សៀមរាប៖ កម្មវិធីតែមួយគត់ដែលមិនធ្លាប់មាននៅកម្ពុជាពីមុនមក ដែលប្លែកនិងអស្ចារ្យគឺកម្មវិធី ANCHOR BEACH CARNIVAL 2017 ដែលនឹងចាប់ផ្តើមពីម៉ោង៥ល្ងាច ដល់ម៉ោង១២យប់ ថ្ងៃទី ២៥-២៦ មីនា ដែលនឹងប្រព្រឹត្តទៅនៅទីលានអង្គរឃ្យុងយូ ខេត្តសៀមរាបខាងមុខនេះ។

ចាប់ពីម៉ោង៥ល្ងាច ដល់ម៉ោង8យប់ នឹងមានការសម្តែងក្បាច់រាំ Carnival ដែលជាការសម្តែងក្បាច់រាំដ៏អស្ចារ្យពីអ្នករាំបុរសដ៏សង្ហារ១០នាក់និងនារីស្រស់ស្អាតចំនួន១០នាកើរូបជាមួយនឹងការតុបតែងសម្លៀកបំពាក់រោមសត្វគួរឲ្យទាក់ទាញ ហើយក៏មានសម្តែងការព្រួសភ្លើង បង្វិលកងភ្លើង។ ទន្ទឹមនឹងនោះភ្ញៀវទាំងអស់អាចចូលរួមលេងហ្គេមកម្សាន្តផ្សេងៗដូចជាបាល់ទះ បោះកូនបាល់ ដើម្បីទទួលបានវត្ថុអនុស្សាវរីយ៍ ពីស្រាបៀរ ANCHOR។

ទន្ទឹមនិងនោះលោកអ្នកនឹងទទួលបានបទពិសោធន៍ថ្មីបំផុតជាមួយ ANCHOR BEACH CARNIVAL 2017 និងការពិសាស្រាបៀរ ក៏ដូចជាពិសារពេលល្ងាចនៅលើឆ្នេរខ្សាច់ដែលមិនធ្លាប់មានពីមុន រាល់ការជាវស្រាបៀរអាន់ឆ័រ ៦ដប លោកអ្នកនឹងទទួលសន្លឹកឆ្នោត១សន្លឹក ដើម្បីលេងហ្គេម ដើម្បីឈ្នះ រង្វាន់ដូចជា មួកនារី មួកបុរស អាវយឺត វ៉ែនតា កន្សែង ស្បែកជើង។

ហើយអ្វីដែលកាន់តែពិសេសនោះលោកអ្នកក៏អាចចូលរួមទស្សនាដោយផ្ទាល់នូវការប្រគុំតន្ត្រី ដែលរៀបចំដោយក្រុមហ៊ុនស្រាបៀរ ANCHOR ដែលវត្តមានតារាល្បីៗដូចជា កញ្ញាឱក សុគន្ធកញ្ញា លោក ឆាយ វីរៈយុទ្ធ, លោក NIKO, លោក Step, លោក ជីដេវីដ, លោក ថែលថៃ, កញ្ញា លាង សុផាឡែន, កញ្ញា សួស វិហ្សា, កញ្ញា វី ឌីណែត, និង កញ្ញា សាន ស្រីឡៃ ហើយអ្វីដែលកាន់តែអស្ចារ្យ លោកអ្នកនឹងបានជួបជាមួយនឹងតារាចម្រៀងមកពីព្រះរាជាណាចក្រថៃ គឺលោក Tono Karkin និងក្រុមភ្លេងរ៉ក់របស់លោកតែម្តងគឺក្រុម Tono & The Dust។ 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]