ភ្នំពេញ៖ នៅក្នុងឱកាសពិធីរៀបអាពាហ៍ពិពាហ៍ក្មួយរបស់កំពូលតារាចម្រៀងដ៏ល្បីល្បាញ លោក ព្រាប សុវត្ថិ កាលពីយប់ថ្ងៃទី១មីនាកន្លងទៅ នៅខណ្ឌ សែនសុខ បានធ្វើឱ្យមានភាពអធិកអធមយ៉ាងខ្លាំង ដោយសារតែ មានការចូលរួមជាកិត្តិយសពីសំណាក់តារាប្រុសស្រីល្បី នៅក្នុងស្រុកជាច្រើនដួង។

ក្នុងនោះដែរ តារាចម្រៀងល្បីប្រចាំផលិតកម្មសាន់ដេ លោក ខាន់ ជេម ក៏មានវត្តមាននៅទីនោះផងដែរ ហើយព្រមទាំងបានឡើងបកស្រាយបទចម្រៀងជាមួយ ព្រាប សុវត្ថិ ទៀតផង ដែលនេះគឺជាលើកទី១ហើយ សម្រាប់លោកនៅក្នុងការឡើងច្រៀងរួមគ្នា។

លោក ខាន់ ជេម ពិតជាមានត្រេកអរណាស់ ដោយកាលពីប៉ុន្មានម៉ោងមុននេះ នៅក្នុងហ្វេសប៊ុករបស់លោក ក៏ផុសវីដេអូយ៉ាងខ្លីមួយ និងបានសម្តែងក្តីរំភើបប្រាប់ឱ្យដឹងថា៖

 «នេះជាលើកដំបូងហើយដែលខ្ញុំជាមួយបងប្រុស ព្រាប សុវត្ថិ ច្រៀងរួមគ្នា ប្អូនសូមអរគុណបងប្រុស ព្រាប សុវត្ថិ ដែលបានផ្ដល់ការស្រលាញ់រាប់អានចំពោះប្អូន រាល់ពេលដែលប្អូនជួបបងម្ដងៗ គឺបងតែងតែធ្វើឱ្យសប្បាយចិត្តគ្រប់ពេល ប្អូនសូមជូនពរបង និងក្រុមគ្រួសារបងឱ្យជួបតែសំណាងល្អ និងសុខភាពល្អណាបងប្រុស»។ 

តោះទស្សនាវីដេអូខាងក្រោមជាមួយគ្នា៖

ខាន់ ជេម
ព្រាប សុវត្ថិ

កំណត់ហេតុខ្មែរឡូត៖ 

ព័ត៌មានគួរចាប់អារម្មណ៍មួយទៀតគឺ មង្គលការក្មួយ ព្រាប សុវត្ថិ ផ្អើលគេឯងអស់ ប្រមូលផ្តុំសុទ្ធតារាល្បីៗ ថែមទាំងមានវត្តមាន ខេមរៈ​ សេរីមន្ត ទៀតផង

នារាត្រីថ្ងៃទី១ខែមីនា មង្គលការ ក្មួយរបស់កំពូលតារាចម្រៀងដ៏ល្បី លោក ព្រាប សុវត្ថិ ធ្វើឲ្យកក្រើកយ៉ាងខ្លាំង នៅខណ្ឌសែនសុខ។ 

អ្វីដែលគេចាប់អារម្មណ៍ខ្លាំង នៅក្នុងពិធីរៀបការ សង្កេតឃើញថា លោក ព្រាប សុវត្ថិ បានហៅ តារាស្ទើរតែទាំងអស់ទៅហើយ នៅក្នុងពិភពសិល្បៈ មានដូចជា កញ្ញា ឱក សុគន្ធ កញ្ញា កញ្ញា ទេព បូព្រឹក្ស កញ្ញា ឈិត សុវណ្ណបញ្ញា អ្នកនាង យក់ ថិតរដ្ឋា កញ្ញា ពៅ លីដា កញ្ញា សុខ មុន្នីរក្សា កញ្ញា រតនៈ ពិសី កញ្ញា ស៊ឹម ថៃណា លោក ហេង ពិទូ លោក ដេវីត លោក Step នាយក្រឹម និងតារាជាច្រើនទៀត។ មិនតែប៉ុណ្ណោះ លោក ព្រាប សុវត្ថិ ក៏មិនភ្លេចហៅ មិត្តភក្តិជិតស្និទ្ធបំផុត គឺតារាចម្រៀងប្រុសដ៏ល្បី លោក ខេមរៈ សេរីមន្ត នោះទេ ដែលអ្នកទាំងពីរ ត្រូវបានគេដឹងថា មានទំនាក់ទំនងល្អជាមួយគ្នា យូរឆ្នាំណាស់មកហើយ។

ក្នុងនោះដែរ ក៏មានកូនៗ និងបងប្អូន របស់លោក ព្រាប សុវត្ថិ បានឡើងបញ្ចេញក្បាច់រាំយ៉ាងឡូយ តាមបទចម្រៀងថ្មីៗ កំពុងតែល្បី មានបទ «រាំអញ្ចេក» និងបទ «រាំកូរណាស់ចែ» ដែលញ៉ាំងកម្មវិធីទាំងមូល ទទួលបានភាពសប្បាយរីករាយ និងបង្កើនអនុស្សាវរីយ៍ល្អៗជាមួយគ្នា៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ខាន់ ជេមស៍