ជប៉ុន៖ ប្រទេសជប៉ុនត្រូវបានប្រជាជនទូទាំងពិភពលោក ទទួលស្គាល់ និងកោតសរសើរ ដោយសារតែភាពរីកចម្រើននៃបច្ចេកវិទ្យារបស់ប្រទេសនេះ។ លើសពីនេះ ប្រទេសនេះក៏មាននៅប្រពៃណីដ៏យូរលង់ បូកផ្សំនឹងទីកន្លែងដែលមានទេសភាពស្អាតៗជាច្រើនកន្លែង ដែលអាចទាក់ទាញអ្នកទេសចរឲ្យទៅទស្សនាប្រទេសនេះបាន។

យ៉ាងណាមិញ ក្រៅពីទេសភាព និងប្រជាជនរស់រាយរាក់ទាក់ទាំងនោះ ប្រទេសជប៉ុនក៏មានរឿងរ៉ាវ និងទីកន្លែងប្លែកៗចំនួន២០ទៀត ដែលកម្រនឹងប្រទះឃើញមាននៅក្នុងប្រទេសផ្សេងក្រៅពីជប៉ុនផងដែរ។ ដូច្នេះចង់ដឹងថាមានអ្វីខ្លះតាមដានទាំងអស់គ្នា!

១. ផ្លូវក្នុងប្រទេសជប៉ុនមិនមានឈ្មោះសម្គាល់នោះទេ

ផ្លូវក្នុងប្រទេសជប៉ុនមិនត្រូវបានដាក់ឈ្មោះ ឬសញ្ញាសម្គាល់នោះឡើយ ដែលវាអាចផ្ដល់ផលវិបាកមួយ ដល់អ្នកដែលទៅធ្វើដំណើរទេសចរណ៍នៅក្នុងប្រទេសនេះ។

២. អ្នកអាចជួលភ្ញៀវឲ្យមកពិធីមង្គលការរបស់អ្នកបាន

ដោយសារតែប្រជាជនក្នុងប្រទេសនេះមានភាពមមាញឹកក្នុងការងារ ដូច្នេះពួកគេកម្រទៅចូលរួមក្នុងពិធីមង្គលការណាស់។  ដូចនេះប្រសិនបើអ្នកចង់ឲ្យមានភាពអ៊ូអរក្នុងថ្ងៃមង្គលរបស់អ្នក  អ្នកអាចជួលមនុស្សឲ្យទៅចូលរួមបាន។

៣. ហាងកាហ្វេមានស្រីស្អាតចាំគេងអោប

នៅក្នុងប្រទេសជប៉ុន អ្នកអាចស្វែងរកទីកន្លែងញាំកាហ្វេ ឬតែ ដើម្បីសម្រាកកាយ លើសពីនោះ ក្នុងហាងកាហ្វេនោះ មានកន្លែងសម្រាប់ឲ្យភ្ញៀវគេង និងមានស្រីស្អាតចាំថ្នាក់ថ្នមថែមទៀតផង។

៤. អ្នកអាចស្មុំកូនអាយុពេញវ័យមកធ្វើជាកូនបាន

ការស្មុំកូនអាយុពេញវ័យនេះត្រូវបានទទួលស្គាល់ដោយច្បាប់ជប៉ុន។ ដូចនេះប្រសិនបើអ្នកគ្មានកូនដើម្បីតពូជពង្សវង្សត្រកូលទេ អ្នកអាចសុំមនុស្សពេញវ័យម្នាក់មកធ្វើជាកូន។

៥. បុគ្គលិក ត្រូវបានគេលើកទឹកចិត្តឲ្យគេងក្នុងម៉ោងធ្វើការ

ក្នុងប្រទេសជប៉ុនអ្នកអាចគេងក្នុងម៉ោងធ្វើការបាន ឲ្យតែភារកិច្ចរបស់អ្នកអាចចប់ តាមពេលវេលាកំណត់។ គ្មាននរណាហាមឃាត់អ្នកឡើយ ព្រោះវាជាសញ្ញាថាអ្នកបានធ្វើការធ្ងន់។

