ភ្នំពេញ៖ កាលពីថ្ងៃទី៥ ខែមេសា កន្លងទៅនេះនៅសាលារៀនវិទ្យាល័យ ជាស៊ីម សន្ធរម៉ុក បានរៀបចំនូវកម្មវិធី «វិស្សមកាលវិទ្យាល័យខ្ញុំ» ដើម្បីឲ្យសិស្សានុសិស្សទាំងអស់ បានលេងកម្សាន្តល្បែងប្រជាប្រិយខ្មែរ ព្រមទាំងបានរាំលេងសប្បាយ សម្រាប់ចូលឆ្នាំខ្មែរខាងមុខនេះផងដែរ។

ដោយក្នុងនោះយើងសង្កេតឃើញថា មានវត្តមានតារាចម្រៀងល្បីៗជាច្រើនចូលរួម ដោយមានដូចជា កញ្ញា ទេព បូព្រឹក្ស លោក ជីដេវីត លោក នីកូ កញ្ញា យូរី និងតារាចម្រៀង Original Songs ជាច្រើន ដោយពួកគេព្រមចូលរួមសម្តែងជូនដល់សិស្សានុសិស្ស ដោយមិនបានយកថវិកាអ្វីទាំងអស់ គោលបំណងគឺគ្រាន់តែចង់ឲ្យសប្បាយទាំងអស់គ្នា តែប៉ុណ្ណោះ។

ដោយឡែក ក្រោយពីបញ្ចប់កម្មវិធី វីដេអូការសម្តែងរបស់កញ្ញា ទេព បូព្រឹក្សជាមួយនឹងក្រុមរាំ ដែលត្រូវបានថតនិងបង្ហោះដោយអ្នកគាំទ្រ ត្រូវបានមនុស្សមួយចំនួន សម្តែងការមិនពេញចិត្តជាខ្លាំង ចំពោះការស្លៀកពាក់ របស់សមាជិកក្រុមរាំរបស់នាង។ ដោយវាមានសភាពខើចខ្លី និងស៊ិចស៊ីពេក មិនសាកសមនឹងស្លៀកមកសម្តែងនៅក្នុងសាលារៀន ដែលជាកន្លែងអប់រំសិស្សានុសិស្សបែបនេះនោះទេ។ ម៉្យាងវិញទៀត ក្បាច់រាំរបស់សមាជិកក្រុមរាំរបស់នាង គឺវាហាក់ដូចជាស៊ិចស៊ីជ្រុលហួស ពីភាពជានារីខ្មែរផងដែរ។

មិនថាយ៉ាងណា មួយម៉ោងមុននេះ កញ្ញា ទេព បូព្រឹក្ស និងក្រុមរាំរបស់នាង ក៏បានLive វីដេអូសុំទោសចំពោះកំហុសដោយអចេតនានេះ នៅលើទំព័រហ្វេសប៊ុករបស់នាង។ 

ដោយក្នុងនោះ នាងបានលើកឡើងថា ប្រិយមិត្តមានការច្រឡំទៅលើសមាជិករាំរបស់នាង ដោយគិតថានាងជាមនុស្សស្រី រាំនិងស្លៀកពាក់ស៊ិចស៊ីមិនសមជានារីសោះ ប៉ុន្តែតាមពិតទៅ នាងគឺជាភេទទី៣នោះទេ ដោយសារតែនាងមានសម្រស់ស្រស់ស្អាត និងដៃជើងតូចដូចជានារី ទើបធ្វើឲ្យ អ្នករាល់គ្នាយល់ច្រឡំ។ ប៉ុន្តែមិនថាយ៉ាងណា នាងព្រមទាំងក្រុមរាំទាំងអស់គ្នានាង ក៏បានសុំធ្វើការអភ័យទោស ចំពោះកំហុសទាំងនេះផងដែរ៕

ដូចនេះ ចង់ដឹងឲ្យកាន់តែជ្រាបច្បាស់ទស្សនាវីដេអូទាំងអស់គ្នា៖   

កំណត់ហេតុខ្មែរឡូត

ដោយឡែក រំលឹកព័ត៌មានចាស់កាលពីលើកមុនទាក់ទងទៅនឹងកញ្ញា Pinkyដែលគេស្គាល់ថា ជាសមាជិកនៅក្នុងក្រុមរាំ របស់កញ្ញា ទេព បូព្រឹក្ស តារាចម្រៀងនិយមច្រៀងបទញាក់កន្រ្តាក់អារម្មណ៍ នៅក្នុងផលិតកម្មរស្មីហង្សមាស។

បើមិនប្រាប់ទេ ប្រាកដជាមិនដឹងថា Pinky គឺជាភេទទី៣នោះទេព្រោះរូបសម្រស់របស់នាង គឺពិតជាស្រស់ស្អាតខ្លាំងណាស់ ដូចជាមនុស្សស្រី ទាំងមុខមាត់ រូបរាង នារីល្មមសុំចាញ់ នឹងសម្រស់របស់ Pinky។ រហូតដល់មានអ្នកខ្លះ ច្រឡំស្មានតែជាតារាកូរ៉េទៀត ព្រោះនាងស្អាតខ្លាំងពេក។

កាលពីមុន Pinky គឺតែងខ្លួនធ្វើជាមនុស្សប្រុសទេ ដោយគេគឺជាសមាជិកម្នាក់នៅក្នុងក្រុមរាំរបស់កញ្ញា សុខ សីឡាលីន ហើយក៏ជាកម្លោះរូបសង្ហាម្នាក់ផងដែរ និងមានអ្នកស្រលាញ់រាប់អានជាច្រើន ព្រោះស្រស់សង្ហាជាងគេនៅក្នុងក្រុមរាំ។

ចំណែកឯស្រីៗអ្នកគាំទ្រភាគច្រើន ក៏នាំគ្នាចូលចិត្តបុរសសង្ហាម្នាក់នេះជាងគេដែរ ប៉ុន្តែក្រោយមកគេក៏បានផ្លាស់ប្តូរក្រុមរាំមករាំជាមួយក្រុមកញ្ញា ទេព បូព្រឹក្សវិញ និងបានតុបតែងខ្លួនធ្វើជាស្រីស្អាតតែម្តង ហើយគឺស្អាតដាច់គេទៀតនៅក្នុងក្រុម។

ប្រសិនបើបញ្ចេញសម្លេងនិយាយ គ្រប់គ្នាពិតជាលង់ស្នេហ៍ និងស្មានតែ Pinky គឺស្រី១០០ភាគរយទៅហើយ៕

ទស្សនាវីដេអូរបស់ Pinky ខាងក្រោមនេះ៖

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ទេព បូព្រឹក្ស