ភ្នំពេញ៖ លោក ខាន់ ជេមស៍ តារាចម្រៀងប្រចាំនៅក្នុងផលិតកម្មសាន់ដេ បច្ចុប្បន្នកំពុងតែទទួលបានប្រជាប្រិយភាពយ៉ាងខ្លាំង គួរឱ្យកត់សម្គាល់ ក្នុងចំណោមតារាចម្រៀងជាច្រើនដួងផ្សេងទៀត នៅក្នុងសង្គមសិល្បៈខ្មែរយើង។

ជាពិសេសបទចម្រៀងថ្មីជាចង្វាក់ញាក់របស់លោកមានចំណងជើងថា «ចង់តែរាំ» ដែលទើបតែចេញ ដើម្បីចូលរួមអបអរពិធីបុណ្យចូលឆ្នាំប្រពៃណីខ្មែរ នាពេលខាងមុខនេះ ក៏ទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងដែរ ពីសំណាក់អ្នកគាំទ្រ ហើយក៏មានអ្នកយកបទចម្រៀងលោក ខាន់ ជេមស៍ ទៅ Cover នៅក្នុងហ្វេសប៊ុកជាច្រើនផងដែរ។

ដោយឡែក កាលពីម្សិលមិញនេះលោក ខាន់ ជេមស៍ បែរជាបង្ហើរសារយ៉ាងខ្លីមួយនៅក្នុងបណ្តាញទំនាក់ទំនងសង្គមហ្វេសប៊ុករបស់លោកថា៖

«បើថ្ងៃណាមួយខ្ញុំដើរចេញពីវិថីសល្បៈមួយនេះ តើបងប្អូនអ៊ំពូមីងនឹកខ្ញុំទេបាទ?»

តើមានរឿងអ្វីទៅ បានជាលោក ខាន់ ជេមស៍ បញ្ចេញសារដូច្នេះ?

គួរឱ្យដឹងដែរថា ក្រោយពីបានឃើញសាររបស់លោកបង្ហោះនៅលើហ្វេសប៊ុកបែបនេះ ក៏បានធ្វើឱ្យអ្នកគាំទ្រជាច្រើន បានចូលទៅ Comment ថា ពួកគេពិតជាមិនចង់ឱ្យលោក ខាន់ ជេមស៍ ចាកចេញពីវិថីសិល្បៈនោះឡើយ ហើយពួកគេថា ពិតជានឹក និងនៅតែគាំទ្រ ក៏ដូចជានៅតែស្រលាញ់ ទឹកដមសម្លេងរបស់លោកជានិច្ច។

ចំណែកឯលោក ខាន់ ជេមស៍ វិញក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ទៅដល់អ្នកគាំទ្ររបស់លោកទាំងអស់ផងដែរ សម្រាប់ការស្រលាញ់ និងចូលចិត្តឱ្យលោកនៅក្នុងវិស័យសិល្បៈចម្រៀងមួយនេះ៕

ចុះប្រិយមិត្តវិញ គិតយ៉ាងណាបើលោក ខាន់ ជេមស៍ ដើរចេញពីសិល្បៈនៅថ្ងៃណាមួយនោះ? 

លោក ខាន់ ជេមស៍

កំណត់ហេតុខ្មែរឡូត៖

ដោយឡែករំលឹកព័ត៌មានចាស់មួយទៀត ខាន់ ជេម រំភើបចិត្តខ្លាំង ពេលបានឡើងបកស្រាយបទចម្រៀងជាមួយ កំពូលតារាចម្រៀង ព្រាប សុវត្ថិ

នៅក្នុងឱកាសពិធីរៀបអាពាហ៍ពិពាហ៍ក្មួយរបស់កំពូលតារាចម្រៀងដ៏ល្បីល្បាញ លោក ព្រាប សុវត្ថិ កាលពីយប់ថ្ងៃទី១មីនាកន្លងទៅ នៅខណ្ឌ សែនសុខ បានធ្វើឱ្យមានភាពអធិកអធមយ៉ាងខ្លាំង ដោយសារតែ មានការចូលរួមជាកិត្តិយសពីសំណាក់តារាប្រុសស្រីល្បី នៅក្នុងស្រុកជាច្រើនដួង។

ក្នុងនោះដែរ តារាចម្រៀងល្បីប្រចាំផលិតកម្មសាន់ដេ លោក ខាន់ ជេម ក៏មានវត្តមាននៅទីនោះផងដែរ ហើយព្រមទាំងបានឡើងបកស្រាយបទចម្រៀងជាមួយ ព្រាប សុវត្ថិ ទៀតផង ដែលនេះគឺជាលើកទី១ហើយ សម្រាប់លោកនៅក្នុងការឡើងច្រៀងរួមគ្នា។

លោក ខាន់ ជេម ពិតជាមានត្រេកអរណាស់ ដោយនៅក្នុងហ្វេសប៊ុករបស់លោក ក៏ផុសវីដេអូយ៉ាងខ្លីមួយ និងបានសម្តែងក្តីរំភើបប្រាប់ឱ្យដឹងថា៖ 

«នេះជាលើកដំបូងហើយដែលខ្ញុំជាមួយបងប្រុស ព្រាប សុវត្ថិ ច្រៀងរួមគ្នា ប្អូនសូមអរគុណបងប្រុស ព្រាប សុវត្ថិ ដែលបានផ្ដល់ការស្រលាញ់រាប់អានចំពោះប្អូន រាល់ពេលដែលប្អូនជួបបងម្ដងៗ គឺបងតែងតែធ្វើឱ្យសប្បាយចិត្តគ្រប់ពេល ប្អូនសូមជូនពរបង និងក្រុមគ្រួសារបងឱ្យជួបតែសំណាងល្អ និងសុខភាពល្អណាបងប្រុស»

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ខាន់ ជេមស៍