៦. ម៉ាស៊ីនលក់ទំនិញចម្លែក

លោកអ្នកប្រហែលជាធ្លាប់ឃើញ ម៉ាស៊ីនលក់ភេសជ្ជៈ និងអាហារដោយស្វ័យប្រវត្តិតាមដងផ្លូវ ក្នុងបណ្ដាប្រទេសមួយចំនួន។ ប៉ុន្ដែក្នុងប្រទេសជប៉ុន លោកអ្នកអាចទិញខោក្នុង និងរថយន្ត ពីម៉ាស៊ីនលក់ទំនិញស្វ័យប្រវត្តិនេះបាន។

៧. បុគ្គលិកនៅស្ថានីយ៍រថភ្លើង មានភារកិច្ចជួយញាត់អ្នកដំណើរចូលក្នុងទូររថភ្លើង

ដោយសារតែមនុស្សម្នាជាច្រើន ប្រញាប់ប្រញាល់ទៅធ្វើការឲ្យទាន់ពេលវេលា ពួកគេត្រូវនាំគ្នាបញ្ជ្រៀតដើម្បីចូលទៅក្នុងទូររថភ្លើង។

៨. បុគ្គលិកក្នុងប្រទេសនេះ មិនទទួលធីប

ការធីបនៅក្នុងប្រទេសជប៉ុន មិនត្រូវបានអនុវត្តឡើយ ដែលវាប្រៀបបានដូចជាការស្ដីបន្ទោស។ រាល់ការជិះតាក់ស៊ី ញាំអាហារ ឬសេវាណាក៏ដោយ អ្នកមិនចាំបាច់ឲ្យធីបឡើយ ព្រោះពួកគេបានបញ្ចូលវាទៅក្នុងតម្លៃសេវាកម្មរួចរាល់ហើយ។

៩. កន្លែងចតកង់ ពិតជាទំនើបស្មានមិនដល់

ដោយសារតែប្រទេសនេះជាប្រទេសបច្ចេកវិទ្យា ដូចនេះវាមិនចម្លែកទេ ដែលមានកន្លែងទុកកង់ដ៏សែនទំនើប។

១០. ការហុតអាហារឮសូរខ្លាំងជាទម្លាប់ល្អ

ការហុតអាហារ ជាពិសេសមី ឮសូរខ្លាំងៗត្រូវបានចាត់ទុកថាជាការបង្ហាញពីការចូលចិត្ត និងកោតសរសើរ ពីស្នាដៃរបស់ចុងភៅក្នុងប្រទេសជប៉ុន។

១១. ការលេងដោយយកដៃបុកគូទ ជារឿងធម្មតា

អ្នកទាំងអស់គ្នាប្រហែលជាធ្លាប់លេង យកដៃបុកចូលគូទមិត្តភក្តិកាលពីក្មេង។ ប៉ុន្តែ មនុស្សធំក្នុងប្រទេសនេះ ក៏នៅតែលេងបែបនេះដែរ។

១២. ក្មេងៗក្នុងសាលាជប៉ុនត្រូវរៀនធ្វើការដោយខ្លួនឯង

នៅតាមសាលានីមួយៗក្នុងប្រទេសជប៉ុន មិនមានអ្នកបោសសំអាត ឬធ្វើម្ហូបឡើយ។ ក្មេងៗត្រូវរៀនធ្វើដោយខ្លួនឯង។

១៣. មុខខ្មៅ ជាមុខដ៏ពេញនិយមរបស់យុវវ័យជប៉ុន

ជប៉ុនជាប្រទេសដែលប្រជាជននៅទីនោះ មានស្បែកស យ៉ាងណាមិញស្បែកមុខខ្មៅបានក្លាយជាភាពពេញនិយមរបស់យុវវ័យ ដែលស្ទាយបែបនេះហៅថា ហារ៉ាជូគុ។

