(ភ្នំពេញ)៖ ថ្មីៗនេះ បានផ្ទុះឡើងនូវរឿងរ៉ាវ គួរឲ្យចាប់អារម្មណ៍មួយទៀត ពេញបណ្ដាញាសង្គម Facebook ខណៈដែលតារាចម្រៀងមានឈ្មោះល្បីបង្គួរ គឺលោក ម៉ៃ សុគន្ធ បន្ទាប់ពីទទួលរងនូវការរិះគន់ ក្រោយចម្លងបទ «ផ្កាយព្រឹក» របស់អធិរាជសំឡេងមាស លោក ស៊ីន ស៊ីសាមុត មកច្រៀងឡើងវិញទាំងស្រុង ហើយថែមទាំងបញ្ចូលកាយវិកា សិចស៊ី ស្ទើរតែមិនអាចទទួលយកបាននោះ ស្រាប់តែនៅពេលលនេះ លោកត្រូវព្រនង់រិះគន់ជាថ្មីទៀត ព្រោះតែចម្លងបទចម្រៀង ពីប្រទេសថៃមកច្រៀង។ ប៉ុន្តែជាការឆ្លើយតប លោក ម៉ៃ សុគន្ធ បានបញ្ជាក់ថា លោកមិនញញើតញញើម នឹងពាក្យរិះគន់ទាំងនេះទេ ព្រោះលោកមានហេតុផលត្រឹមត្រូវ ដើម្បីធ្វើការពន្យល់ឲ្យបានច្បាស់។

លោក ម៉ៃ សុគន្ធ និយាយថា លោកទទួលយកការរិះគន់ ដែលបានលើកឡើង ប៉ុន្តែលោកមិនសប្បាយចិត្ត ជុំវិញការប្រមាថទាំងឡើយណា ដែលមានទស្សនៈមាក់ងាយ រូបលោកនោះទេ។ ការចម្លងបទពីគ្នាទៅវិញទៅមក មិនមែនទើបតែមាននៅក្នុងវិស័យ សិល្បៈនោះទេ គឺមានយូរយារមកហើយ។ បរិបទនាពេលបច្ចុប្បន្ន គឺបទ Original មានការទទួលស្គាល់ ប៉ុន្តែមិនមែនមានន័យថា តារាចម្រៀងទាំងអស់ មិនអាចច្រៀងបទចម្លងបានទេ។ ក្នុងនាមជាតារាចម្រៀង លោកទទួលច្រៀងទាំងអស់ មិនថាបទនិពន្ធថ្មី ឬបទចម្លង ជាពិសេស គឺបទចម្លងពីបរទេសទាំងឡាយណា ដែលមានបទភ្លេងល្អ ហើយត្រូវនឹងទឹកដមសំឡេងរបស់ខ្លួន។

តារាចម្រៀងតែងតែ គេចមិនផុតពីការរិះគន់ រឿងចម្លងបទគេមកច្រៀង លោក ម៉ៃ សុគន្ធ បានបន្តសង្កត់ធ្ងន់ទៀតថា បើគ្រាន់តែច្រៀងបទបកប្រែ ហើយត្រូវគេមហាជនជេរប្រទិច គឺមិនខុសពីការរើសអើង ចំពោះបទចម្រៀងរបស់បរទេសនោះទេ នៅក្នុងបរិបទដែលបទចម្រៀងរបស់ខ្មែរ ក៏ត្រូវបរទេសចម្លងយកទៅច្រៀង ទៅវិញទៅមក។ លោក ម៉ៃ សុគន្ធ នៅតែអះអាងថា លោកនឹងបន្តច្រៀងបទចម្លង ជាពិសេសគឺបទ ដែលលោកគិតថាច្រៀងពីរោះ ហើយត្រូវទឹកដមសំឡេង ហើយលោកក៏នឹងត្រៀមបញ្ចេញបទផ្ទាល់ខ្លួន ជាស្នាដៃកូនខ្មែរ។

