រាជធានីភ្នំពេញ ៖ យុវជនម្នាក់បានរងរបួសដាច់.កជើងខាងឆ្វេងដល់ឆ្អឹង ខណៈកំពុងជិះម៉ូតូត្រូវរថយន្តឡិចស៊ីស RX300 ពណ៌ស្ករ បុកនៅចំណុចផ្លូវកែង រួចរថយន្តបន្ថែមល្បឿនគេចបាត់ស្រមោល ។ គ្រោះថ្នាក់នេះកើតឡើងកាលពីវេលាម៉ោង ១១និង៨នាទីយប់ថ្ងៃទី៣០ កញ្ញា ២០១២ នៅចំណុចផ្លូវលេខ៤៥៦ កែងផ្លូវលេខ១៥៥ ក្នុងសង្កាត់ទួលទំពូងទី១ ខណ្ឌចំការមន ។

ប្រភពព័ត៌មានឱ្យដឹងថា រថយន្តឡិចស៊ីស RX300 នេះមិនមែនបើកបុកតែម៉ូតូសេ១២៥ មួយគ្រឿងនេះទេ បានបើកបុកពីរបីកន្លែងរួចមកហើយ តែ រងរបួសស្រាល ហើយរថយន្តបន្តព្យាយាមបើករត់គេច រហូតមិនដឹងថា ចុងក្រោយបំផុតនោះត្រូវបុកអ្វីបន្តទៀតទេ ។

ជនរងគ្រោះឈ្មោះអិុន ឆាយហេង ភេទប្រុស អាយុ២៣ឆ្នាំ ស្នាក់នៅសង្កាត់អូរឫស្សីទី២ ខណ្ឌ៧មករា ត្រូវរថយន្តសង្គ្រោះដឹកទៅព្យាបាលនៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត ។ ចំណែកម៉ូតូវៀចខាងមុខត្រូវសមត្ថកិច្ចយកទៅរក្សាទុកនៅប៉ុស្តិ៍រដ្ឋបាលសង្កាត់ទួលទំពូងទី១ ។

ព័ត៌មានលំអិតនឹងផ្សាយជូននៅពេលក្រោយ នៅលើទំព័រកាសែតកោះសន្តិភាព និងនៅតាមវិទ្យុសំឡេងកោះសន្តិភាព FM 87.75 រាជធានីភ្នំពេញ, FM 87.5 ខេត្តបាត់ដំបង៕

បញ្ចូលអត្ថបទ ៖ បុប្ផា កោះ

 ផ្តល់សិទ្ធដោយ កោះសន្តិភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]