ថៃ៖ ស្របពេលដែលមានតារាសម្តែងស្រីជាច្រើនដួង កំពុងតែប្រណាំងប្រជែងគ្នាដណ្តើមបានប្រជាប្រិយភាព យ៉ាងខ្លាំងនៅក្នុងវិស័យខ្សែភាពយន្ត តារាស្រីលំដាប់ជួរមុខនាង Pancake Khemanit ក៏ហាក់ដូចជាធ្លាក់ប្រជាប្រិយភាពបន្តិចដែរ ក្នុងវិស័យនេះ ព្រោះដោយសារតែរឿងភាគដែលនាងបានសម្តែង កំពុងតែជួបបញ្ហាក្ស័យធន និងរឿងផ្ទៃក្នុងជាច្រើន។ 

ប៉ុន្តែទោះបីជាយ៉ាងនេះក្តី ក៏យើងឃើញ Pancake Khemanit នៅក្នុងរឿងភាគថ្មីរបស់នាងដែលមានចំណងជើងថា «Nang Fah Rai Peek» ពិតជាមានភាពស្រស់ស្អាតប្លែកទៀតហើយ នៅក្នុងឈុតថ្មីជានារីបម្រើការលើយន្តហោះ។

គួរឱ្យដឹងដែរថា ក្នុងការថតរឿងភាគថ្មីនេះ នាងបានសម្តែងជាមួយលោក Tanapool ដែលជាតួឯកប្រុស និងមានការចូលរួមសម្តែងពីសំណាក់តារាប្រុសស្រីល្បីៗជាច្រើននាក់ទៀតផងដែរ។

មិនតែប៉ុណ្ណោះ ក្នុងការថតរឿងភាគនេះ ក៏មានការចេញសម្តែង ថតនៅប្រទេស ហុងកុងផងដែរ​ ដោយបានចាប់ផ្តើមថត តាំងពាក់កណ្តាលឆ្នាំ២០១៦មកម្ល៉េះ។ ថ្មីៗនេះក៏បានលេចឮថា គម្រោងថតរឿងនេះត្រូវបានដួលរលំ ដោយតួសម្តែងម្នាក់ៗនៅមិនទាន់ទទួលបានតម្លៃខ្លួនទេ រួមទាំងនាង Pancake Khemanitផងដែរ៕

តោះទៅគយគន់សម្រស់ Pancake Khemanit នៅក្នុងឈុតជានារីបម្រើលើយន្តហោះបន្តិចទៅមើល ស្រស់ស្អាតយ៉ាងណាដែរ? 

កំណត់ហេតុខ្មែរឡូត៖

ដោយឡែករំលឹកព័ត៌មានចាស់គួរឱ្យចាប់អារម្មណ៍មួយទៀតវិញនោះគឺស្រីស្អាតជនជាតិចិនម្នាក់ ពិតជាមិនធម្មតាមែន បានជាប់ឈ្មោះជានារីអូតេស ស្អាតជាងគេបំផុតក្នុងពិភពលោក។

ស្រីស្អាតជនជាតិចិនម្នាក់ ជាប់ឈ្មោះជានារីអូតេស (អ្នកបម្រើការលើយន្តហោះ) ស្អាតជាងគេបំផុតលើពិភពលោក ខណៈថ្មីៗនេះ រូបភាពជាច្រើនសន្លឹករបស់នាង ត្រូវបានសាយភាយជាច្រើន លើអិនធឺណែត ហើយក៏កំពុងតែទទួលបាន ការចាប់អារម្មណ៍យ៉ាងខ្លាំង ពីសំណាក់អ្នកនិយមលេង បណ្តាញសង្គមជាច្រើន ទាំងសរសើរថា នាងពិតជាមានរូបសម្រស់ស្រស់ស្អាត ពីធម្មជាតិថែមផងដែរ។ នេះបើយោងតាមប្រភពសារព័ត៌មាន សៀងហៃ បានចុះផ្សាយ។

