(ភ្នំពេញ)៖ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ សម្រេចដាក់ពិន័យតារាសម្តែង កញ្ញា ដេនី ខ្វាន់ មិនឲ្យមានវត្តមាននៅក្នុង វិស័យសិល្បៈ គ្រប់រូបភាពទាំងអស់ រួមមានការសម្តែង ថតខ្សែភាពយន្ត ច្រៀង នៅតាមកញ្ចក់ទូរទស្សន៍ជាដើម។

ការសម្រេចបែបនេះ បានធ្វើឡើង នៅក្នុងកិច្ចប្រជុំនាព្រឹក ថ្ងៃទី២៥ ខែមេសា ឆ្នាំ២០១៧នេះ បានធ្វើឡើងក្រោមវត្តមាន លោក សុះ ម៉ាចប្រធានសមាគមសិល្បករខ្មែរ លោក ហេង ឡុង តំណាងសមាគមមិត្តសិល្បៈស្ម័គ្រចិត្តជួយសង្គម និងមន្រ្តីជាក់ព័ន្ធជាច្រើនរូបទៀត។

កិច្ចប្រជុំខាងលើនេះ គឺមិនមានវត្តមានរបស់ តារាសម្តែង កញ្ញា ដេនី ខ្វាន់ និងជាតារាស្រីជាប់រហ័ស្សនាមថា ជាតារាស៊ិចស៊ី នោះទេ៕

ប្រភព៖ Khmertalking

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ដេននី ក្វាន់