សូមបញ្ជាក់ថា ថ្មីៗនេះ គេកត់សម្គាល់ថា តារាចម្រៀងលោក ម៉ៃ សុគន្ធ ត្រូវបានវាយសំពងដោយការរិះគន់ យ៉ាងពេញទំហឹង បន្ទាប់ពីបទចម្លងពីថៃ របស់លោករួមមានបទ «Number បេះដូង» និងបទ «សុំជាបុរសម្នាក់ក្នុងបេះដូងអូន» ដោយសារតែបទបកប្រែរបស់លោក ត្រូវគេចម្លងទាំងស្ទីលសម្ដែង។ ទោះបីជាយ៉ាងណា លោកបានឆ្លើយថា មិនញញើត នឹងការរិះគន់ទាំងនោះទេ ដោយសារតែលោកមានហេតុផលច្បាស់លាស់ ក្នុងការផលិតចម្រៀងទាំងនោះ។

ជាពិសេស នៅលើ Facebook ជាមួយនឹងការចែកចាយនូវបទចម្លងមួយចំនួនរបស់លោក ម៉ៃ សុគន្ធ ដែលជាតារាចម្រៀងកុងត្រា របស់ផលិតម្ម Zoom ជាពិសេស គឺបទ «Number បេះដូង» ដែលត្រូវបានគេតិះដៀលថា ជាបទដែលចម្លងគ្មានខ្វះចន្លោះ នឹងបទល្បីល្បាញរបស់ថៃ ដោយគ្រាន់តែប្ដូរពីតារាស្រី និងប្រុស។ អ្នករិះគន់ទាំងនោះ បានលើកឡើងថា លោកជាតារាទី១ ដែលមិនញញើតក្នុងការចម្លងបទ របស់ប្រទេសជិតខាង ហើយគ្មានគំនិតបង្កើតបទខ្លួនឯង ដើម្បីវាយលុកទីផ្សារ។ អ្នកខ្លះបានទាំងវាយសំពងដោយសម្ដីធ្ងន់ៗមិនសមនោះទេ ខណៈដែលភាគីសាមីខ្លួនប្រកាសថាទទួលយកទាំងអស់៕

ព័ត៌មានចាប់អារម្មណ៍ផ្សេងទៀត៖

របស់ចម្លែកៗ ២០យ៉ាង ដែលមានតែនៅក្នុងប្រទេសជប៉ុនប៉ុណ្ណោះ..!

ជប៉ុន៖ ប្រទេសជប៉ុនត្រូវបានប្រជាជនទូទាំងពិភពលោក ទទួលស្គាល់ និងកោតសរសើរ ដោយសារតែភាពរីកចម្រើននៃបច្ចេកវិទ្យារបស់ប្រទេសនេះ។ លើសពីនេះ ប្រទេសនេះក៏មាននៅប្រពៃណីដ៏យូរលង់ បូកផ្សំនឹងទីកន្លែងដែលមានទេសភាពស្អាតៗជាច្រើនកន្លែង ដែលអាចទាក់ទាញអ្នកទេសចរឲ្យទៅទស្សនាប្រទេសនេះបាន។

យ៉ាងណាមិញ ក្រៅពីទេសភាព និងប្រជាជនរស់រាយរាក់ទាក់ទាំងនោះ ប្រទេសជប៉ុនក៏មានរឿងរ៉ាវ និងទីកន្លែងប្លែកៗចំនួន២០ទៀត ដែលកម្រនឹងប្រទះឃើញមាននៅក្នុងប្រទេសផ្សេងក្រៅពីជប៉ុនផងដែរ។ ដូច្នេះចង់ដឹងថាមានអ្វីខ្លះតាមដានទាំងអស់គ្នា!

១. ផ្លូវក្នុងប្រទេសជប៉ុនមិនមានឈ្មោះសម្គាល់នោះទេ

ផ្លូវក្នុងប្រទេសជប៉ុនមិនត្រូវបានដាក់ឈ្មោះ ឬសញ្ញាសម្គាល់នោះឡើយ ដែលវាអាចផ្ដល់ផលវិបាកមួយ ដល់អ្នកដែលទៅធ្វើដំណើរទេសចរណ៍នៅក្នុងប្រទេសនេះ។

២. អ្នកអាចជួលភ្ញៀវឲ្យមកពិធីមង្គលការរបស់អ្នកបាន

ដោយសារតែប្រជាជនក្នុងប្រទេសនេះមានភាពមមាញឹកក្នុងការងារ ដូច្នេះពួកគេកម្រទៅចូលរួមក្នុងពិធីមង្គលការណាស់។ ដូចនេះប្រសិនបើអ្នកចង់ឲ្យមានភាពអ៊ូអរក្នុងថ្ងៃមង្គលរបស់អ្នក អ្នកអាចជួលមនុស្សឲ្យទៅចូលរួមបាន។

