អេស្ប៉ាញ៖ ក្រុមអ្នកមានបុណ្យ FC Barcelona បានបន្ដជ័យជំនះរបស់ខ្លួនកាលពីយប់មិញ បន្ទាប់ពីបានបំបាក់ក្រុម Sevilla ៣-០ ខណៈដែលក្រុមគូប្រជែង Real Madrid ក៏ទទួលបានជ័យជំនះរបស់ខ្លួនដូចគ្នាទៅលើក្រុម Leganes ក្នុងលទ្ធផល ២-៤ ។ 

៣គ្រាប់របស់ក្រុម Barcelona ប្រើពេលត្រឹមតែ ៨នាទីប៉ុណ្ណោះ ពោលគឺគ្រាប់បាល់ទាំងបីនោះរកបានដោយខ្សែប្រយុទ្ធឆ្នើម Luis Suarez នៅនាទីទី២៥ និង Lionel Messi រកបាននៅនាទី ២៨ នឹង ៣៣។

ចំណែក Real Madrid វិញរកបាន ៣គ្រាប់ដំបូងនៅនាទី ១៥, ១៨ និង ២៣ ដោយកីឡាករ James Rodriguez និង ខែ្សប្រយុទ្ធ Alvaro Morata។ ក្រោយរកបាន៣គ្រាប់ ក្រុមម្ចាស់ផ្ទះបានវាយបក២គ្រាប់សងវិញភា្លមៗ ដោយកីឡាករ Gabriel និង Neves នៅទី៣២ និង៣៤។ ចូលដល់តង់ទី២ Morata រកបានមួយគ្រាប់ទៀតដែលជាគ្រាប់ទី៣ របស់រូបគេក្នុងការប្រកួត ធើ្វឲ្យចប់ការប្រកួត Real Madrid យកឈ្នះ Leganes ដោយលទ្ធផល ២-៤ បន្ដឈរកំពូលតារាង Laliga ខណៈដែល Barcelona នៅតែបន្ដឈរលេខ២ ដដែល ៕

ទស្សនាវីដេអូ Highlights៖ 

ប្រភព៖ Mirror

ដោយឡែក ព័ត៌មានគួរឲ្យចាប់អារម្មណ៍មួយផ្សេងទៀត៖ AFC Cup៖ បឹងកេត មិន​អាច​យក ៣ពិន្ទុពី Magwe ដូច​ជើងទី១ ឡើយ

(ភ្នំពេញ)៖ ក្រុមបាល់ទាត់បឹងកេតអង្គររបស់កម្ពុជា រកបានត្រឹម ១ពិន្ទុប៉ុណ្ណោះពីការប្រកួតជើងទី២ ជាមួយក្រុម Magwe FC របស់មីយ៉ាន់ម៉ា នៅទីក្រុងយ៉ាំងហ្គោន ដែលបញ្ចប់ដោយលទ្ធផលស្មើគ្នា ១-១ កាលពីម្សិលមិញ នៅក្នុងជំនួបវគ្គជម្រុះពានរង្វាន់ក្លឹបបាល់ទាត់ជើងអាស៊ី AFC Cup 2017 ខណៈកាលពីជើងទី១ ក្រុមបឹងកេត បានយកឈ្នះ ១-០ នៅលើទឹកដីខ្លួន ។

ការប្រកួតបញ្ចប់ដោយភាពតានតឹងជាលើកទី២ នេះ ក្រុមទាំងពីរ បានរក្សាលទ្ធផល ០-០ នៅវគ្គទី១ រហូតដល់នាទីទី៦១ ទើបមានគ្រាប់បាល់ស៊ុតបញ្ចូលទីពីសំណាក់កីឡាករ ឃួន ឡាបូរ៉ាវី ដើម្បីជួយក្រុមបឹងកេតអង្គរនាំមុខ ១-០ ។ ប៉ុន្ដែ ២នាទីក្រោយមកត្រូវបានកីឡាករ Sekou Sylla វាយបកជួយក្រុមម្ចាស់ផ្ទះ Magwe តាមស្មើ ១-១ ហើយលទ្ធផលនេះ បានរក្សារហូតដល់ចប់ការប្រកួតពេញម៉ោងតែម្ដង ។

តាមរយៈការរកបានត្រឹម ១ពិន្ទុម្នាក់នេះដែរ បានធ្វើឲ្យក្រុមទាំងពីរ រក្សាចំណាត់ថ្នាក់ដដែល នៅក្នុងពូលF ដោយក្រុមបឹងកេតអង្គរ ឈរចំណាត់ថ្នាក់លេខ៣ និងមាន ៤ពិន្ទុក្នុងដៃជាមួយលទ្ធផល ៤ប្រកួតឈ្នះ១ ស្មើ១ និងចាញ់២ ខណៈក្រុម Magwe FC បន្ដឈរបាតតារាង និងមាន ២ពិន្ទុជាមួយលទ្ធផល ៤ប្រកួតស្មើ២ និងចាញ់ ២ប្រកួត ។

កាលពីយប់មិញដែរ ក្រុម Global FC របស់ហ្វីលីពីន បានវាយបកយកឈ្នះក្រុមភ្ញៀវ Johor Darul Ta’zim របស់ម៉ាឡេស៊ី ដោយលទ្ធផល ៣-២ នៅក្នុងជំនួបជើងទី២ ដើម្បីឡើងគ្រងតំណែងកំពូលតារាង ខណៈកាលពីជើងទី១ ក្រុម Johor បានលត់ក្រុម រហូតដល់ទៅ ៤-០ ឯណោះ ។ ជ័យជម្នះនេះ បានជួយក្រុម Global ឡើងឈរលេខ១ នៃពូលF បន្ទាប់ពីឆ្លងកាត់ ៤ប្រកួតឈ្នះ៣ និងចាញ់១ មាន ៩ពិន្ទុ ។ រីឯក្រុម Johor ឈរលេខរៀងទី២ និងមាន ៧ពិន្ទុជាមួយការប្រកួត ៤លើកឈ្នះ២ ស្មើ១ និងចាញ់១ ៕ 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]