ថៃ៖ វីដេអូផ្សាយពាណិជ្ជកម្មថៃដែលមានរយៈពេល ៥នាទី ស្ដីពីកាហ្វេកញ្ចប់ នាពេលនេះកំពុងតែមានការចាប់អារម្មណ៍ និងចែកចាយច្រើននៅទូទាំងប្រទេស ដែលពិតជាមិនគួរឲ្យជឿ។

សម្រាប់វីដេអូនេះផ្ទាល់ ទទួលបានការទស្សនាជាង ៥លានដង នៅក្នុងបណ្ដាញសង្គមហ្វេសប៊ុក ដែលបង្ហោះឡើងដោយទំព័រហ្វេសប៊ុកមួយឈ្មោះ Asian Crush ក្នុងរយៈពេលតែ ១២ម៉ោងប៉ុណ្ណោះ ដែលទោះបីជាវីដេអូនេះ បង្ហាញពីទស្សនីយភាពបែបបុរាណ និងរៀបរាប់ពីការទទួលទានកាហ្វេកញ្ចប់ ដែលអាចផ្ដល់ឲ្យអ្នកទទួលទាន ទទួលបាននូវជីវិតដ៏ល្អប្រពៃក្ដី។

គួរបញ្ជាក់ថា មកដល់ពេលនេះ វីដេអូនេះទទួលបានអ្នកទស្សនាជាង ១៣លានដង ហើយសម្រាប់វីដេអូនេះផ្ទាល់ បានបង្ហាញពីនារីម៉ាប់ៗ ២រូប ដែលជាមិត្ដភក្ដិនឹងគ្នា និងកំពុងតែធ្វើការនៅការិយាល័យ បានដឹងខ្លួនច្បាស់ថា រូបគេទាំងពីរនាក់គ្មានមិត្ដប្រុស ខណៈដែលស្រីស្អាតម្នាក់ បានចាកចេញពីការិយាល័យជាមួយនឹង​មនុស្សប្រុសម្នាក់ ដែលអ្នកទាំងពីរកំពុងតែលួចស្រឡាញ់ខ្លាំង។ ទន្ទឹមនឹងនេះ អ្នកទាំងពីរក៏បានសន្យាថា ពួកគេនឹងក្លាយជាស្រីស្អាត ដើម្បីឲ្យរកបានមិត្ដប្រុស... ចង់ដឹងយ៉ាងណា សូមទស្សនាវីដេអូមួយនេះ នៅខាងក្រោមទាំងអស់គ្នា៖

ព័ត៌មានដ៏គួរឲ្យចាប់អារម្មណ៍ផ្សេងទៀត៖

ទេព បូព្រឹក្ស និងក្រុមរាំ ចេញវីដេអូសុំទោស លើការស្លៀកពាក់និងក្បាច់រាំជ្រុល កាលទៅសម្តែងនៅវិទ្យាល័យសន្ធរម៉ុក! (មានវីដេអូ)

ភ្នំពេញ៖ កាលពីថ្ងៃទី៥ ខែមេសា កន្លងទៅនេះនៅសាលារៀនវិទ្យាល័យ ជាស៊ីម សន្ធរម៉ុក បានរៀបចំនូវកម្មវិធី «វិស្សមកាលវិទ្យាល័យខ្ញុំ» ដើម្បីឲ្យសិស្សានុសិស្សទាំងអស់ បានលេងកម្សាន្តល្បែងប្រជាប្រិយខ្មែរ ព្រមទាំងបានរាំលេងសប្បាយ សម្រាប់ចូលឆ្នាំខ្មែរខាងមុខនេះផងដែរ។

ដោយក្នុងនោះយើងសង្កេតឃើញថា មានវត្តមានតារាចម្រៀងល្បីៗជាច្រើនចូលរួម ដោយមានដូចជា កញ្ញា ទេព បូព្រឹក្ស លោក ជីដេវីត លោក នីកូ កញ្ញា យូរី និងតារាចម្រៀង Original Songs ជាច្រើន ដោយពួកគេព្រមចូលរួមសម្តែងជូនដល់សិស្សានុសិស្ស ដោយមិនបានយកថវិកាអ្វីទាំងអស់ គោលបំណងគឺគ្រាន់តែចង់ឲ្យសប្បាយទាំងអស់គ្នា តែប៉ុណ្ណោះ។

ដោយឡែក ក្រោយពីបញ្ចប់កម្មវិធី វីដេអូការសម្តែងរបស់កញ្ញា ទេព បូព្រឹក្សជាមួយនឹងក្រុមរាំ ដែលត្រូវបានថតនិងបង្ហោះដោយអ្នកគាំទ្រ ត្រូវបានមនុស្សមួយចំនួន សម្តែងការមិនពេញចិត្តជាខ្លាំង ចំពោះការស្លៀកពាក់ របស់សមាជិកក្រុមរាំរបស់នាង។ ដោយវាមានសភាពខើចខ្លី និងស៊ិចស៊ីពេក មិនសាកសមនឹងស្លៀកមកសម្តែងនៅក្នុងសាលារៀន ដែលជាកន្លែងអប់រំសិស្សានុសិស្សបែបនេះនោះទេ។ ម៉្យាងវិញទៀត ក្បាច់រាំរបស់សមាជិកក្រុមរាំរបស់នាង គឺវាហាក់ដូចជាស៊ិចស៊ីជ្រុលហួស ពីភាពជានារីខ្មែរផងដែរ។

មិនថាយ៉ាងណា មួយម៉ោងមុននេះ កញ្ញា ទេព បូព្រឹក្ស និងក្រុមរាំរបស់នាង ក៏បានLive វីដេអូសុំទោសចំពោះកំហុសដោយអចេតនានេះ នៅលើទំព័រហ្វេសប៊ុករបស់នាង។

ដោយក្នុងនោះ នាងបានលើកឡើងថា ប្រិយមិត្តមានការច្រឡំទៅលើសមាជិករាំរបស់នាង ដោយគិតថានាងជាមនុស្សស្រី រាំនិងស្លៀកពាក់ស៊ិចស៊ីមិនសមជានារីសោះ ប៉ុន្តែតាមពិតទៅ នាងគឺជាភេទទី៣នោះទេ ដោយសារតែនាងមានសម្រស់ស្រស់ស្អាត និងដៃជើងតូចដូចជានារី ទើបធ្វើឲ្យ អ្នករាល់គ្នាយល់ច្រឡំ។ ប៉ុន្តែមិនថាយ៉ាងណា នាងព្រមទាំងក្រុមរាំទាំងអស់គ្នានាង ក៏បានសុំធ្វើការអភ័យទោស ចំពោះកំហុសទាំងនេះផងដែរ៕

ដូចនេះ ចង់ដឹងឲ្យកាន់តែជ្រាបច្បាស់ទស្សនាវីដេអូទាំងអស់គ្នា៖   

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]