(ភ្នំពេញ)៖ តារាសម្តែងសម្បូររឿងអាស្រូវ និងចូលចិត្តការស្លៀកពាក់សិចស៊ី កញ្ញា ដេននី ខ្វាន់ មុននេះបន្តិច បានទម្លាយពីអារម្មណ៍ មិនសប្បាយចិត្ត ចំពោះគូស្នេហ៍ដែលនាងបានផ្តល់ឱកាស ដើម្បីមើលថែរក្សា និងស្វែងយល់ពីចិត្តគំនិតគ្នាហើយ ប៉ុន្តែផ្ទុយពីការគិតរបស់នាង បែរជាបុរសម្នាក់នោះ តាមប្រច័ណ្ឌហួងហែង ស្ទើរគ្រប់ពេលវេលា រហូតធ្វើឲ្យនាងមានការធុញទ្រាន់ ក៏ចេញមុខព្រមានបុរសជាគូស្នេហ៍រូបនេះ ធ្ងន់ៗតែម្ដង។

មិនបញ្ជាក់ប្រាប់ពីអត្តសញ្ញាណ ឬបង្ហោះមុខមាត់ពិត របស់គូស្នេហ៍ ប៉ុន្តែតារាស្រីកញ្ញា ដេននី ខ្វាន់ បានសរសេរក្រើនរំឭកថា «កុំឲ្យខ្ញុំធុញទ្រាន់នឹងអ្នក ច្រើនជាងហ្នឹងអី។ អ្នកត្រឹមតែជាសង្សារ មិនមែនជាម្ចាស់ជីវិត ឬក៏ជាម៉ែឪខ្ញុំទេ។ ខ្ញុំស្អប់បំផុត គឺការប្រច័ណ្ឌហួងហែងជ្រុល ខ្ញុំឲ្យតម្លៃដល់អ្នកហើយ ទើបជ្រើសយកអ្នក តែបើអ្នកនៅតែចរិតអ៊ីចឹង គឺខ្ញុំមិនអាចទទួលយកបានទេ!»

តារាស្រីសិចស៊ីរូបស្រស់ ដេននី ខ្វាន់ បានបញ្ជាក់ទៀតថា «អ្នកដឹងខ្លួនអ្នកច្បាស់ណាស់ថា ខ្ញុំមានជម្រើសច្រើន អ៊ីចឹងសូមកុំឲ្យខ្ញុំជ្រើសអី ព្រោះបើជ្រើសហើយ ខ្ញុំមិនដើរថយក្រោយជាដាច់ខាត។ មនុស្សខ្ញុំមិនចេះស្តាយស្រណោះទេ ចាំទុកផង។ ខ្ញុំធុញមែនទែនហើយ មួយថ្ងៃៗគ្មានគិតអី ក្រៅពីរឿងប្រច័ណ្ឌហួងហែងសោះ!»

ជាមួយគ្នានៃការទម្លាយ សំណេរខាងលើនេះដែរ ក៏មានមហាជនអ្នកគាំទ្រមួយចំនួន បានសរសេរភ្ជាប់ ជាមួយការសរសើរ និងលេងសើចថា «មកពីបងឯងស្អាតហ្នឹងហើយ បានគេប្រច័ណ្ឌខ្លាចគេដណ្តើមបាត់ហ្នឹងណា..!» កុំខឹងគាត់អ្វី មកពីគាត់ស្រឡាញ់បងពេក!»។ ឯខ្លះទៀតបាននិយាយថា «ព្រោះតែជាស្រីស្អាតហ្នឹង ទើបគេហួងហែងខ្លាចរបូតពីដៃ!»។

សូមបញ្ជាក់ថា តារាសម្ដែង ដេននី ខ្វាន់ ត្រូវបានមហាជនទូទៅ ស្គាល់ថា នាងជាតារាចូលចិត្តបង្ហាញភាពសិចស៊ី តាមរយៈបណ្ដាញសង្គម Facebook ដោយមិនខ្លាចញញើតនឹងការរិះគន់ ជេរប្រទិចពីសំណាក់មហាជនបន្តិចសោះឡើយ។ ការលេចឡើងនូវរឿងថា នាងមានអ្នកប្រច័ណ្ឌហួងហែងនៅពេលនេះ បានបង្ហាញថា ដេននី ខ្វាន់ មានម្ចាស់ចិត្តរួចទៅហើយ ប៉ុន្តែនាងមិនបានបញ្ចេញបុរសគូស្នេហ៍ ជាសាធារណៈឲ្យគេបានស្គាល់ឡើយ ព្រោះនាងក៏មិនទាន់ជឿជាក់លើខ្លួនឯងដែរថា នឹងដឹកដៃបុរសម្នាក់ចូលរោងការ ក្រាបក្បាលដល់កន្ទេល ក្នុងថ្ងៃអនាគតនោះដែរ៕

