តាកែវ៖ នៅព្រឹកថ្ងៃទី២៥ខែមេសានេះ សាកសពភរិយាជាទីស្រលាញ់ របស់តារាចម្រៀងមនោសញ្ចេតនាលោក រិន សាវ៉េត បានទទួលការបូជាទៅតាមប្រពៃណីខ្មែរយើងហើយ ក្រោមទំនួញទួញសោក ក៏ដូចជាការអាលោះអាល័យក្រៃលែងពីសំណាក់ក្រុមគ្រួសារសព ជាពិសេសគឺលោក រិន សាវ៉េត ដែលជាស្វាមីតែម្តង។

អ្វីដែលធ្វើឱ្យរឹតតែស្រណោះថែមទៀតនោះ គឺមុនពេលបូជាសព លោក រិន សាវ៉េត បានអោនថើបសពប្រពន្ធ ដើម្បីជាលើកចុងក្រោយ ក្នុងទិដ្ឋភាពគួរឱ្យអាណិតអាសូរ និងក្តុកក្តួលជាទីបំផុត។

ទន្ទឹមនឹងនេះដែរ តាមរយៈបណ្តាញទំនាក់ទំនងសង្គមហ្វេសប៊ុកជាច្រើន ដែលជាអ្នកស្រលាញ់រាប់អានលោក រិន សាវ៉េត ក៏បានបង្ហាញរូបថតជាច្រើនសន្លឹក នៅក្នុងពេលវេលាដ៏ឈឺចាប់នេះ។

ដោយនៅលើហ្វេសប៊ុកមួយក៏បានបង្ហោះ និងសរសេរសារថា «ការថើបសពប្រពន្ធជាលើកចុងក្រោយនេះ ក៏បានធ្វើឱ្យអ្នកភូមិទ្រហោយំអាណិតលោកគ្រប់គ្នាដែរ»។

បន្ថែមពីលើនេះ តាមប្រភពហ្វេសប៊ុកមួយចំនួនទៀត ក៏បានឱ្យដឹងដែរថា ក្រោយអោនថើបលាសពប្រពន្ធជាលើកចុងក្រោយ លោក រិន សាវ៉េត ក៏បានស្រែកផ្តាំកូនប្រុសឱ្យសំពះជូនដំណើរម្តាយទាំងអួលដើម.ក។ ហើយកូនប្រុសលោកក៏បានសួរថា ជូនម្តាយទៅណា? លោកក៏បានឆ្លើយថា ទៅឋានសួគ៌ខ្ពស់ហើយឆ្ងាយ។

ពិតជាអាណិតដល់ក្មេងមិនទាន់ដឹងក្តីណាស់ ក៏ត្រូវមកកំព្រា ព្រោះតែម្តាយស្លាប់ ចោលតាំងពីនៅតូចយ៉ាងដូច្នេះ។

គួរឱ្យដឹងដែរថា ភរិយាលោក រិន សាវ៉េត អ្នកស្រី គង់ សាវី បានទទួលមរណភាពកាលពីថ្ងៃទី ២៣ មេសា ២០១៧ វេលាម៉ោងជាង៣រសៀល ។ បន្ទាប់មកលោក រិន សាវ៉េត ក៏បាននាំសពភរិយាយកទៅធ្វើបុណ្យនៅស្រុកត្រាំកក់ ខេត្តតាកែវ៕

ទស្សនារូបភាពខាងក្រោមទាំងអស់គ្នា៖ 

រូបភាពដកស្រង់ចេញពី៖ ហ្វេសប៊ុក

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

រិន សាវ៉េត