ម៉ាស៊ីនត្រជាក់ម៉ូដែលថ្មី AERO series របស់ Panasonic មានសមត្ថភាពខ្ពស់ក្នុងការផ្តល់ខ្យល់ត្រជាក់ស្រស់ថ្លា តាមបែបធម្មជាតិពិតៗជូនលោកអ្នកបានជាមួយបច្ចេកវិទ្យាថ្មី AEROWINGS ដែលមានក្នុងម៉ូដែលថ្មី AERO Series របស់ Panasonic។

ក្រោយពីបានដាក់អោយដំណើរការនូវម៉ាស៊ីនត្រជាក់ Sky Series របស់Panasonic មក យើងទទួលបានការគាំទ្រជាទីពេញចិត្តពីអតិថិជន ដោយសារតែក្រុមហ៊ុនបានស្រាវជ្រាវនូវបច្ចេកវិទ្យាថ្មីៗជាបន្តបន្ទាប់ ដើម្បីបំពេញបំពេញតម្រូវការ របស់អតិថិជនជាបន្តទៀត។

ដោយឡែកម៉ាស៊ីនត្រជាក់ប្រភេទ SKY Series នាំឲ្យមានការបោះជំហានទៅមុខយ៉ាងខ្លាំងខាងផ្នែករចនាម៉ូដ និងផាសុខភាពនៃភាពត្រជាក់ស្រួលជាមួយនឹងការបង្កើតស្លាបកង្ហារថ្មីប្រភេទ SKYWING មានបន្ទះបិទបើក ដែលអាចតម្រង់ទិសខ្យល់ត្រជាក់ទៅរកពិដាន និងធ្វើឲ្យខ្យល់ត្រជាក់សាយភាយពេញបន្ទប់ និងទប់ស្តាត់ភាពត្រជាក់លើសលប់ជាមួយ – បច្ចេកវិទ្យា RADIANT COOLING។

សេរ៊ីម៉ាស៊ីនត្រជាក់ AERO series ថ្មី ជាមួយនឹងបច្ចេកវិទ្យា AEROWINGS ដែលមានលក្ខណៈដូចគ្នាទៅនឹងប្រភេទម៉ាស៊ីនត្រជាក់ SKY Series បានផ្តល់ជូននូវ៖
• ការគ្រប់គ្រងខ្យល់បក់ដែលអាចបត់បែនបាន៖ បច្ចេកវិទ្យាធ្វើឲ្យត្រជាក់ដោយផ្ទាល់ (Direct Cooling) និងបច្ចេកវិទ្យាធ្វើឲ្យត្រជាក់ដូចភ្លៀងរលឹម (Shower Cooling) ជួយឲ្យអតិថិជនអាចធ្វើការគ្រប់គ្រងបានទាំងស្រុង ទៅលើកម្រិតនៃភាពត្រជាក់ ដែលទទួលបាន។
• ការរចនាម៉ូដពណ៌ថ្លាដូចគជខ្យង៖ ការរចនាម៉ូដទាន់សម័យជាមួយនឹងគម្របបន្ទរពណ៌ដូចគជ់ខ្យង និងការក្រូម៉េផ្ទៃខាងក្រៅ ធ្វើឲ្យយើងមានអារម្មណ៍ថា ម៉ាស៊ីនត្រជាក់នេះមានប្រណិតភាព សម្រាប់លំអរក្នុងគេហដ្ឋានរបស់លោកអ្នក។
• ការរចនាម៉ូដបែបស្តើងរលើបរលោង៖ ម៉ាស៊ីនត្រជាក់ AERO series ថ្មី គឺមានកម្រាសស្តើងជាងមុនរហូតដល់ទៅ ៣៧ មីលីម៉ែត្រ ជាងម៉ូឌែលម៉ាស៊ីនត្រជាក់ឆ្នាំ ២០១៦។
• អនុភាពត្រជាក់៖ រួមបញ្ចូលនូវបច្ចេកវិទ្យា P-TECh សម្រាប់ជួយឲ្យត្រជាក់បានឆាប់រហ័សនិងទប់ស្តាត់ភាពត្រជាក់លើសលប់
• ប្រព័ន្ធបន្សុទ្ធខ្សល់ដោយបច្ចេកវិទ្យា Nanoe-G៖ បច្ចេកវិទ្យា Nanoe-G មានប្រសិទ្ធខ្ពស់សម្រាប់កម្ចាត់លម្អងធូលីដែលកើតក្នុងខ្យល់ និងលម្អងធូលីដែលតោងស្អិត និងបាក់តេរី ដែលតូចបំផុតដែលមានទំហំរហូតដល់ទៅ PM2.5

