យោងទៅតាមសារព័ត៍មាន របស់ប្រទេសសឹង្ហបុរី បានឲ្យដឹងថា តារាម៉ូដែល Athitiya Eiamyai Kratae របស់ប្រទេសថៃ បានបាត់បង់ស្មារតី ឬភ្លឹក កាលពី២ ឬ៣អាទិត្យមុន បន្ទាប់ពីធ្វើការកែសម្ជស្ស 
វះកាត់កំប៉េះគូទ និងបានស្លាប់កាលពីម្សិលមិញ។

យ៉ាងណាមិញ ប៉ូលីសកំពុងតែធ្វើការចាប់ ខ្លួនម្ចាស់គ្លីនិកកែសម្ជស្ស ដែលមិនមាន អជ្ញាប័ណ្ឌត្រឹមត្រូវនេះ ដែលមានឈ្មោះថា Thanat Natveerakul និងមាន ដុកទ័រ Pop ជាអ្នកធ្វើឲ្យមានគ្រោះថ្នាក់នេះកើតឡើង។ ជាដំបូងខាងគ្លីនិក នេះបានចាក់បញ្ចូល នូវសារធាតុម្យ៉ាងចូល ទៅក្នុងភ្លៅរបស់ Athitiya កាលពីថ្ងៃទី ១៦ខែកញ្ញា ប៉ុន្ដែ នាងបានថ្លោះធ្លោយ នោះគឺបាត់បង់ស្មារតី នៅពេលដែល បេះដូងរបស់នាងបាន ឈប់លោត ហើយខួរក្បាលរបស់នាង ខ្វះអុកស៊ីសែនជាច្រើននាទីមក។ រហូតមកដល់ថ្ងៃទី ១៨ នាងនៅតែសន្លប់  ហើយនាងត្រូវបានគេបញ្ជូនទៅ មន្ទីរពេទ្យផ្នែកខួរក្បាល។ សម្រាប់ម្ចាស់គ្លីនិកនេះវិញ បានចូលមកសារភាព នៅស្ថានីយ៍ប៉ូលីស ថាគ្លីនិករបស់ខ្លួន មិនមានអជ្ញាប័ណ្ឌត្រឹមត្រូវនោះទេ តែខ្លួនធ្លាប់ធ្វើការជាជំនួយការនៅ ហាងកែសម្ជស្សមួយកន្លែង។ បន្ទាប់ពីនោះមក គាត់ក៏បានលាឈប់ និងចាប់ផ្ដើមរកភ្ញៀវដោយខ្លួនឯង តាមរយៈពីមាត់មួយទៅមួយទៀត។ យោងទៅតាមវេជ្ជបណ្ឌិតនៃ មន្ទីរពេទ្យ Kluaynamthai 1 បានឲ្យដឹងថា ជនរងគ្រោះបានប្រកាសថាស្លាប់ និងបានដកអុកស៊ីសែនចេញ កាលពីម៉ោង ១០ និង ៤០នាទីព្រឹក ហើយឈាមរបស់អ្នកជំងឺ បានធ្លាក់ចុះនៅម៉ោង ៩ព្រឹក។ នៅក្នុងពេលនោះ នាងក៏ត្រូវបានគេយកទៅធ្វើការថតមើល ក៏ប្រទះឃើញថា ខួរក្បាលរបស់នាង បានហើមទៅហើយ។  គ្រូពេទ្យបានបន្ដថា ការស្លាប់របស់នាងបណ្ដាលមកពីខួរក្បាលរបស់ នាងបានហើមដែលមូលហេតុមកពី ខ្វះអុកស៊ីសែនដែលពេលនោះ ធ្វើឲ្យកោសិកានៅក្នុងខួរក្បាលបានស្លាប់។ សម្រាប់ម្ចាស់គ្លីនិកនេះ ត្រូវបានប៉ូលិីសនៅក្នុង ប្រទេសកាត់ទោសឲ្យជាប់គុក ១០ឆ្នាំ និងផាកពិន័យជាប្រាក់ ៨០២ ដុល្លារសហរដ្ឋអាមេរិច ពីបទមិនប្រុងប្រ័យត្ន ដែលបណ្ដាលឲ្យស្លាប់អ្នកជំងឺ។ ចំពោះម្ចាស់គ្លីនិកនេះ ក៏ធ្លាប់ជាប់គុក ៣ឆ្នាំ និងផាកពិន័យជាប្រាក់ ២០០ ដុល្លារ ពីបទមិនប្រុងប្រយ័ត្នដូចគ្នា។

ដូចនេះសូមប្រិយមិត្ដ មានការប្រុងប្រយ័ត្ន ចំពោះការកែសម្ជស្ស។ តើប្រិយមិត្ដយល់យ៉ាងណា ចំពោះករណីនេះ?  

ម្ចាស់គ្លីនិកធ្វើការសុំទោសជាសាធារណៈ

កែសម្រួលដោយ ម៉ា

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]