ភ្នំពេញ៖ មហាជនទូទាំងប្រទេសកម្ពុជា ស្ទើរតែទប់ទឹកភ្នែកមិនចង់ជាប់ និងក្តុកក្តួលអារម្មណ៍ជាពន់ពេក ក្រោយបានឃើញទិដ្ឋភាពគួរឲ្យរន្ធត់ កាលពីល្ងាចមិញ ថ្ងៃទី ២៧ ខែមីនា ដោយរថយន្តមួយគ្រឿង បើកបញ្រ្ចាស់ ទៅបុករះ ម៉ូតូ បណ្តាលឲ្យស្លាប់ និងរបួស មនុស្ស១០នាក់។

ហេតុការណ៍នេះ ក៏បានធ្វើឲ្យ តារាចម្រៀងស្រីដ៏ល្បី អ្នកនាង ពេជ្រ សោភា បានឈឺចាប់ និងសោកស្តាយផងដែរ ដែលក្រុមគ្រួសារត្រូវបាត់បង់សមាជិក ក្នុងពេលមួយពព្រិចភ្នែក ដោយជនបង្កតែម្នាក់។

ក្នុងនោះដែរ រូបនាង ក៏បានបង្ហោះនូវសារ អមជាមួយនឹង ចម្រៀងចាស់មួយបទ ក្រោមចំណងជើងថា «ចង់សងអ្វី គេស្លាប់ហើយ» នៅក្នុងទំព័រហ្វេសប៊ុករបស់នាង ដែលបទនេះ ពិតជាមានអត្ថន័យ និង រំជួលចិត្តយ៉ាងខ្លាំង ដែលជីវិតមនុស្សយើង បើស្លាប់ហើយ គឺគ្មានថ្ងៃវិលវិញនោះទេ។

បទចម្រៀងមួយបទនេះដែរ ទទួលបានការចាប់អារម្មណ៍ និងមានគេចុចស៊ែរ ទៅដល់ខ្ទង់ពាន់ដងឯណោះ ក្នុងពេលតែមួយយប់តែប៉ុណ្ណោះ៕

ចង់ដឹងថា បទ«ចង់សងអ្វី គេស្លាប់ហើយ» ពិតជារំជួលចិត្តយ៉ាងណា តោះស្តាប់ទាំងអស់គ្នា៖ 

កំណត់ហេតុខ្មែរឡូត៖

កាលពីល្ងាច ថ្ងៃទី ២៧ ខែមីនា ទិដ្ឋភាពគួរឲ្យរន្ធត់មួយ បានធ្វើឲ្យ មានមនុស្សស្លាប់ និងរបួស ជាង១០នាក់ ដោយរថយន្តមួយគ្រឿង បើកបញ្ច្រាស់ រួចបើកបុករះម៉ូតូ នៅតាមផ្លូវស្ថិតនៅតាមផ្លូវព្រះមុនីវង្ស សង្កាត់បឹងត្របែក ខណ្ឌចំការមន ពោលនៅជិតច្រមុះជ្រូកក្បាលថ្នល់នោះ បានបណ្តាលឲ្យស្លាប់៣នាក់ របួសជិត១០នាក់ និងខូចខាតម៉ូតូជិត១០គ្រឿងផងដែរ។

គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ បានបង្កឲ្យមានការភ្ញាក់ផ្អើល បង្កដោយរថយន្តមួយគ្រឿងម៉ាក Camry ឆ្លាម ពាក់ស្លាកលេខភ្នំពេញ 2M-2245។ គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ បណ្តាលមកពីជនបង្ក បានបើករថយន្តបញ្ច្រាស់ផ្លូវ ពីជើងទៅត្បូងស្រាប់តែជ្រុលទៅបុកជនរងគ្រោះ កំពុងបើកម៉ូតូបណ្តាលឲ្យស្រ្តី២នាក់ និងបុរសម្នាក់ទៀត បានស្លាប់ភ្លាមៗ នៅហ្នឹងកន្លែងកើតហេតុ ខណៈអ្នករងគ្រោះរបួសជិត១០នាក់ ព្រមទាំងខូចខាតម៉ូតូជិត១០គ្រឿងផងដែរ។

បើតាមសេចក្តីរាយការណ៍ថា ដោយសារតែកំហឹងខ្លាំងពេក ប្រជាពលរដ្ឋនៅកន្លែងកើតហេតុ បាននាំគ្នាវាយអ្នកបើករថយន្តស្ទើរស្លាប់ និងនាំគ្នាទៅវាយរថយន្តបណ្តាលឲ្យខូចខាតស្ទើរទាំងស្រុងផងដែរ។ កម្លាំងសមត្ថកិច្ចកំពុងព្យាយាមជួយយកអ្នកបើករថយន្តចេញពីកន្លែងកើតហេតុ និងជួយអន្តរាគមន៍នៅកន្លែងកើតហេតុ ដោយសារតែមានការផ្ទុះតវ៉ាយ៉ាងខ្លាំងពីប្រជាពលរដ្ឋ៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ពេជ្រ សោភា