ស្លាប AEROWINGS ដែលមានសន្ទះពីរ អាចបញ្ចេញខ្យល់ទៅតាមវិធីពីរបែប៖
• ខ្យល់ត្រជាក់ផ្ទាល់ (Direct Cooling) ៖ មុំរបស់ស្លាប AEROWINGS សំយ៉ុងចុះក្រោមដើម្បីបញ្ចេញកំហាប់ខ្យល់បក់ឲ្យត្រជាក់ ជាបន្តបន្ទាប់ចាប់ តាំងពីពេលដំណើរការម៉ាស៊ីនត្រជាក់។
• ខ្យល់ត្រជាក់ដោយប្រយោល (Indirect Cooling) ៖ មុំរបស់ស្លាប AEROWINGS បញ្ឈរឡើងលើ ដើម្បីបំភាយខ្យល់ត្រជាក់ឲ្យ សាយភាយពេញកន្លែងទាំងមូល បន្ទាប់មកខ្យល់ត្រជាក់ធ្លាក់ចុះមកក្រោមយ៉ាងស្រទន់ និងធ្វើឲ្យមានភាពត្រជាក់ពេញក្នុងបន្ទប់ បន្ទាប់ពីសីតុណ្ហភាព ក្នុងបន្ទប់បានឈានដល់ចំណុចកំណត់ និងជួយថែរក្សាស្បែកអោយមានសំណើមផងដែរ។

ក្រុមហ៊ុនម៉ាស៊ីនត្រជាក់ Panasonic មានមហិច្ចតាចង់ផ្គត់ផ្គង់នូវខ្យល់ត្រជាក់ បរិសុទ្ធ និងមានផាសុកភាព សម្រាប់គេហដ្ឋាននីមួយៗ។ ដូចនេះទើបយើងខិតខំសិក្សាស្រាវជ្រាវបច្ចេកវិទ្យាថ្មីៗជាបន្តបន្ទាប់ ដើម្បីបំពេញតាមតម្រូវការរបស់អតិថិជន ដែលកំពុងមានការកើនឡើងសម្រាប់ម៉ាស៊ីនត្រជាក់ ដែលមានភាពងាយស្រួលប្រើប្រាស់ រចនាម៉ូដបានល្អ និងមានតម្លៃសមរម្យ។ ម៉ាស៊ីនត្រជាក់ប្រភេទ SKY series និង AERO series អាចជួយឲ្យអតិថិជន គ្រប់គ្រងខ្យល់បក់បានកាន់តែប្រសើរជាងមុន ដើម្បីធ្វើឲ្យកន្លែងរស់នៅកាន់តែមានភាពទាក់ទាញ និងគួរឲ្យចង់រស់នៅ។

ដូចនេះ យុទ្ធនាការផ្សព្វផ្សាយសម្រាប់ឆ្នាំ២០១៧ នេះ យើងប្រើប្រាស់ពាក្យស្លោកថា “ខ្យល់ត្រជាក់ ដែលធ្វើឲ្យអ្នកមានអារម្មណ៍ស្រស់ស្រាយ” (#AIRTHATMOVESYOU)” ម៉ាស៊ីនត្រជាក់ប្រភេទ AERO Series អាចរកទិញបានសម្រាប់ពពួក Single-Split Premium Inverter, Standard Inverter, Standard non-Inverter និង Deluxe Inverter Multi-split។

ដើម្បីស្វែងយល់បន្ថែមអំពីម៉ាស៊ីនត្រជាក់ម៉ូឌែលថ្មីនេះ និងកម្មវិធីតម្លៃពិសេសចុងក្រោយបំផុត សូមចូលទៅកាន់គេហទំព័រ៖ aircon.panasonic.com និងហាងរបស់ក្រុមហ៊ុន Panasonic ដែលនៅក្បែរអ្នកបំផុត។ 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]