ប្រភពព័ត៌មាន បានឲ្យដឹងថា ស្រីស្អាតខាងលើនេះឈ្មោះថា Liu Miaomiao មានវ័យ២៧ឆ្នាំ ជាបុគ្គលិកបម្រើការលើយន្តហោះ របស់ក្រុមហ៊ុនអាកាសចរណ៍ Shenzhen Airline ដែលកាលពីពេលកន្លងទៅ រូបនាងបានទទួលនូវពានរង្វាន់កិត្យានុភាព «World’s most Beautiful Stewardess» ឬមានន័យថា «នារីអូតេសស្រស់ស្អាតបំផុតលើពិភពលោក» ដោយការប្រកួតប្រជែងនេះ ត្រូវបានរៀបចំឡើងដោយ សមាគមន៍អាកាសចរណ៍ World Air Stewardess Associtation (WASA) កាលពីដើមឆ្នាំនេះកន្លងទៅ។

ប្រភពដដែលបន្តថា ស្រីស្អាតដែលមានដើមកំណើត មកពីទីក្រុងស៊ីអាន (Xi’an) នេះ បានក្លាយខ្លួនជា នារីបម្រើការលើយន្តហោះ របស់ក្រុមហ៊ុនអាកាសចរណ៍ Shenzhen Airline តាំងពីអំឡុងឆ្នាំ២០១០ មកម្ល៉េះ។ ពោល មកទល់ពេលនេះ វាមានរយៈពេលជាង៦ឆ្នាំហើយ បន្ទាប់ពីរូបនាង បានឆ្លងកាត់តាមរយៈការធ្វើតេស្តប្រលង យ៉ាងតឹងរឹង និងលំបាកជាទីបំផុត រហូតមានដល់ថ្ងៃនេះ។

ក្នុងអំឡុង វគ្គបណ្តុះបណ្តាលរបស់ពេល៣ខែដំបូង ស្រីស្អាត Liu រួមទាំងមិត្តភក្តិក្រុមការងាររបស់នាង ជាច្រើននាក់ទៀត ត្រូវបានក្រុមហ៊ុនអាកាសចរណ៍ តម្រូវឲ្យហ្វឹកហាត់ដោយធ្វើយ៉ាងណា ចេះពីវិធីសាស្រ្តរក្សាតុល្យភាពលំនឹងក្នុងខ្លួនឲ្យបានថេរ ដោយយកចានគោមទូលលើក្បាល រួចខាំចង្កឹះហើយញញឹម ធ្វើឲ្យយ៉ាងណាឲ្យស្រស់ស្អាតជាទីបំផុត និងកុំឲ្យជ្រុះចង្កឹះ ចេញពីមាត់ឲ្យសោះ។ តែទោះបីជាយ៉ាងក្តី Liu ដោយសារតែការស្រលាញ់ក្នុងអាជីព ជានារីអូតេសនេះ ទីបំផុតនាងនៅតែអាច ជំនះនូវរាល់ឧបសគ្គ ក្នុងវគ្គបណ្តុះបណ្តាលនោះ ដោយទទួលបានជោគជ័យផងដែរ។

លើសពីនេះ ដោយសារតែ នាង Liu មានចំណង់ចំណូលចិត្ត និងយកចិត្តទុកដាក់លើការងារមួយនេះ បូករួមទាំងរូបសម្រស់ស្រស់ស្អាតទៀតនោះ រូបនាងក៏ត្រូវបានក្រុមហ៊ុនអាកាសចរណ៍ តែងតាំងធ្វើជាប្រធានគ្រប់គ្រងនារីអូតេស នៅក្នុងឆ្នាំ២០១៤តែម្តង។

Liu បានថ្លែងប្រាប់អ្នកកាសែតថា នាងពិតជាមានមោទនភាព លើការងារជាអ្នកបម្រើការ លើយន្តហោះនេះយ៉ាងខ្លាំង ព្រោះវិជ្ជាជីវៈមួយនេះ និងអាចឲ្យនាងជំរុញចិត្ត ដល់យុវជនយុវតីជំនាន់ក្រោយ សម្លឹងមើលនឹងចាប់យក ដើម្បីអាចក្លាយខ្លួនដូចជារូបនាងផងដែរ ៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]