៣. ហាងកាហ្វេមានស្រីស្អាតចាំគេងអោប

នៅក្នុងប្រទេសជប៉ុន អ្នកអាចស្វែងរកទីកន្លែងញាំកាហ្វេ ឬតែ ដើម្បីសម្រាកកាយ លើសពីនោះ ក្នុងហាងកាហ្វេនោះ មានកន្លែងសម្រាប់ឲ្យភ្ញៀវគេង និងមានស្រីស្អាតចាំថ្នាក់ថ្នមថែមទៀតផង។

៤. អ្នកអាចស្មុំកូនអាយុពេញវ័យមកធ្វើជាកូនបាន

ការស្មុំកូនអាយុពេញវ័យនេះត្រូវបានទទួលស្គាល់ដោយច្បាប់ជប៉ុន។ ដូចនេះប្រសិនបើអ្នកគ្មានកូនដើម្បីតពូជពង្សវង្សត្រកូលទេ អ្នកអាចសុំមនុស្សពេញវ័យម្នាក់មកធ្វើជាកូន។

៥. បុគ្គលិក ត្រូវបានគេលើកទឹកចិត្តឲ្យគេងក្នុងម៉ោងធ្វើការ

ក្នុងប្រទេសជប៉ុនអ្នកអាចគេងក្នុងម៉ោងធ្វើការបាន ឲ្យតែភារកិច្ចរបស់អ្នកអាចចប់ តាមពេលវេលាកំណត់។ គ្មាននរណាហាមឃាត់អ្នកឡើយ ព្រោះវាជាសញ្ញាថាអ្នកបានធ្វើការធ្ងន់។

៦. ម៉ាស៊ីនលក់ទំនិញចម្លែក

លោកអ្នកប្រហែលជាធ្លាប់ឃើញ ម៉ាស៊ីនលក់ភេសជ្ជៈ និងអាហារដោយស្វ័យប្រវត្តិតាមដងផ្លូវ ក្នុងបណ្ដាប្រទេសមួយចំនួន។ ប៉ុន្ដែក្នុងប្រទេសជប៉ុន លោកអ្នកអាចទិញខោក្នុង និងរថយន្ត ពីម៉ាស៊ីនលក់ទំនិញស្វ័យប្រវត្តិនេះបាន។

៧. បុគ្គលិកនៅស្ថានីយ៍រថភ្លើង មានភារកិច្ចជួយញាត់អ្នកដំណើរចូលក្នុងទូររថភ្លើង

ដោយសារតែមនុស្សម្នាជាច្រើន ប្រញាប់ប្រញាល់ទៅធ្វើការឲ្យទាន់ពេលវេលា ពួកគេត្រូវនាំគ្នាបញ្ជ្រៀតដើម្បីចូលទៅក្នុងទូររថភ្លើង។

៨. បុគ្គលិកក្នុងប្រទេសនេះ មិនទទួលធីប

ការធីបនៅក្នុងប្រទេសជប៉ុន មិនត្រូវបានអនុវត្តឡើយ ដែលវាប្រៀបបានដូចជាការស្ដីបន្ទោស។ រាល់ការជិះតាក់ស៊ី ញាំអាហារ ឬសេវាណាក៏ដោយ អ្នកមិនចាំបាច់ឲ្យធីបឡើយ ព្រោះពួកគេបានបញ្ចូលវាទៅក្នុងតម្លៃសេវាកម្មរួចរាល់ហើយ។

៩. កន្លែងចតកង់ ពិតជាទំនើបស្មានមិនដល់

ដោយសារតែប្រទេសនេះជាប្រទេសបច្ចេកវិទ្យា ដូចនេះវាមិនចម្លែកទេ ដែលមានកន្លែងទុកកង់ដ៏សែនទំនើប។

១០. ការហុតអាហារឮសូរខ្លាំងជាទម្លាប់ល្អ

ការហុតអាហារ ជាពិសេសមី ឮសូរខ្លាំងៗត្រូវបានចាត់ទុកថាជាការបង្ហាញពីការចូលចិត្ត និងកោតសរសើរ ពីស្នាដៃរបស់ចុងភៅក្នុងប្រទេសជប៉ុន។

