(ភ្នំពេញ)៖ តារាសម្ដែងល្បីស្រីស្អាតសាច់សខ្ចី កញ្ញា ពេជ្រ អាវីហ្សា បានបើករថយន្តមួយគ្រឿងទៅបុកជាមួយ ម៉ូតូកូនទាដែលជិះដោយបុរស២នាក់ បណ្ដាលឲ្យរងរបួសធ្ងន់ និងខូចខាតម៉ូតូយ៉ាងដំណំដែលគៀបក្រោមកង់រថយន្ត។

ហេតុការណ៍នេះ បានកើតឡើងនៅវេលាម៉ោង២៖១០នាទី អធ្រាត្រឆ្លងចូលថ្ងៃទី២៤ ខែមីនា ឆ្នាំ២០១៧ តាម​បណ្ដោយ​ផ្លូវសុធារស ស្ថិតក្នុង​សង្កាត់ ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ដែលបង្ករឡើងដោយកញ្ញា ពេជ្រ អាវីហ្សា ជាតារាសិល្បៈ ស្នាក់នៅផ្សារអូរឫស្សី ខណ្ឌ៧មករា រាជធានីភ្នំពេញ ដែលជិះរថយន្តម៉ាក ឡិចស៊ីស GS300 ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 2R-2141 និងភាគីម៉ូតូជិះដោយបុរស២នាក់ ម៉ាក Today ពណ៌ខៀវលាយស ពាក់ស្លាកលេខ ភ្នំពេញ 1FL-3864។

ប្រជាពលរដ្ឋឃើញហេតុការណ៍ ប្រាប់សមត្ថកិច្ចឲ្យដឹងថា នៅមុនពេលកើតហេតុនោះ គឺយុវជនពីរនាក់ ជិះម៉ូតូឌុបគ្នាតាមបណ្ដោយផ្លូវសុធារស ពីត្បូងទៅជើងក្នុងសភាពស្រវឹងស្រឿងៗរ៉េពេញផ្លូវលឿនល្មម ខណៈមកដល់កន្លែងកើតហេតុក្បែរប៉ុស្ដិ៍ប៉ូលិសសង្កាត់ទន្លេបាសាក់នោះ ស្រាប់តែទៅបុកជាមួយរថយន្តរបស់កញ្ញា ពេជ្រ អាវីហ្សា ដែលបើកបរពីត្បូងទៅជើង(បញ្ច្រាស) ក្នុងល្បឿនលឿនល្មដូចគ្នាធ្វើឲ្យរថយន្តអូសម៉ូតូ នៅពីក្រោមជាង២០ម៉ែត្រ បណ្ដាលឲ្យបុរសទាំងពីរ រងរបួសធ្ងន់ធ្ងរ រីឯម៉ូតូខូចខាតយ៉ាងដំណំ។

ក្រោយកើតហេតុ តារាសម្ដែងស្រីស្អាតមិនបានទៅណាទេ ពោល គឺកញ្ញា អាវីហ្សា បានចុះពីរថយន្តរង់ចាំការ ដោះស្រាយ។ ប៉ុន្តែដោយភាគីម៉ូតូរងរបួសធ្ងន់ សមត្ថកិច្ចក៏ហៅរថយន្តសាមុយដឹកយកទៅសង្គ្រោះភ្លាមៗ ចំណែកម៉ូតូ និងរថយន្ត ត្រូវសមត្ថកិច្ចធ្វើការវាស់វែងយកទៅរក្សាទុក ដើម្បីដោះស្រាយពេលក្រោយ៕

ប្រភព៖ Khmertalking

ដោយឡែករំលឹកព័ត៌មានមួយផ្សេងទៀត៖ ពេលគេថា ពេជ្រ សោភា ពាក់អាវដូច Rihanna ដឹងអត់ថា ​នាងតបទៅវិញថា យ៉ាងណា?

ភ្នំពេញ៖ តារាចម្រៀង ដែលកំពុងបានការចាប់អារម្មណ៍យ៉ាងច្រើន ពីទស្សនិកជនទូទាំងប្រទេស អ្នកនាង ពេជ្រ សោភា កាលពីម្សិលមិញនេះ បានសរសេរសារមួយ ទៅកាន់អ្នកគាំទ្រទាំងអស់របស់ខ្លួន នៅលើបណ្តាញសង្គមហ្វេសប៊ុក។

សារមួយនោះ បានសរសេរឡើង បន្ទាប់ពីត្រូវបានផេកនៅក្នុងស្រុកមួយ ផុសពីរឿងដែលអ្នកនាង ពេជ្រ សោភា បានពាក់អាវដូចគ្នាបេះបិទ ទៅនឹងអាវរបស់តារាបរទេសដ៏ល្បីគឺ នាង Rihanna ដោយបានដាក់រូបថតអ្នកទាំងពីរទន្ទឹមគ្នា ព្រមជាមួយនឹងដាក់ Caption នៅពីលើរូបថតនោះថា៖ «Copy បានដូចណាស់បងស្រី»។

ដោយសារតែមានរឿងដូច្នេះ អ្នកនាង ពេជ្រ សោភា បានសរសេរសារទៅកាន់អ្នកគាំទ្រខ្លួន ក៏ដូចជាបង្ហាញអារម្មណ៍ពិតរបស់ខ្លួនទាំងស្រុងនៅលើហ្វេសប៊ុកដូច្នេះថា៖

«សុំទោសផងណា ដែលខ្ញុំពាក់អាវតាមគាត់ គាត់ក៏ជា idol ខ្ញុំមួយដែរ! ខ្ញុំស្រលាញ់គាត់ព្រោះគាត់ជាមនុស្សស្រីពូកែណាស់ អាចធ្វើបទចម្រៀងដោយខ្លួនឯង ហើយខ្ញុំក៏ស្រលាញ់ការតុបតែងខ្លួនខ្លះរបស់គាត់ អ្នកទាំងអស់គ្នាខឹងខ្ញុំអត់? ហើយខ្ញុំក៏បានទិញស្បែកជើងតាមគាត់ដែរ ចាំផុសឱ្យមើលយប់នេះ តើខ្ញុំខុសទេ?»។ 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]