រាជធានីភ្នំពេញ ៖ អស់រយៈពេលជាង១ខែមកហើយ ដែលតារាកំប្លែងលោកតាហ្វ៊ុយហ្សូធ្លាក់ខ្លួនឈឺក្បាលជង្គង់ ស្ទើរតែដើរមិនរួម ។ ខ្លួនឈឺមិនសូវជាគិត តែគាត់នឹកអាណិតក្មេងកំព្រា ដែលគាត់ចិញ្ចឹមខ្លាចអត់អីហូប និងអត់ប្រាក់ទៅរៀន ។
ចេញមកទទួលអ្នកយកព័ត៌មាន ដោយប្រឹងទប់ជំហរខ្លាច ដួលកាលពីពេល ថ្មីៗកន្លងមក ជាការបង្ហាញច្បាស់ពីអាការឈឺជើង របស់លោកតាហ្វុ៊យហ្សូ ។ គេហដ្ឋានរបស់គាត់ ស្ថិតនៅតំបន់បឹងកក់រាជធានីភ្នំពេញ ។
លោកតាហ្វ៊ុយហ្សូ មានជំងឺជាតិស្ករឡើង ឈឺចាប់ពីចង្កេះរហូតដល់កជើង ។ គាត់សម្រាកដេកពួនមិនសូវបានទេ ដោយដោយប្រើថ្នាំពេទ្យហាក់មិនត្រូវ ដោយគាត់ទិញថ្នាំ ម្តងៗអស់ពី៤ទៅ១០ម៉ឺនរៀល ។
ក្នុងទឹកមុខស្រពោន តារាកំប្លែងចិត្ដធម៌មានប្រសាសន៍ថា «បើខ្ញុំឈឺមួយ ក្មេងៗនៅទីនេះត្រូវពិបាកដោយសារតែ ត្រូវចាយវាយ ហូបចុក ការលេងភ្លេងត្រូវពឹងមកលើរូបខ្ញុំជាសំខាន់តែម្តង ។ អាការរបស់ខ្ញុំមានជំងឺនេះ គឺមិនបានដេកពេទ្យអ្វីនោះទេ ដោយយោងលើការគ្មានលទ្ធភាពតែម្តង ។ ម្យ៉ាងទៀតពេលឈឺប្រមាណមួយខែនេះចាប់ខ្លាំងតែម្តង ដោយខ្ញុំចាយប្រាក់សន្សំទុក គ្រាន់មានការអីរវល់នោះ ។ ក្នុង១ថ្ងៃចំណាយជាងម្ភៃម៉ឺនរៀល ដែលរ៉ាប់រងក្មេងៗចំនួន១៤នាក់ បុគ្គលិកស្ម័គ្រចិត្ត៣នាក់ ដោយយ៉ាងតិចខ្ទង់ប៉ុណ្ណឹង តែបើគ្មានជំនួយនោះទេ គឺមានតែដួលហើយមើលទៅ» ។
លោកតាហ្វ៊ុយហ្សូ ចំពោះសម្តេចតេជោ ហ៊ុន សែន និងលោកជំទាវដែលតែងតែមានសន្ដានចិត្តជ្រះថ្លាជួយឧបត្ថម្ភគាំទ្រផ្តល់ ជំនួយក្លឹបសិល្បៈរបស់គាត់ ជាប្រចាំរាប់ឆ្នាំមកហើយ។ ក្នុង១ឆ្នាំសប្បុរសជនទាំងទាំង ២រូបនោះជួយអង្ករ២ទៅ៣តោន និងប្រាក់៥ទៅ៦លានជាប់រហូតមកមិនដែលដាច់ ១៧ឆ្នាំមកហើយ ។បច្ចុប្បន្ននេះនៅតែជួយព្រោះលោកទាំងពីរអាណិតអាសូរ កុមារកំព្រាឲ្យបានរស់ ។
ចំពោះក្រុមនិស្សិតលោកហ៊ុន ម៉ានី ធ្លាប់ជួយជាប្រាក់ សម្លៀកបំពាក់ ស្បែកជើង កាតាបជាដើម ។ លោកជំទាវ អឹុង ស៊ីស្រ៊ាន់ និងសប្បុរសជនជាច្រើនទៀត ក៏ជួបឧបត្ថម្ភដែរ ព្រមទាំងសារព័ត៌កោះសន្តិភាព តែងតែជួយផ្សព្វផ្សាយ ពីព័ត៌មានឲ្យមហាជនបានជ្រាប ។
បច្ចុប្បន្នប្រាក់ដែលសន្សំទុក ពីមុនបែរជាមកចំណាយ លើជំងឺទៅវិញ ដូច្នេះហើយលោកតាហ្វ៊ុយហ្សូ បារម្ភណាស់ព្រោះវាប៉ះពាល់ដល់ការផ្គត់ផ្គង់លើជីវភាពរបស់កុមារកំព្រាដែលគាត់ចិញ្ចឹមផ្គត់ផ្គង់ ។ វ័យ៧៤ឆ្នាំហើយនៅតែចិញ្ចឹមចិត្តគិតដល់ ក្មេងៗកំព្រាជាងគិតពីអាយុជីវិតខ្លួនឯង លោកតាហ្វ៊ុយហ្សូ បានលើកដៃសំពះអំពាវនាវដល់សប្បុរសជនឱ្យជួយដល់ក្រុមកុមារកំព្រារបស់គាត់ផងដើម្បីបានរស់រាន និងអាចបន្តការសិក្សាទៅមុខទៀត ។ ប្រការដែលគាត់ដាច់ចិត្តអំពាវនាវនេះមកពីអស់រំពឹង ខណៈគាត់ឈឺ។