១៤. សណ្ឋាគារសម្រាប់គូស្នេហ៍មានពាសពេញទីក្រុង

ពិតប្រាកដណាស់ លោកអ្នកអាចរកសណ្ឋាគារសម្រាប់ភាពឯកជនរបស់គូស្នេហ៍អ្នកបាន ដោយសណ្ឋាគារបែបនេះ មាននៅគ្រប់ប្លុកក្នុងទីក្រុង ប្លុកខ្លះមាន២ ទៅ៣ថែមទៀតផង។

១៥. ពិធីបុណ្យស្រាត

ពិធីបុណ្យនេះតម្រូវឲ្យបុរសពាក់ត្រឹមតែឈុត ប៊ឹង ដែលជួនកាលស្រាតតែម្ដង និងដើរដង្ហែជុំវិញព្រះវិហារ ដើម្បីលាងបំបាត់សំណាងអាក្រក់។

១៦. ព្រៃអត្តឃាត

មិនមែនមានន័យថា រដ្ឋាភិបាលជប៉ុនលើកទឹកចិត្តឲ្យប្រជាជនគេធ្វើអត្តឃាតនោះទេ។ ប៉ុន្តែមនុស្សភាគច្រើនសម្រេចបញ្ចប់ជីវិតរបស់ពួកគេក្នុងព្រៃនេះ ដែលជួនកាលអ្នកនៅទីនោះតែងតែឮសម្លេងស្រែកខ្លាំងៗថែមទៀតផង។

១៧. កោះពោរពេញដោយទន្សាយ

សម្រាប់អ្នកដែលចូលចិត្តសត្វទន្សាយ អាចទៅទស្សនាកោះនោះបាន ព្រោះវាពោរពេញទៅដោយទន្សាយដែលគួរឲ្យស្រលាញ់ជាច្រើន។

១៨. ជណ្ដើរយន្តខ្លីបំផុតក្នុងលោក

ជណ្ដើរយន្តនេះ មានត្រឹមតែ៦កាំប៉ុណ្ណោះ ដែលវាមើលទៅគួរឲ្យអស់សំណើចមែនទែន។

១៩. ធ្មេញចង្កូមពិតជាពេញនិយម

នៅក្នុងប្រទេសនេះ អ្នកដែលមានធ្មេញចង្កូមវែង ពិតជាត្រូវបានគេកោតសរសើរ រហូតធ្មេញចង្កូមក្លែងក្លាយត្រូវបានគេ ទិញយកមកប្រើប្រាស់ព្រោងព្រាត។

២០. ខ្នើយសម្រាប់មនុស្សឯកា

សម្រាប់អ្នកដែលគ្មានគូក្នុងប្រទេសជប៉ុន អ្នកអាចកម្មង់ទិញខ្នើយ ដែលមានរាងដូចភ្លៅស្ត្រី ដើម្បីយកមកគេងកើយបន្លប់ចិត្តបាន។ 

ប្រភព៖ បរទេស

ដោយឡែកពត៌មានគួរឲ្យចាប់អារម្មណ៍មួយទៀត៖

ឆ្នេរសមុទ្រដ៏ស្រស់ស្អាតចំនួន ១០ ដែលសឹងមិនជឿថា មានគ្រោះថ្នាក់ចំពោះមនុស្សយ៉ាងនេះសោះ!

