កូរ៉េខាងត្បូង៖ កាលពីយប់មិញនេះ តារាចម្រៀងល្បីៗ៣ដួងរបស់ផលិតកម្មរស្មីហង្សមាសដែលរួមមានលោក ឆន សុវណ្ណរាជ កញ្ញា ឱក សុគន្ធកញ្ញា និងលោក Step បាននាំគ្នាកូរច្រៀងរាំលេងកម្សាន្ត នៅកណ្តាលផ្លូវលើដងវិថី Ansan របស់ប្រទេសកូរ៉េខាងត្បូងយ៉ាងសប្បាយរីករាយ។ 

មិនតែប៉ុណ្ណោះ ពួកគេ ក៏មិនភ្លេចបង្ហោះបន្តចែកចាយភាពសប្បាយរីករាយដល់អ្នកគាំទ្ររបស់ខ្លួន នៅក្នុងបណ្តាញទំនាក់ទំនងសង្គមហ្វេសប៊ុកផងដែរ។ ក្នុងនោះតារាទាំង៣ដួង បានច្រៀងលេងកម្សាន្តនូវចម្រៀង ដែលជាស្នាដៃនិពន្ធថ្មី និងជាការបកស្រាយរបស់ពួកគេរៀងៗខ្លួនតែម្តង។ 

ដោយលោក ឆន សុវណ្ណរាជ ច្រៀងបទ «មីង» កញ្ញា ឱក សុគន្ធកញ្ញា ច្រៀងបទ «រាំអ៊ីចេះ» ដែលជាបទទទួលបានការពេញនិយមយ៉ាងខ្លាំង កាលពីកំឡុងពេលបុណ្យចូលឆ្នាំប្រពៃណីខ្មែរយើងកន្លងទៅនេះ និងចុងក្រោយគឺលោក Step ជាមួយនឹងបទ «សុំប៉ះ» ដែលទទួលបាននូវការគាំទ្រយ៉ាងច្រើនផងដែរ។

គួរឱ្យដឹងដែរថា តារាទាំងបីដួងបានចេញទៅច្រៀង នៅប្រទេសកូរ៉េខាងត្បូង ដែលបានប្រារព្ធធ្វើឡើង កាលពីថ្ងៃទី២៣ ខែមេសាកន្លងទៅនេះ៕

តោះចង់ដឹងថា តារាចម្រៀងល្បីៗទាំង៣ដួងច្រៀងបទថ្មី នៅលើទឹកដីប្រទេសកូរ៉េកប់យ៉ាងណានោះ ទស្សនាវីដេអូខ្លីទាំងអស់គ្នា៖ 

ឆន សុវណ្ណរាជ, ឱក សុគន្ធកញ្ញា និង Step

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ឆន សុវណ្ណរាជ