«កន្លងមកមិនដែលហ៊ានប្រាប់គេ ទេសុខចិត្តទ្រាំពីរនាក់ភរិយា ដើម្បីកុំឲ្យគេមើលឃើញថាយើងពឹងគេ ប៉ុន្តែមកពីគិតថា ក្មេងៗត្រូវការរស់ ហើយយើងយកគ្នាមកចិញ្ចឹមត្រូវតែជួយគ្នារស់ ឲ្យបានស្រួលខ្លះតាមលទ្ឋភាព ។ ដូចនេះហើយខ្ញុំមានតែពឹងលើសប្បុរសជននោះទេ ដែលជួយក៏ដូចជាពឹង លើលោកឧកញ៉ា លោកជំទាវ និងមជ្ឈដ្ឋាននានាប៉ុណ្ណោះ ដែលជាក្តីរំពឹងរបស់ខ្ញុំ» ។
ក្រៅពីពឹងលើសប្បុរសជន លោកតាហ្វ៊ុយហ្សូ ពឹងលើការសម្តែងរបស់ក្រុមគាត់ខ្លះដែរ ព្រោះគាត់ទទួលបានការកក់របាំត្រុដិសម្រាប់សម្ដែងនៅតាមស្ថាប័នក្រសួង ផ្សេងៗប្រមាណ២០កម្មវិធី នាឱកាសបុណ្យចូលឆ្នាំថ្មី ។
ក្រុមរបាំរបស់លោកតាហ្វ៊ុយហ្សូ ទទួលសម្តែងជាប្រចាំដើម្បីបានប្រាក់ផ្គត់ផ្គង់ជីវភាពកុមារកំព្រា ។ លោកតាហ្វ៊ុយហ្សូ និងភរិយាតស៊ូចិញ្ចឹមកុមារកំព្រាអស់រយៈពេលច្រើនឆ្នាំមកហើយ ។ អតីតកុមារកំព្រាខ្លះគាត់បានរៀបការមានកូនចៅ ហើយនៅតែដឹងគុណពួកគាត់ជាជនសប្បុរស ។ «ខ្ញុំសប្បាយចិត្តដែលអនាគត ក្មេងៗនៅទីនេះចេះដឹងរៀនសូត្របានល្អដែលមិនឲ្យសប្បុរសជនខកចិត្ត ទើបខ្ញុំនិងភរិយាចេះតែប្រឹងតទៅទៀតដើម្បី ក្មេងៗ បើទោះជាពេលនេះជំងឺវាយលុកបែបណាក៏ដោយ» ៕
ប្រភព៖ កោះសន្តិភាព
ដោយឡែក ព័ត៌មានចាប់អារម្មណ៍មួួយផ្សេងទៀត៖
ភ្នំពេញ៖ មហាជនទូទាំងប្រទេសកម្ពុជា ស្ទើរតែទប់ទឹកភ្នែកមិនចង់ជាប់ និងក្តុកក្តួលអារម្មណ៍ជាពន់ពេក ក្រោយបានឃើញទិដ្ឋភាពគួរឲ្យរន្ធត់ កាលពីល្ងាចមិញ ថ្ងៃទី ២៧ ខែមីនា ដោយរថយន្តមួយគ្រឿង បើកបញ្រ្ចាស់ ទៅបុករះ ម៉ូតូ បណ្តាលឲ្យស្លាប់ និងរបួស មនុស្ស១០នាក់។
ហេតុការណ៍នេះ ក៏បានធ្វើឲ្យ តារាចម្រៀងស្រីដ៏ល្បី អ្នកនាង ពេជ្រ សោភា បានឈឺចាប់ និងសោកស្តាយផងដែរ ដែលក្រុមគ្រួសារត្រូវបាត់បង់សមាជិក ក្នុងពេលមួយពព្រិចភ្នែក ដោយជនបង្កតែម្នាក់។
ក្នុងនោះដែរ រូបនាង ក៏បានបង្ហោះនូវសារ អមជាមួយនឹង ចម្រៀងចាស់មួយបទ ក្រោមចំណងជើងថា «ចង់សងអ្វី គេស្លាប់ហើយ» នៅក្នុងទំព័រហ្វេសប៊ុករបស់នាង ដែលបទនេះ ពិតជាមានអត្ថន័យ និង រំជួលចិត្តយ៉ាងខ្លាំង ដែលជីវិតមនុស្សយើង បើស្លាប់ហើយ គឺគ្មានថ្ងៃវិលវិញនោះទេ។
បទចម្រៀងមួយបទនេះដែរ ទទួលបានការចាប់អារម្មណ៍ និងមានគេចុចស៊ែរ ទៅដល់ខ្ទង់ពាន់ដងឯណោះ ក្នុងពេលតែមួយយប់តែប៉ុណ្ណោះ៕
ចង់ដឹងថា បទ«ចង់សងអ្វី គេស្លាប់ហើយ» ពិតជារំជួលចិត្តយ៉ាងណា តោះស្តាប់ទាំងអស់គ្នា៖
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]