តំបន់ឆ្នេរសមុទ្រ គឺហាក់ដូចជា ឋានសូគ៌ពិតៗរបស់មនុស្សយើង សម្រាប់លំហែអារម្មណ៍ លំហែកំសាន្ត ប៉ុន្តែក្នុងចំណោមឆ្នេរសមុទ្រទាំងនោះ ក៏មានមួយចំនួន ពោរពេញទៅដោយគ្រោះថ្នាក់ សឹងមិនគួរឲ្យជឿផងដែរ (ខ្លះមានតាំងពី សត្វត្រីឆ្លាម ខ្ញែសមុទ្រថែមទៀត)។

ដើម្បីកុំឲ្យប្រិយមិត្តរង់ចាំយូរ យើងនឹងនាំគ្នា មកតាមដានឆ្នេរសមុទ្រ ដែលមានគ្រោះថ្នាក់បំផុតក្នុងពិភពលោកទាំង ១០ ដូចខាងក្រោម ៖

# ឆ្នេរសមុទ្រ Playa Zipolite ប្រទេស ម៉ិចស៊ិក

ឆ្នេរដ៏ស្រស់ស្អាតមួយនេះ ត្រូវបានគេដាក់ឈ្មោះថា “Beach of the dead” មានន័យថា ឆ្នេរសមុទ្រពិឃាត ដោយសារតែឆ្នេរនេះ មានរលកធំៗ គ្រោះថ្នាក់យ៉ាងខ្លាំង ហើយវាបានសម្លាប់មនុស្សជាច្រើននាក់រួចមកហើយ។

# ឆ្នេរសមុទ្រ Cape Tribulation រដ្ឋ Queensland ប្រទេស អូស្រ្តាលី

សមុទ្រនេះថ្វីបើគ្មានក្រពើមែន តែវាមានសត្វសមុទ្រ គ្រោះថ្នាក់រស់នៅផ្សេងៗទៀត ដូចជាបក្សីវាយប្រហារមនុស្ស Cassowary សត្វពស់ពិស ពីងពាង និងខ្ញែសមុទ្រ យ៉ាងច្រើនស្អេកស្កះ ជាពិសេស ក្នុងរដូវភ្លៀងពីខែតុលា ដល់ខែមិថុនា។

# ឆ្នេរសមុទ្រ Shenzhen ប្រទេស ចិន

ឆ្នេរសមុទ្រនេះ ជាគោលដៅទេសចរណ៍ទាំងមនុស្សក្នុង និងក្រៅប្រទេស ហេតុនេះ វាតែងតែមានមនុស្សយ៉ាងច្រើនកុះករ នៅតាមថ្ងៃបុណ្យឈប់សម្រាកផ្សេងៗ រហូតមិនអាចដកដង្ហើមបានប្រក្រតីឡើយ! វាបានបង្កគ្រោះថ្នាក់ជាច្រើន ជាពិសេស លើកុមារតែម្តង។

# ឆ្នេរសមុទ្រ New Smyrna រដ្ឋ Florida សហរដ្ឋអាមេរិក

ឆ្នេរនេះជាឆ្នេរដ៏ស្រស់ស្អាតដាច់គេមួយ ក្នុងរដ្ឋ Florida ប៉ុន្តែអ្នកត្រូវតែមានការប្រុងប្រយ័ត្នខ្ពស់នៅទីនោះ ពីព្រោះវាជាជម្រកត្រីឆ្លាមជាច្រើន ហើយថែមទាំងវាយប្រហារអ្នកហែលទឹកលេងជាញឹកញាប់។ មិនត្រឹមតែប៉ុណ្ណោះ តំបន់ឆ្នេរនេះ សំបូរចោរលួចឥវ៉ាន់ថែមទៀត!