១១. ការលេងដោយយកដៃបុកគូទ ជារឿងធម្មតា

អ្នកទាំងអស់គ្នាប្រហែលជាធ្លាប់លេង យកដៃបុកចូលគូទមិត្តភក្តិកាលពីក្មេង។ ប៉ុន្តែ មនុស្សធំក្នុងប្រទេសនេះ ក៏នៅតែលេងបែបនេះដែរ។

១២. ក្មេងៗក្នុងសាលាជប៉ុនត្រូវរៀនធ្វើការដោយខ្លួនឯង

នៅតាមសាលានីមួយៗក្នុងប្រទេសជប៉ុន មិនមានអ្នកបោសសំអាត ឬធ្វើម្ហូបឡើយ។ ក្មេងៗត្រូវរៀនធ្វើដោយខ្លួនឯង។

១៣. មុខខ្មៅ ជាមុខដ៏ពេញនិយមរបស់យុវវ័យជប៉ុន

ជប៉ុនជាប្រទេសដែលប្រជាជននៅទីនោះ មានស្បែកស យ៉ាងណាមិញស្បែកមុខខ្មៅបានក្លាយជាភាពពេញនិយមរបស់យុវវ័យ ដែលស្ទាយបែបនេះហៅថា ហារ៉ាជូគុ។

១៤. សណ្ឋាគារសម្រាប់គូស្នេហ៍មានពាសពេញទីក្រុង

ពិតប្រាកដណាស់ លោកអ្នកអាចរកសណ្ឋាគារសម្រាប់ភាពឯកជនរបស់គូស្នេហ៍អ្នកបាន ដោយសណ្ឋាគារបែបនេះ មាននៅគ្រប់ប្លុកក្នុងទីក្រុង ប្លុកខ្លះមាន២ ទៅ៣ថែមទៀតផង។

១៥. ពិធីបុណ្យស្រាត

ពិធីបុណ្យនេះតម្រូវឲ្យបុរសពាក់ត្រឹមតែឈុត ប៊ឹង ដែលជួនកាលស្រាតតែម្ដង និងដើរដង្ហែជុំវិញព្រះវិហារ ដើម្បីលាងបំបាត់សំណាងអាក្រក់។

១៦. ព្រៃអត្តឃាត

មិនមែនមានន័យថា រដ្ឋាភិបាលជប៉ុនលើកទឹកចិត្តឲ្យប្រជាជនគេធ្វើអត្តឃាតនោះទេ។ ប៉ុន្តែមនុស្សភាគច្រើនសម្រេចបញ្ចប់ជីវិតរបស់ពួកគេក្នុងព្រៃនេះ ដែលជួនកាលអ្នកនៅទីនោះតែងតែឮសម្លេងស្រែកខ្លាំងៗថែមទៀតផង។

១៧. កោះពោរពេញដោយទន្សាយ

សម្រាប់អ្នកដែលចូលចិត្តសត្វទន្សាយ អាចទៅទស្សនាកោះនោះបាន ព្រោះវាពោរពេញទៅដោយទន្សាយដែលគួរឲ្យស្រលាញ់ជាច្រើន។

១៨. ជណ្ដើរយន្តខ្លីបំផុតក្នុងលោក

ជណ្ដើរយន្តនេះ មានត្រឹមតែ៦កាំប៉ុណ្ណោះ ដែលវាមើលទៅគួរឲ្យអស់សំណើចមែនទែន។

១៩. ធ្មេញចង្កូមពិតជាពេញនិយម

នៅក្នុងប្រទេសនេះ អ្នកដែលមានធ្មេញចង្កូមវែង ពិតជាត្រូវបានគេកោតសរសើរ រហូតធ្មេញចង្កូមក្លែងក្លាយត្រូវបានគេ ទិញយកមកប្រើប្រាស់ព្រោងព្រាត។

២០. ខ្នើយសម្រាប់មនុស្សឯកា

សម្រាប់អ្នកដែលគ្មានគូក្នុងប្រទេសជប៉ុន អ្នកអាចកម្មង់ទិញខ្នើយ ដែលមានរាងដូចភ្លៅស្ត្រី ដើម្បីយកមកគេងកើយបន្លប់ចិត្តបាន។ 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ម៉ៃ សុគន្ធ