ប្រភព៖ Khmertalking

ដោយឡែករំលឹកព័ត៌មានមួយផ្សេងទៀត៖ តារាសម្តែងសិចស៊ី ពេជ្រ អាវីហ្សា ជួបគ្រោះថ្នាក់ចរាចរណ៍ ជិះរថយន្តទំនើប បុកម៉ូតូមួយគ្រឿង របួសធ្ងន់បុរស២នាក់

(ភ្នំពេញ)៖ តារាសម្ដែងល្បីស្រីស្អាតសាច់សខ្ចី កញ្ញា ពេជ្រ អាវីហ្សា បានបើករថយន្តមួយគ្រឿងទៅបុកជាមួយ ម៉ូតូកូនទាដែលជិះដោយបុរស២នាក់ បណ្ដាលឲ្យរងរបួសធ្ងន់ និងខូចខាតម៉ូតូយ៉ាងដំណំដែលគៀបក្រោមកង់រថយន្ត។

ហេតុការណ៍នេះ បានកើតឡើងនៅវេលាម៉ោង២៖១០នាទី អធ្រាត្រឆ្លងចូលថ្ងៃទី២៤ ខែមីនា ឆ្នាំ២០១៧ តាម​បណ្ដោយ​ផ្លូវសុធារស ស្ថិតក្នុង​សង្កាត់ ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ដែលបង្ករឡើងដោយកញ្ញា ពេជ្រ អាវីហ្សា ជាតារាសិល្បៈ ស្នាក់នៅផ្សារអូរឫស្សី ខណ្ឌ៧មករា រាជធានីភ្នំពេញ ដែលជិះរថយន្តម៉ាក ឡិចស៊ីស GS300 ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 2R-2141 និងភាគីម៉ូតូជិះដោយបុរស២នាក់ ម៉ាក Today ពណ៌ខៀវលាយស ពាក់ស្លាកលេខ ភ្នំពេញ 1FL-3864។

ប្រជាពលរដ្ឋឃើញហេតុការណ៍ ប្រាប់សមត្ថកិច្ចឲ្យដឹងថា នៅមុនពេលកើតហេតុនោះ គឺយុវជនពីរនាក់ ជិះម៉ូតូឌុបគ្នាតាមបណ្ដោយផ្លូវសុធារស ពីត្បូងទៅជើងក្នុងសភាពស្រវឹងស្រឿងៗរ៉េពេញផ្លូវលឿនល្មម ខណៈមកដល់កន្លែងកើតហេតុក្បែរប៉ុស្ដិ៍ប៉ូលិសសង្កាត់ទន្លេបាសាក់នោះ ស្រាប់តែទៅបុកជាមួយរថយន្តរបស់កញ្ញា ពេជ្រ អាវីហ្សា ដែលបើកបរពីត្បូងទៅជើង(បញ្ច្រាស) ក្នុងល្បឿនលឿនល្មដូចគ្នាធ្វើឲ្យរថយន្តអូសម៉ូតូ នៅពីក្រោមជាង២០ម៉ែត្រ បណ្ដាលឲ្យបុរសទាំងពីរ រងរបួសធ្ងន់ធ្ងរ រីឯម៉ូតូខូចខាតយ៉ាងដំណំ។

ក្រោយកើតហេតុ តារាសម្ដែងស្រីស្អាតមិនបានទៅណាទេ ពោល គឺកញ្ញា អាវីហ្សា បានចុះពីរថយន្តរង់ចាំការ ដោះស្រាយ។ ប៉ុន្តែដោយភាគីម៉ូតូរងរបួសធ្ងន់ សមត្ថកិច្ចក៏ហៅរថយន្តសាមុយដឹកយកទៅសង្គ្រោះភ្លាមៗ ចំណែកម៉ូតូ និងរថយន្ត ត្រូវសមត្ថកិច្ចធ្វើការវាស់វែងយកទៅរក្សាទុក ដើម្បីដោះស្រាយពេលក្រោយ៕ 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ដេននី ក្វាន់