ជូនមកកាន់មន្ទីរពេទ្យកាល់ម៉ែត្រភ្លាមៗ ដើម្បីធ្វើការសង្រ្គោះបន្ទាន់។ 

ស្ថិតនៅក្នុងស្ថានភាពគួរឱ្យព្រួយបារម្ភនេះ លោកតា ហ៊្វុយហ្សូ កំពុងតែទទួលបានការព្យាបាលពីក្រុមគ្រូពេទ្យ និងពីសំណាក់ក្រុមគ្រួសាររបស់លោក យ៉ាងយកចិត្តទុកដាក់ជាទីបំផុត។ សម្រាប់អាការៈលោកតា នឹងទៅជាយ៉ាងណាទៀតនោះ ក្រុមការងារខ្មែរឡូតយើង នឹងធ្វើការចុះផ្សាយជាបន្តបន្ទាប់៕

លោកតាហ្វុយហ្សូកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យកាលពីយប់មិញ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]