# ឆ្នេរសមុទ្រ Maho កោះ Saint Martin

ថ្វីត្បិតតែ វាជាឆ្នេរដ៏ពេញនិយមមួយពិតមែន តែវាក៏បង្កភាពស្រៀវសាច់ខ្លាំងដែរ ពីព្រោះព្រលានយន្តហោះ ស្ថិតនៅចម្ងាយ ២ ទៅ ៣ ម៉ែត្រពីឆ្នេរប៉ុណ្ណោះ។ ដោយសារតែ ខ្លាចមានហានិភ័យធ្លាក់យន្តហោះ និងមានសម្លេងរំខានខ្លាំងផងនោះ សព្វថ្ងៃនេះ ឆ្នេរ Maho ត្រូវបានហាមឃាត់មិនឲ្យចូលលេង និងទស្សនាទៀតនោះទេ។

# ឆ្នេរសមុទ្រនៅកោះ Heard Island ក្នុងមហាសមុទ្រឥណ្ឌា

កោះនេះ គឺស្ថិតនៅក្រោមការគ្រប់គ្រង របស់ប្រទេសអូស្រ្តាលី ប៉ុន្តែឆ្នេរសមុទ្រមួយផ្នែក របស់កោះនេះ មានសភាពត្រជាក់ខ្លាំងណាស់។ តែជាក់ស្តែង មានអ្នកឧស្សាហ៍ទៅជិះបន្ទះក្តារ លើសមុទ្រនោះណាស់ ដោយមិនខ្លាចរឹងខ្លួនត្រជាក់នោះទេ។

# ឆ្នេរសមុទ្រ Hanakapiai រដ្ឋ Hawaii សហរដ្ឋអាមេរិក

ថ្វីត្បិតតែវាជាឆ្នេរ ដ៏ស្រស់ស្អាតប្រចាំរដ្ឋ Hawaii ក៏ដោយ ក៏ជាអកុសល វាមានទីតាំងឆ្ងាយពី ស្ថានីយ៍ជួយសង្រ្គោះ ហេតុនេះ វាអាចបណ្តាលឲ្យមានបញ្ហាទឹកកួចមនុស្ស ដោយពិបាក មានអ្នកមកជួយទាន់ពេលវេលាណាស់។

# ឆ្នេរសមុទ្រ Gansbaai ប្រទេស អាហ្រ្វិកខាងត្បូង

ឆ្នេរសមុទ្រនេះ មានគ្រោះថ្នាក់ខ្លាំង ដោយសារវាជាជម្រក ត្រីឆ្លាមស ដ៏ច្រើនលើសលប់។ ប៉ុន្តែ សព្វថ្ងៃនេះ ក្រុមហ៊ុនធ្វើដំណើរ បានបង្កើតសកម្មភាព នាំមនុស្សចុះទៅក្រោមទស្សនា ត្រីឆ្លាមស ដោយមិនចាំបាច់បារម្ភថាខ្លាចជាចំណីវាឡើយ។

# ឆ្នេរសមុទ្រ Staithes នៃចក្រភពអង់គ្លេស

ឆ្នេរសមុទ្រ Staithes នេះ មានសម្រស់ ទេសភាព គយគន់យ៉ាងស្រស់ស្អាត ប៉ុន្តែ ផ្ទុយទៅវិញ វាជាឆ្នេរសមុទ្រ ដែលមានភាពកខ្វក់ជាងគេបង្អស់ ប្រចាំតំបន់អឺរ៉ុប ដោយសារតែ គុណភាពទឹកគឺជា ទឹកសំអុយ គ្មានការការពារត្រឹមត្រូវសោះឡើយ។

# ឆ្នេរសមុទ្រ Praia de Boa Viagem តំបន់ Recife ប្រទេស ប្រេស៊ីល

ដោយសារតែសកម្មភាពរបស់មនុស្ស ឆ្នេរសមុទ្រតំបន់ Reciefe នេះ បានផ្លាស់ប្តូរប្រព័ន្ធអេកូឡូស៊ីយ៉ាងច្រើន ជាពិសេស មានការនេសាទត្រីហួសហេតុ រហូតមិនអាចគ្រប់គ្រងបាន។ មិនត្រឹមតែប៉ុណ្ណោះ សព្វថ្ងៃ មានត្រីឆ្លាមវាយប្រហារ អ្នកហែលទឹកនៅក្បែរៗឆ្នេរទៀតផង៕ 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]